Dear All, Please read the news summary below to keep yourself updated.
(*Cannot read this text? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a great day. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-08-19 5:49 GMT-07:00 Subject: *១៩ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 19 August 2014 - Summary of the main news of the day.* *១៩ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 19 August 2014 - Summary of the main news of the day.* *១**-* កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីភូមិឡពាង ឃំុតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដែលកំពុងស្នាក់នៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ ធ្វើសន្និសីទកាសែតទាមទារឲ្យដោះលែងតំណាងទាំង៥នាក់ដែលកំពុងជាប់ឃំុនៅក្នុងពន្ធនាគារ។ នៅក្នុងសន្និសីទកាសែតនេះ អ្នកស្រី អំុ សុភី តំណាងជនរងគ្រោះបានស្រែកទាមទារអោយអាជ្ញាធរដោះលែងប្ដីរបស់គាត់ និងសកម្មជនដីធ្លីបួននាក់ផ្សេងទៀត។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/lbovvyj *២-* នៅលើទំព័រFaceBook ផ្ទាល់ខ្លួនលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានចុះផ្សាយថា ស្ត្រីចំណាស់ម្នាក់ អាយុ ៨៧ឆ្នាំ បានចងកសម្លាប់ខ្លួន ពីព្រោះគាត់មានជម្ងឺ ហើយគ្មានលុយទៅឲ្យពេទ្យព្យាបាល។ លើសពីនេះ គាត់មិនចង់ដាក់បន្ទុកហិរញ្ញវត្ថុ ទៅលើកូនចៅរបស់គាត់ ដែលរស់នៅក្នុងភាពក្រីក្រ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mvrwg64 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmvrwg64&h=gAQEFBnDM&s=1> *៣**-* RFA៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងអភិបាលខែត្រ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ដែលមិនខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពិសេសរឿងជម្លោះដីធ្លី។ លោកបានបន្ទោសទៅថ្នាក់ក្រោមរបស់លោកថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ មើលតែតាមផែនទី និងមិនបានចុះទៅមើលផ្ទាល់ ព្រមទាំងមិនបានអនុវត្តទៅតាមអនុសាសន៍របស់គាត់ដែលបណ្ដាលឲ្យមាន ជម្លោះដីធ្លីនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ozeotdg <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fozeotdg&h=bAQH2cdX3&s=1> *៤**-* ថ្មីៗ៖ ក្រៅពី គាំទ្រឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា គ្រោងនឹងជួបអតីតនាយករដ្ឋមន្ត្រីខ្មែរចំនួន ៣ រូប ដែលកំពុងមានជីវិតនៅឡើយ ដើម្បីជែកពិភាក្សាពីគម្រោងបង្កើតច្បាប់កំណត់អាណត្តិ នាយករដ្ឋមន្ត្រី។ នៅក្នុងកិច្ចប្រជុំស្តីពីការកំណត់នាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ ក្រៅពីមានគម្រោងជូបជាមួយអតីតនាយករដ្ឋមន្ត្រីក្រុមអង្គការសង្គមស៊ីវិល ក៏គ្រោងនឹងដាក់លិខិតទៅតំណាងរាស្ត្រទាំង ១២៣ នាក់ផងដែរ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mcsld9y *៥**-* VOD៖ កម្មករ ប្រមាណជាង ៥០០០នាក់ នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ជីងយី ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារនេះ បាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៥ ដើម្បីទាមទារឲ្យថៅកែរោងចក្រចេញមកដោះស្រាយករណីកាត់លុយកម្មករគ្មាន មូលហេតុ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/23691 <http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F23691&h=NAQG2jcMg&s=1> *៦**-* ភ្នំពេញប៉ុស្តិ៍៖ មន្ត្រីសហជីពម្នាក់ត្រូវបាននគរបាល ខេត្តស្វាយរៀង ដោះលែងវិញ បន្ទាប់ពីកម្មករប្រមាណ ៧០០ នាក់នៅរោងចក្រ You Li International (Cambodia) Garment ក្នុង ក្រុងបាវិត បានផ្ទុះកំហឹងហើយនាំគ្នាធ្វើការតវ៉ាដោយដើរជាក្បួនសំដៅទៅកាន់ ស្នងការដ្ឋានខេត្ត ប្រឆាំងនឹងការចាប់ខ្លួនតំណាងរបស់ពួកគេនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kb4fqzc *៧-* ភ្នំពេញប៉ុស្តិ៍៖ រាជរដ្ឋាភិបាល កម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនទ្រី ភាព អ៊ីមផត អ៊ិចផត និង ក្រុមហ៊ុន MDS THMODAR S.E.Z co.,Ltd ប្រមូលទិញឈើគ្រប់ប្រភេទដែលមាននៅក្នុងស្តុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន បន្ថែមពីលើឈើក្រុមហ៊ុនដែលមានស្រាប់ ដើម្បីសម្អាតឃ្លាំង និងចៀសវាងការខាតបង់ដោយពុកខូច និងបាត់បង់ដោយសកម្មភាពមិនសុចរិតរបស់ជនខិលខូច។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/l8wp9zp https://www.facebook.com/photo.php?v=761793253877410&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

