តាមស្តាប់ការធ្វើអត្ថាធិប្បាយរបស់ទូរទស្សន៏(HDTV)របស់ហង្សមាស
បានបញ្ជាក់ថាអ្នកស្លាប់នៅក្នុងអណ្តូងទឹកដោយសារខ្វះខ្យល់អុកស៊ី
ហ្សែន(oxygene)សម្រាប់ដកដង្ហើម ។ តែមិនបានបញ្ជាក់ថាហេតុអ្វីបាន
ជាគ្មានខ្យល់oxygeneនៅក្នុងអណ្តូងទឹកនោះទេ? ។
ខ្ញុំសុំបញ្ជាក់ប្រាប់ដូចខាងក្រោមនេះ ៖
 ​​​ នៅក្នុងដីក្រោមបាទជើងមានជាតិរ៉ែច្រើនប្រភេទណាស់ ដូចជាជាតិ
ស្ពាន់,ដែក,ធ្យូងជាដើម ។​ ជាតិទាំងនោះកាលណាវាទៅប៉ះនឹងទឹកឬ
ទឺកអាស៊ីតឬoxygene វាអាចបង្កើតបានជាជាតិម៉្យាងទៀត ។
ដូចនៅក្នុងរឿងនេះជាតិធ្យូងជួបជាមួយoxygene(នៅក្នុងដី)វាបង្កើត
ជាតិមួយទៀតហៅថាmonoxyde de carbone ជាឧស្ម័នគ្មានពរ័ណ គ្មាន
ខ្លិនជាជាតិពុលធ្វើឧ្យសត្វថប់ដង្ហើមស្លាប់មួយរំពេច​។ ឧស្ម័នmonoxyde de
carboneនេះចេញពីក្នុងដីទៅនៅតាមរន្ធតាមប្រហោងនៅក្នុងដី
ហើយមិនងាយរសាត់ឬប៉ើងទៅតាមខ្យល់មកលើឡើយព្រោះវាធ្ងន់ជាង
ខ្យល់​។ ឧស្ម័នហៅថាmonoxyde de carbone(formule chimique=CO)
វានៅតែឯបាទអណ្តូងជានិច្ចជាកាល។
ដូច្នេះមុននឹងចុុះទៅក្នុងអណ្តូងត្រូវតែអុចចង្គៀងមានអំផូងសម្រូតចុុះទៅមុនសិន
បើចង្គៀងមិនរលត់ទេ បានសេចក្តីថាគ្មានmonoxyde de
carbone នៅីឯបាទអណ្តូងនោះទេ បើចង្គៀងរលត់សុំកុំចុះឧ្យសោះ
ព្រោះមានmonoxyde de carbone នៅឯបាទអណ្តូងនោះហើយៗដេញ oxygene ឧ្យ
ឡើងមកលើអស់ហើយ​។
បើមានជ្រុះវត្ថុមានតម្លៃ គេអាចចុះទៅយកវត្ថុនោះបានទោះបីមានជាតិ
monoxyde de carbone នៅក្នុងអណ្តូងនោះក័ដោយ​​ ។ តែត្រូវធ្វើតាម
ដូចខាងក្រោមនេះ ៖
ត្រូូវរកទុយយោទឹកទំហំប្រហែលប៉ុនមេដៃដែលមានប្រវែង វែងជាង
ជម្រៅអណ្តូងទឹកប្រហែលប្រាំម៉ែត្រ ។ ចុងទុយយោទឹកម្ខាងត្រូវចំហរប្រ
ហោងចងភ្ជាប់នឹងបង្គោលមួយឧ្យឆ្ងាយពីមាត់អណ្តូងបន្តិច ។ ឯចុងម្ខាង
ទៀតត្រូូវបៀមនៅក្នុងមាត់ហើយត្រូវដកដង្ហើមតាមទុយយោនោះហើយបញ្ចេញខ្យល់តាមច្រមុះ
ហើយចុះទៅក្នុងអណ្តូងនោះតាមចិត្តចង់។ ធ្វើយ៉ាងដូច្នេះmonoxyde de carbone មិន
អាចសម្លាប់មនុស្សយើងបាន
ជាដាច់ខាត ។
បើអាចជម្រាបបងប្អូនខ្មែរយើងបាន សូមលោកមាស រិទ្ធី នឹង អ្នកនាង
ស្រីឡា ជម្រាបប្រាប់បងប្អូនខ្មែរយើងទូទាំងប្រទេសតាមរយៈវិទ្យុទូរ
ទស្សន៏HDTVឧ្យបានជ្រាបជាពត៌មាននេះតាមការគួរផងចុះ ។
សូមអរគុណទុកជាមុន !                   ​​​
                   ភ្នំពេញថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៤
                                            ខែម ខៀវ

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to