សូមជម្រាបមកលោកមាស រិទ្ធី ឧ្យបានជ្រាបថាៈ ដើមឈើនេះមាន
ឈ្មោះពិតប្រាកដហៅថាដ់ើមទ្រាំង​ ។
តែពលរដ្ឌខ្មែរយើងហៅដើមឈើនេះទៅតាមតំបន់ភូមិស្រុកខ្លះៗខុស
គ្នា៖ ខ្លះហៅថាដើមទ្រាំង,​ខ្លះហៅថាដើមសំឡាញ,ខ្លះទៀតហៅថាដើម
ស្លឹកប្ញត្សព្រោះស្លឹកវាគេយកទៅចារអក្សរបានទៅជាសាត្រាស្លឹកប្ញត្ស,
ខ្លះទៀតហៅពាក្យទាំងពីរភ្ជាប់គ្នាថា ៖ ដើមទ្រាំងសំឡាញ ។
ដើមទ្រាំងនេះក៏ដូចដើមប្ញស្សីដែរ​។ ក្រោយពីចេញផ្កានឹងផ្លែរួចហើយ
វាងាប់ ។ ដើមប្ញស្សីមានអាយុពី៣០ទៅ៤០ឆ្នាំវាចេញផ្កានឹងផ្លែរួចវាងាប់
ដូចដើមទ្រាំងនេះដែរ ព្រោះដើមឈើទាំងអស់នេះដូចជាដើមស្រូវ,ពោត
ស្រង៉ែ,អំពៅ។ល។នឹង។ល។ តែផ្កាផ្លែរួចហើយវាងាប់ហើយ​។
ខ្មែរយើងនិយមប្រើពាក្យពីរម៉ាត់ណាស់ៈ ដូចពាក្យទ្រាំងសំឡាញ,ប្រាង
ប្រាសាទ,ពេទ្យម៉រ,នក្ខត្តប្ញក្ស,ការងារ។ល។នឹង។ល។
-ទ្រាំងសំឡាញ=ទ្រាំង
ប្រាងប្រាសាទ=ប្រាសាទសៀមប្រើពាក្យតែមួយម៉ាត់គឺប្រាង=ប្រាសាទ
-ពេទ្យម៉រៈ ខ្លះហៅថាពេទ្យ,ខ្លះហៅថាម៉រ,ខ្លះហៅថាពេទ្យម៉រ ។ ឯសៀម
វិញមិនហៅថាពេទ្យដូចខ្មែរទេ ហៅតែមួយម៉ាត់ថាម៉រប្រែមកថាគ្រូពេទ្យ
ដូច្នេះ ៖ ពេទ្យ=ម៉រ=គ្រូមើលព្យាបាលជម្ងឺ​ ។
-នក្ខត្តប្ញក្ស៖ នក្ខត្ត=ផ្កាយ, ប្ញក្ស=ផ្កាយ ។ ដូច្នេះ៖
នក្ខត្តប្ញក្ស=ផ្កាយផ្កាយ
=ផ្កាយ ។
-ការងារ=កិច្ចការៈ ការ=កិច្ចការ, ងារ=កិច្ចការ ៖ ដូច្នេះការងារ=កិច្ចការ+
កិច្ចការ ។ សៀមប្រើតែពាក្យមួយម៉ាត់គឺងារអានថាង៉ានប្រែមកថាកិច្ចការ ។

ដូច្នេះពាក្យថា៖ សំឡាញ ឬ ទ្រាំង ឬ ដើមស្លឹកប្ញត្ស ឬ ទ្រាំងសំឡាញ
នេះគឺដើមឈើតែមួយប្រភេទ ។ ដើមទ្រាំងនេះដុះពាសពេញព្រៃនៅ
ក្នុងស្រុុកស្នួលនៅខេត្តក្រចេះ។ ស្លឹកវាគេយកមកដេរភ្ជាប់គ្នាបង្កើតបាន
ជាស្លឹកភ្ជល់សម្រាប់យកមកធ្វើជាក្រង់ឬជង្រុកសម្រាប់ដាក់ស្រូវ​។
សូមអរគុណទុកជាមុន !
ភ្នំពេញ ថ្ងៃទី១៨ កក្កដា២០១៤
                               ខែម ខៀវ

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to