CNRP's MPs-Elect Mu Sochua, Long Botta, and Nhay Chamroeun with villagers from Lo Peang*https://www.youtube.com/watch?v=vfHJbKzE6Eo&feature=youtu.be <https://www.youtube.com/watch?v=vfHJbKzE6Eo&feature=youtu.be>*
*CNRP's MPs-Elect Mu Sochua, Long Botta, and Nhay Chamroeun with villagers from Lo Peang <https://www.youtube.com/watch?v=vfHJbKzE6Eo&feature=youtu.be>* [image: image] <https://www.youtube.com/watch?v=vfHJbKzE6Eo&feature=youtu.be> CNRP's MP Mu Sochua, Long Botta, and Ngoy Chamroeu... <https://www.youtube.com/watch?v=vfHJbKzE6Eo&feature=youtu.be> View on www.youtube.com <https://www.youtube.com/watch?v=vfHJbKzE6Eo&feature=youtu.be> Preview by Yahoo *(Courtesy: MP-Elect Botta Long)* -- Best Regards, *Khmer Forum* *A place for sharing community events and public news.* On Wednesday, August 13, 2014 5:32 PM, Botta Long <[email protected]> wrote: ទុក្ខសោកវេទនារបស់អ្នកភូមិឡពាងខេត្តកំពង់ឆ្នាំងដែលប្រទះឃើញនៅផ្លូលជាតិលេខ៥ នៅថ្ងៃ ១៣ ខែសីហា ឆ្នាំ២០១៤ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ តាមដានមើលអត្ថបទ រូបភាពនិងវីដេអូខាងក្រោមកុំបីខាន! អ្នកភូមិឡពាងប្រមាណជាង៥០នាក់ដែលសេសសល់ពីការវាយធ្វើបាបពីសំណាក់អាជ្ញាធរដ៏ឃោរឃៅ បានបន្តដំណើរឆ្ពោះទៅរាជធានីភ្នំពេញដើម្បីស្វែងរកនិងទាមទារយកយុត្តិធម៌ជូនពួកគាត់។ បន្ទាប់ពីត្រូវបានក្រុមហ៊ុន ខេ ឌី ស៊ី (KDC) របស់ភរិយាឯឧត្តម ស៊ុយ សែម រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ អ្នកភូមិឡពាងបានព្យាយាមតវ៉ា និងដាក់ពាកបណ្ដឹងទៅតុលាការខេត្តកំពង់ឆ្នាំងដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។ ផ្ទុយទៅវិញ តុលាដែលពុករលួយទាំងនោះមិនបានជួយដោះស្រាយជួនពួកគាត់នោះទេ ហេតុនេះហើយទើបអ្នកភូមិឡពាងបានសម្រចចិត្តធ្វើដំណើរ មកកាន់រាជធានីភ្នំពេញ។ ដោយហេតុតែពួកគាត់មិនមានលុយជិះរថយន្ត ពួកគាត់បានតស៊ូដើរពីភូមិឡពាងខេត្តកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញក្នុងបេសកកម្មស្វែងរកអន្តរាគមន៍និងទាមទារយុតិធម៌ដល់ពួកគាត់។ កាលពីថ្ងៃម្សិលមិញ អ្នកភូមិឡពាង ៤នាក់ បានសន្លប់និងរងរបួស ហើយ ៣នាក់ ត្រូវបានចាប់ខ្លួនពីសំណាក់អាជ្ញាធរ។ ទាំងនេះបានសបញ្ជាក់ឲ្យឃើញពីកម្សោយ និងភាពមិនយកចិត្តទុកដាក់របស់រដ្ឋបាល សម្ដេច ហ៊ុន សែន ដែលមិនជួយដោះស្រាយពីបញ្ហាប្រជារាស្ត្រដែលរងទុក្ខលំបាកទេ ហើយមានតែការប្រើប្រាស់អំណាច់វាយធ្វើបាបទៅលើប្រជារាស្ត្រទៅវិញ។ នៅថ្ងៃនេះដែរ អ្នកភូមិឡពាងដែលនៅសេសសល់ បានបន្តធ្វើដំណើរដោយមិនខ្លាចនឿយហត់តទៅមុខទៀត ហើយត្រូវបានអាជ្ញាធរបន្តវាយធ្វើបាបយ៉ាងសាហាវឃោរឃៅ។ លើសពីនេះទីទៀត អាជ្ញាធរដ៏អាក្រក់ជូជាតិទាំងនោះបានច្រាននិងវាយធ្វើបាបទៅលើកុមារនិងស្រីអ្នកភូមិដែលព្យាយាមធ្វើដំណើរទៀតផង។ ចុះហេតុអ្វីបានជាពួកគាត់គ្រាន់តែចង់រស់នៅលើទឹកដីរបស់ពួកគាត់ប៉ុណ្ណឹងសោះ ត្រូវគេវាយធ្វើបាបនិងរំលោភយកដីអស់ទៅទៀត? នេះជាសំណួរដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់។ ចំពោះមុខហេតុការណ៍នេះ អ្នកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិចំនួន៤រូប រួមមាន លោកជំទាវ មួរ សុខហួរ ឯកឧត្តម ឡុង ប៊ុត្តា ឯកឧត្តម ងុយ ចំរើន និងឯកឧត្តម............... បានចុះជួប ជួយសង្គ្រោះ និងអន្តរគមន៍ប្រជាពលរដ្ឋយើងនៅត្រង់ វត្តរង្សី ភូមិគ្រួស ឃុំព្រែកតាតែន ស្រុកល្វាឯម ខេត្តកណ្ដាលដោយបានជួយជាថវិកាមួយចំនួនសម្រាប់ជាសាហ៊ុយសម្រាប់ធ្វើដំណើរនិងផ្គត់ផ្គង់ផ្សេងៗ។ បន្ថែមពីនេះទៀត ដើម្បីបន្ធូបន្ថយទុកលំបាករបស់អ្នកភូមិឡពាង អ្នកតំណាងរាស្ត្រយើង បានខិតខំជួលរឺម៉កម៉ូតូធំចំនួន ២គ្រឿង ដែលមួយគ្រឿងផ្ទុកបានបងប្អូនយើងចំនួន ៣០ នាក់ក្នុងមួយគ្រឿង សម្រាប់ពួកគាត់បានជិះបន្តដំណើរពីវត្តរង្សីទៅដល់ព្រែកព្នៅ។ នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្វល់ខ្វាយរបស់គណបក្សសង្គ្រោះជាតិទៅលើប្រជាពលរដ្ឋយើង ជាពិសេសប្រជាពលរដ្ឋដែលទទួលរងគ្រោះអំពើអយុតិធម៌នេះ។ http://youtu.be/vfHJbKzE6Eo Here are a few photos showing the inhumane brutality committed by the authorities and their aides on vulnerable villagers in the commune of Lo Peang during their journey to the National Assembly in Phnom Penh. Even their provisions in rice were destroyed. Voici quelques photos montrant la brutalité inhumaine commise par les autorités et leurs aides sur les vulnérables villageois de la commune de Lo Peang durant leur périple vers l’Assemblée Nationale à Phnom-Penh.Même leurs provisions en riz ont été renversées. Beaten young villagers.JPG <https://docs.google.com/file/d/0B1D7Uk7HJzyTbzNCUzgtaE5ycjg/edit?usp=drive_web> A recent injury from a blow of a heavy stick.JPG <https://docs.google.com/file/d/0B1D7Uk7HJzyTTExjRmtMaFVkNzA/edit?usp=drive_web> Villagers of Lo Peang victims of land grabbing.JPG <https://docs.google.com/file/d/0B1D7Uk7HJzyTWmxCblNwUEpfTDg/edit?usp=drive_web> -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

