ចំពោះលោក Nokorreach,

រឿងចូលនិព្វានរបស់ព្រះពុទ្ធនេះ  ចំពោះអ្នកសិក្សាពិតប្រាកដពីសាសនា   ភាគច្រើន  
គេបានដឹងរួច​អស់ទៅហើយ។ ចំពោះអ្នកដែលមិនដឹងនោះ  គឺអ្នក "ចេះតែធ្វើបុណ្យ"  តែមិនចេះ 
និង មិនយល់ពីជម្រៅនៃសាសនា ព្រោះមិនបានសិក្សាជាក់លាក់ - ឬមួយមិន
ហ៊ាននិយាយ​ដោយខ្លាច "បាប" - ឬមួយ ខ្លាចក្រែងគេចោទថា  មានការ "ប្រមាថមាក់
ងាយ -ទិតៀនសាសនា"​ (នេះវាជា mentalité​ របស់អ្នកជឿស៊ប់)នោះឯង ។

ជាធម្មតា សាសនានិងប្រវត្តិសាស្ត្រ  វាមិនសូវស៊ីគ្នាប៉ុន្មានទេ ​! ។
  
ក្នុងសាសនា ដោយចង់លើកតម្កើងព្រះពុទ្ធ  ហួសហេតុពេកទៅនោះ - ទៅជាហួសវិស័យ  
គឺអតិស័យមិនសមសួននឹងការពិត ។
ដូចជា ក្នុងការរៀបរាប់ពីលក្ខណ:៣២ប្រការរបស់ព្រះពុទ្ធ  (ទ្វត្តិង្សក្ការ:) ឃើញថាព្រះ
ពុទ្ធ ជាមនុស្សចម្លែកខាងរាងកាយ គឺមានដៃវែងហួសប្រមាណ ។​បើឈរត្រង់ភ្លឹង មិន
អោនខ្លួន  ចុងដៃអាចប៉ះក្បាលជង្គង់បាន ។ រោមខ្លួនក្រហមឆ្អិនឆ្អៅដូចមាស ដុះត្រង់
ធ្លូរ (perpendiculaire) ទៅនឹងដងខ្លួន ។ មានចេញពន្លឺពីរាងកាយ ​ហាក់បីដុចជាមានជាតិ
phosphore ចេញភ្លឺពេលយប់ដូច្នោះឯង ។ ម្រាមដៃ  ម្រាមជើងទាំង២០ ស្មើគ្នាទាំងអស់
មិនមានខ្លីវែងទេ ។ល។​ រឿងដែលចម្លែកខ្លាំងនោះ  គឺប្រដាប់របស់លោក (លិង្គ)  លឹបចូល
ក្នុងខ្លួន ដូចសត្វគោ - ក្របី  វាមិនមានដូចជាមនុស្សធម្មតា ធ្លាក់ចេញមកក្រៅទេ ! ។

និយាយពីឈ្មោះវិញ ​នោះក៏ច្រើនសន្ធឹកសន្ធាប់ណាស់ដែរ - គឺរហូតដល់ទៅជិត៥០ ​បើគិត
ទាំងបាលី  និងទាំងសំស្ក្រឹត ។  អ្នកដែលគ្រាន់តែសូត្រថ្វាយបង្គំរៀបរាប់ឈ្មោះទាំងនោះ 
​ក៏បានបុណ្យដែរ ពិសេសក្នុងពុទ្ធសាសនាមហាយាន  ។

រឿងទាំងនេះ ខ្ញុំមិនឆ្ងល់ទេ ព្រោះយល់អស់ខ្លះទៅហើយ  ។ មែនឬមិនមែននោះ  
វាអាស្រ័យ​តែទៅលើការយល់ដឹងនៃមនុស្សម្នាក់ៗ  ។ រឿងដែលខ្ញុំឆ្ងល់នោះ  
គឺការប្រើពាក្យខុសគ្នាថា "និព្វាន" និង "បរិនិព្វាន"  ។​ - តើវាខុសគ្នាយ៉ាងណាដែរ ? 
 សូមលោកមេត្តាជួយពន្យល់​ 
បញ្ជាក់អោយអស់សេចក្តីផង បើលោកមិនយល់ទាស់ទេ ។ សូម​អរគុណទុកជាមុន  ។​

Papillon
07/13/2014
---------

On Saturday, July 12, 2014 5:31 PM, Nokoreach <[email protected]> wrote:
  
         Chers les Sieurs 
Docteurs malgré eux !  
         Ph.D Hok Savan et Ph.D 
Son Soubert : 
éminents bouddhistes hors 
pairs du  Cambodge 
          
Veuillez lire et relire pdf file en Français ci-joint 
reflétant la cause réelle et exacte de la mort du 
Bouddha 
à Kusinara (Kusia en Inde) à l'âge de 80 ans vers 
l'an 476 av. J.-C. 
         Si 
c'est possible, S'il vous plaît, partagez cet important 
document à tous nos bouddhistes khmers au Cambodge 
et 
autour du monde pour leur information et pour leur 
documentation. 
                                                 
Religieusement respects, 
                                                             
Nokoreach 
 
-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org/
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.
  • Re: LE... 'Papillon Mon' via Cambodia Discussion (CAMDISC) - www.cambodia.org
    • R... Nokoreach Nokoreach
    • R... Krakmo Kaing

Reply via email to