Dear All,

Please read the daily news summary below to keep yourself updated. Feel
free to share more widely!!!

(*Cannot read this text in Khmer? Download Khmer fonts here
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>:
http://www.cambodia.org/fonts/KhmerUnicode2.0.0.zip
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*)

Have a great day.


Sincerely yours, ​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!


 *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)*

Email: *[email protected] <[email protected]>*

Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>*

*Donate: CNRP Chase Account: 422 981 188.  *
*Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish
to receive this email, please reply with "Unsubscribe"*.

---------- Forwarded message ----------
From: Samoth Sakou
Date: 2014-09-10 5:18 GMT-07:00
Subject: *១០ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 10 Sep. 2014 -
Summary of the main news of the day.*



*១-* កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋរងគ្រោះមកពីភូមិឡពាង ខេត្តកំពង់ឆ្នាំង
ដែលកំពុងស្នាក់នៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ
នាំគ្នាដើរដង្ហែក្បួនចេញពីសហគមន៍បឹងកក់ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ
ដើម្បីធ្វើសន្និសីទសារព័ត៌មានទាមទារឲ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
ព័ត៌មានលម្អិតសូមចុច៖ (http://tinyurl.com/kcnjkqz), (
http://tinyurl.com/mkzkvwr
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmkzkvwr&h=NAQEgUH5H&s=1>
)


*២**-* កាលពីល្ងាចម្សិលមិញនេះ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា
និងជាប្រធានគណៈកម្មការបោសសម្អាត អង្កេត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា
រួមជាមួយលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ
និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បាននាំយកថវិកាចំនួន ៣០០ ដុល្លារ
ពីមូលនិធិខ្មែរសង្រេ្គាះខ្មែរ ដែលមូលនិធិនេះបង្កើតឡើងដោយលោក សម រង្ស៊ី
ប្រធានគណបក្សសង្រេ្គាះជាតិ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/qfjpwd8
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fqfjpwd8&h=xAQFQjR_p&s=1>


*៣**-* ថ្លែងក្នុងពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នៅវត្ដស្វាយខ្សាច់ភ្នំ
ស្ថិតក្នុងភូមិស្វាយត្បូង ឃំុស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កាលពីម្សិលមិញនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រេ្គាះជាតិ
និងជាអនុប្រធានទី១ នៃរដ្ឋសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប
រួមទាំងអ្នកនយោបាយផងដែរ នាំគ្នាកសាងអំពើល្អ រក្សាធម៌ដាក់ក្នុងខ្លួន
និងដើរតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលកត្តាទាំងអស់នេះ
គឺជាប្រភពនៃសេចក្តីសុខសន្តិភាពជាអមតៈ សម្រាប់សង្គមជាតិមាតុភូមិ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/o96nzec


*៤**-* នៅរសៀលនេះ កម្លាំងសន្តិសុខខណ្ឌចំការមន បានបណ្តេញអ្នករត់កង់បី
ចេញពីមុខផ្សារ AEON ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតសូមចុច៖


*៥**-* RFA៖ លោក មូរតុន ក្លា (Morton Sklar) មេធាវីអាមេរិកាំង
នឹងដាក់ភស្តុតាងបន្ថែមទៀតនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ដើម្បីគាំទ្របណ្ដឹងរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្រុមមេធាវីអន្តរជាតិអះអាងថា
ពាក្យបណ្ដឹងនៅតុលាការអន្តរជាតិ មិនពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជាទេ
ហើយវិបត្តិនយោបាយនៅកម្ពុជា ក៏មិនអាចកែប្រែបណ្ដឹងនេះបានឡើយ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mspwuq7


*៦**-* RFA៖ មេដឹកនាំសហជីពកម្មករធំៗ
គ្រោងថានឹងចាប់ផ្ដើមយុទ្ធនាការថ្មីទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមា
ឬហៅថាប្រាក់ឈ្នួលគោល សម្រាប់កម្មករនៅតាមរោងចក្រសហគ្រាសនានានៅពាក់កណ្ដាលខែកញ្ញា។
យុទ្ធនាការនោះ មានសកម្មភាពមួយចំនួនមានដូចជា ការដាក់ញត្តិ វេទិកាកម្មករ
និងការកៀរគររកការគាំទ្ររបស់បណ្ដាអ្នកបញ្ជាទិញទាំងឡាយ។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/lnmxmms


*៧**-* RFA៖ ក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចវៀតណាមមួយ
មានគម្រោងឈូសឆាយដីសម្បទានមួយកន្លែងនៅជាប់នឹងព្រំដែនប្រទេស កម្ពុជាវៀតណាម
ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
ដែលបង្កផលប៉ះពាល់ទៅលើដីព្រៃការពាររបស់អ្នកភូមិជនជាតិដើមនៅ តំបន់។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/qfbdn4e



https://www.facebook.com/video.php?v=773968205993248&set=vb.520708567985881&type=2&theater
*SAKOU Samoth*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to