បក្សទាំងពីរស្នើឲ្យអ្នកស្រី ពុង ឈីវកេក ជាបេក្ខភាពទី៩របស់គ.ជ.ប ដោយ វណ្ណ វិចារ 2014-07-28
[image: អ៊ីម៉ែល] <http://www.rfa.org/khmer/news/politics/cpp-cnrp-agrees-on-nec-9th-candidate-07272014234414.html/sendto_form> [image: មតិ] <http://www.rfa.org/khmer/news/politics/cpp-cnrp-agrees-on-nec-9th-candidate-07272014234414.html/discussion_reply_form/#commentsbox> [image: ចែករំលែក] <http://www.addthis.com/bookmark.php> [image: បោះពុម្ព] - បោះពុម្ព - ចែករំលែក <http://www.addthis.com/bookmark.php> - មតិ <http://www.rfa.org/khmer/news/politics/cpp-cnrp-agrees-on-nec-9th-candidate-07272014234414.html/discussion_reply_form/#commentsbox> - អ៊ីម៉ែល <http://www.rfa.org/khmer/news/politics/cpp-cnrp-agrees-on-nec-9th-candidate-07272014234414.html/sendto_form> [image: ពុង ឈីវកេក ៦១០] ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ Photo: RFA គណបក្សទាំងពីរស្នើសុំឲ្យប្រធានអង្គការលីកាដូ អ្នកស្រី ពុង ឈីវកេក ជាបេក្ខភាពទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ ឲ្យដឹងថា គណបក្សទាំងពីរបានបញ្ជូនមន្ត្រីរបស់ខ្លួនមកទាក់ទងអ្នកស្រី ពុង ឈីវកេក ឲ្យធ្វើការជាសមាជិក គ.ជ.ប ដើម្បីកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែភាគីអ្នកស្រី ពុង ឈីវកេក មិនទាន់សម្រេចថា ព្រមព្រៀងកាន់តំណែងនេះជាផ្លូវការនៅឡើយ ដោយអ្នកស្រីត្រូវរង់ចាំប្រជុំផ្ទៃក្នុងដើម្បីស្ដាប់យោបល់បុគ្គលិកថ្នាក់ក្រោមជាមុនសិន។ បុគ្គលិករបស់អង្គការលីកាដូ កំពុងប្រជុំគ្នាពីបញ្ហានេះនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា។ អ្នកស្រី ពុង ឈីវកេក ធ្លាប់ធ្វើជាតួអង្គសំខាន់មួយក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា តាំងពីទសវត្សឆ្នាំ១៩៩០ ដើម្បីបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មាន នៅរដ្ឋសភាថ្ងៃទី២៨ កក្កដា ថា ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាជ្រើសរើសបេក្ខភាពថ្មីមួយរូប ឬបេក្ខជនទី៩ ដែលជាមនុស្សឯករាជ្យ សម្រាប់ធ្វើការជាមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយ តែលោកមិនប្រាប់ឈ្មោះបេក្ខជននោះទេ ដោយអះអាងថា រង់ចាំការយល់ព្រមពីសាមីខ្លួនសិន។ លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពេលលោកចេញមកជួបអ្នកកាសែតជាមួយលោក សម រង្ស៊ី ខណៈដែលសភាបានបោះឆ្នោតផ្ដល់សុពលភាពឲ្យលោក សម រង្ស៊ី ក្លាយជាតំណាងរាស្ត្រខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ កក្កដា នេះ។ សូមរង់ចាំស្ដាប់និងអានព័ត៌មាននេះពិស្ដារ... កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ *ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

