Dear All, Please read the daily news summary below to keep yourself updated. Feel free to share more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a great day. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-09-06 5:56 GMT-07:00 Subject: *០៦ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 06 Sep. 2014 - Summary of the main news of the day.* *០៦ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 06 Sep. 2014 - Summary of the main news of the day.* *១**-* លោក កឹម សុខាប្រធានទីស្ដីគណបក្សសង្គ្រោះជាតិបានដឹកនាំប្រតិភូតំណាងរាស្ដ្រចុះជួបសំណេះសំណាលប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិនៅខេត្ដសៀមរាបកាលពីព្រឹកមិញនេះ។ ថ្លែងក្នុងពិធីនេះ លោក កឹម សុខាបានបង្ហាញថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរ ដោះស្រាយបញ្ហាប្រទេសជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយឈរលើស្មារតីជួបជជែកគ្នា រវាងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ (http://tinyurl.com/pctcudh <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fpctcudh&h=pAQEW25Vx&s=1>) , (http://tinyurl.com/ma34oml) *២**-* កាលពីព្រឹកមិញនេះ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យបានរៀបចំវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ ជិតវត្ដភ្នំ ដើម្បីពិភាក្សាពីបញ្ហាទឹកដីកម្ពុជាក្រោម និងជនអន្ដោប្រវេសន៍ខុសច្បាប់នៅលើទឹកដីប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/oapyszw <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Foapyszw&h=WAQGTi2d-&s=1> *៣**-* កាលពីព្រឹកមិញនេះដែរ ប្រជាពលរដ្ឋរស់នៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រមូលគ្នាប្រឆាំងតវ៉ានឹងការសាងសង់បង្គោលភ្លើងអគ្គិសនីកាត់ដីស្រែរបស់ពួកគាត់ ដែលមិនបានផ្ដល់សំណងសមរម្យ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/orokra6 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Forokra6&h=KAQHifP1A&s=1> *៤**-* RFA៖ នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) និយាយថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមបង្វែរការចាប់អារម្មណ៍អំពីបញ្ហាពុករលួយនៅកម្ពុជា ទៅចោទប្រកាន់អំពើពុករលួយមាននៅក្នុងស្ថាប័នអន្តរជាតិធំៗនោះ វាមិនបានជួយកាត់បន្ថយកំហឹងរបស់ពលរដ្ឋកម្ពុជា ចំពោះអំពើពុករលួយនៅកម្ពុជា ឡើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/nb49akt <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fnb49akt&h=-AQE8c25v&s=1> *៥**-* RFA៖ រដ្ឋាភិបាលចិនបានផ្ដល់ប្រាក់ជំនួយ និងកម្ចីដល់រដ្ឋាភិបាលកម្ពុជា មានចំនួនច្រើនជាងគេក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវ ថ្នល់ ក៏ប៉ុន្តែការប្រើប្រាស់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវគណបក្សប្រឆាំងលើកឡើងថា គ្មានគុណភាព និងគ្មានប្រសិទ្ធភាពនោះឡើយ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ស្នើឲ្យមន្ត្រីភាគីចិន ត្រួតពិនិត្យជំនួយ និងកម្ចី ដែលផ្ដល់ឲ្យកម្ពុជា យកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះឡើងវិញ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/or3nj64 *៦**-* VOD៖ មេដឹកនាំអង្គការយោធាណាតូ ប្រកាសយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូដែលបានរំលោភអធិបតេយ្យភាពប្រទេសអ៊ុយ ក្រែន ខណៈដែលការចរចាកំពូលរវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ីបានផ្ដល់នូវលទ្ធផលមិនច្បាស់លាស់។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24125 https://www.facebook.com/video.php?v=771263226263746&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

