Dear All, Please read the daily news summary below to keep yourself updated.
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Enjoy your great day. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-08-23 5:00 GMT-07:00 Subject: *២៣ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 23 August 2014 - Summary of the main news of the day.* *២៣ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 23 August 2014 - Summary of the main news of the day.* *១**-* កាលពីល្ងាចម្សិលមិញនេះ យុវជនគណបក្សសង្រេ្គាះជាតិ៣រូប ក្នុងនោះរួមមានលោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្រេ្គាះជាតិរាជធានីភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោក សាន គីមហេង ប្រធានចលនាយុវជនគណបក្សសង្រេ្គាះជាតិខណ្ឌទួលគោក និងជាសមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក នាង សុឃុន ហេរញ្ញិកយុវជនគណបក្សសង្រេ្គាះជាតិខណ្ឌច្បារអំពៅ ត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចអនុញ្ញាតិឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kh78nbk <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fkh78nbk&h=lAQET5NC1&s=1> *២**-* VOD៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន២ឃុំ មកពីស្រុកពញាឮ ខេត្តកណ្តាល ឡើងមកសុំអន្តរាគមន៍ ដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ករណីជម្លោះដីធ្លីអូសបន្លាយជិត១០ឆ្នាំ ជាមួយក្រុមហ៊ុនមួយ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/23790 <http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F23790&h=vAQG8KeNW&s=1> *៣**-* RFI៖ លោក សូរិយា ប្រាសាទ ស៊ូបែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធមនុស្ស នៅកម្ពុជា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងច្បាប់បន្ថែមទៀត ដើម្បីការការសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍ចុងក្រោយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះ ត្រូវបានលោក ស៊ូបែរឌីដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពី ថ្ងៃទី ១៥ សីហា និង ទើបបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រ ម្សិលមិញ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mu7jj54 *៤**-* VOD៖ មន្ត្រីសង្គមស៊ីវិលយល់ថា ប្រសាសន៍នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមិនចង់ឃើញការបង្ក្រាប និងចាប់ខ្លួន អ្នកមានជម្លោះដីធ្លី មិនមានប្រសិទ្ធិភាពទេ ដោយសារតែនៅថ្ងៃសុក្រនេះ សន្តិសុខខណ្ឌដូនពេញ ចាប់អ្នកតវ៉ាដាក់ក្នុងរថយន្តយកទៅទម្លាក់ចោល ខណៈពួកគេប្រមូលផ្តុំដាក់ញត្តិ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/23764 <http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F23764&h=zAQEdWGY0&s=1> *៥**-* RFA៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្កោលទោស និងចាត់ទុកការប្រើអំពើហិង្សារបស់កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង មកលើអ្នកភូមិឡពាង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) គឺជាទង្វើអមនុស្សធម៌។ ការថ្លែងបែបនេះ គឺនៅបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៥រូប ចូលសួរសុខទុក្ខអ្នកភូមិដែលកំពុងជាប់ឃុំនៅពន្ធនាគារ ៥នាក់ កាលពីថ្ងៃទី២១ ខែសីហា។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mubk4vk <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmubk4vk&h=RAQGRnS5Q&s=1> *៦**-* RFA៖ អ្នកវិភាគ និងតំណាងខ្មែរក្រោម បដិសេធការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលថា ការនិយាយបំភ្លៃប្រវត្តិសាស្ត្ររបស់អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង ជារឿងបុគ្គលនោះ មិនត្រឹមត្រូវឡើយ។ ពួកគេថា ការលើកឡើងរបស់ លោក ត្រឹង វ៉ាំងថុង គឺជាចេតនានយោបាយរបស់វៀតណាម មិនមែនជារឿងបុគ្គលធម្មតានោះទេ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/lyhgwjx <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Flyhgwjx&h=bAQF0cvU4&s=1> *៧**-* RFA៖ បញ្ហាបូមខ្សាច់ពីទន្លេនៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាម មាត់ទន្លេ ដែលប្រឈមនឹងការបាក់ច្រាំងរអិលផ្ទះចូលទឹក ប៉ះពាល់ដី ផលដំណាំ និងបរិស្ថានផ្សេងៗទៀត។ អាជីវកម្មបូមខ្សាច់ទាំងនោះ ត្រូវបានប្រជាពលរដ្ឋ និងសង្គមស៊ីវិល រិះគន់ថា ខ្លះមានច្បាប់អនុញ្ញាត ខ្លះពុំមានច្បាប់អនុញ្ញាតទេ ហើយម្ចាស់អាជីវកម្មទាំងនោះមានទាំងខ្មែរ និងជនជាតិវៀតណាម។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mnu6lem https://www.facebook.com/photo.php?v=763589653697770&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

