Dear All, Please read the daily news summary below to keep yourself updated. Feel free to share more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a great weekend. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-09-04 6:02 GMT-07:00 Subject: *០៤ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 04 Sep. 2014 - Summary of the main news of the day.* *៤ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 04 Sep. 2014 - Summary of the main news of the day.* *១-* កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីដែលស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី បានឲ្យដឹងថា លោក សួស យ៉ារ៉ា បច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ គឺជាអ្នកអ្នកមេគំនិតក្នុងការប្រមូលមន្ត្រីខិតខូតខេត្តព្រះវិហារ និងកងកម្លាំងប្រដាប់អាវុធ ឈូសឆាយបំផ្លាញផ្ទះប្រជាពលរដ្ឋ និងវត្តអារាម ដើម្បីរំលោភយកដី ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១២ ដែលកាលនោះលោក សួស យ៉ារ៉ា គឺជាអនុរដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ត្រូវជាក្មួយរបស់លោក សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/o52ypuj *២**-* កាលពីព្រឹកមិញនេះ លោក កឹម សុខាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានដឹកនាំប្រតិភូតំណាងរាស្ដ្រចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្ដកំពត។ ថ្លែងក្នុងពិធីនេះ លោកកឹម សុខាបាននិយាយរៀបរាប់ពីមូលហេតុនៃការចូលប្រជំុសភារបស់គណបក្សសង្គ្រោះជាតិ និងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។ ព័ត៌មានលម្អិតសូមចុច៖ ( http://tinyurl.com/opt27f4 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fopt27f4&h=2AQHqVoEF&s=1>) , (http://tinyurl.com/mex5sjz <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmex5sjz&h=tAQFoZ4u7&s=1> ) *៣**-* កាលពីល្ងាចម្សិលមិញ តំណាងប្រជាពលរដ្ឋមកពី៤ឃុំ ក្នុងនោះរួមមាន ឃុំខ្សាច់អណ្តែត ឃុំពង្រ ឃុំព្រែកសាម៉ាន់ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានប្រមូលគ្នាប្រមាណជាង ១០០នាក់ តំណាងឲ្យជនរងគ្រោះដីធ្លីប្រមាណ ១៣៥១គ្រួសារ ដែលក្នុងនោះ បងប្អូនខ្មែរឥស្លាម ប្រមាណ ៥០% បានប្រមូលគ្នាមកតវ៉ានៅក្រោមពោធិ៍ លើសួនមុខវត្តបុទុមវត្តី ជិតផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/l8e5jhm <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fl8e5jhm&h=rAQG7-dOS&s=1> *៤-* កាលពីល្ងាចម្សិលមិញនេះ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា រួមជាមួយលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ និងជាប្រធានគណៈកម្មការបោសសម្អាត អង្កេត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បាននាំយកថវិកាចំនួន ៤០០ ដុល្លារ ពីមូលនិធិខ្មែរសង្រេ្គាះខ្មែរ ដែលមូលនិធិនេះបង្កើតឡើងដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រេ្គាះជាតិ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារបញ្ហាដីធ្លីមកពីខេត្តព្រះវិហារ ដើម្បីដោះស្រាយបញ្ហាខ្វះខាត ក្នុងពេលកំពុងមកតវ៉ានៅរាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mcgxx5j <http://tinyurl.com/mcgxx5j> https://www.facebook.com/video.php?v=769734793083256&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

