Dear All, Please read the daily news summary below to keep yourself updated. Feel free to share more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a great day. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-09-29 6:10 GMT-07:00 Subject: *២៩ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 29 Sep. 2014 - Summary of the main news of the day.* *២៩ កញ្ញា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 29 Sep. 2014 - Summary of the main news of the day.* *១-* នៅរសៀលនេះ អតីតយោធិនកាត់រំសោយ និងយោធិនពិការ ដែលជាជនរងគ្រោះដោយសារជម្លោះដីធ្លី មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅវត្តស្ទឹងមានជ័យ បានប្រមូលគ្នា ដើរដង្ហែរមកដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទាក់ទងនឹងជម្លោះដីធ្លីរបស់ពួកគាត់ ដែលត្រូវបានអូសបន្លាយអស់រយៈជាង ១០ឆ្នាំមកហើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/k2gq7ro *២**-* កាលពីព្រឹកមិញនេះដែរ ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីមកពីខេត្តបាត់ដំបង ដែលស្នាក់នៅវត្តពោធិយារាម ហៅវត្តចាស់ ប្រមូលផ្តុំគ្នាតវ៉ា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែង សកម្មជនដីធ្លីដែលត្រូវបានអាជ្ញាធរ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងខណៈពេលដែលពួកគាត់ចុះទៅកាន់ទីតាំងដីដែលមានជម្លោះជាមួយអាជ្ញាធរ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/llaqr6b <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fllaqr6b&h=BAQE6bzOG&enc=AZOyz4YK7lIIqG4KSz23-zFm6iUqwEr_M26J8OtRW7FQn22rGnH_3PTtQj46lUaAs3_aLrem-IA69kLE_zx9xWH1wYFSR20tvty0-Q62YwYTcXVWG6VQfnKHHyMTaoPpImIj6h7MKVpM6rECPd5pLsGVY-PYPSjrjxwni5KaOBaC1A&s=1> *៣**-* កាលពីព្រឹកមិញនេះ កម្មករ កម្មការិនី នៃរោងចក្រ ហ៊ុយ ចៀន ប្រមាណជិត១០០០នាក់ បានប្រមូលគ្នាធ្វើបាតុកម្ម និងដាក់ញត្តិ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារឲ្យថៅកែរោងចក្រផ្ដល់ប្រាក់អតីតភាព ខណៈពេលដែលរោងចក្រនេះប្ដូរឈ្មោះពី ហ៊ុយ ចៀន ទៅជា ជៀន ឡឹ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/m4e6ttz *៤**-* កាលពីព្រឹកមិញនេះ ប្រជាសហគមន៍បឹងកក់ដែលរងគ្រោះដោយសារទឹកភ្លៀងជន់លិចផ្ទះ តវ៉ានៅមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យសាលារាជធានី អន្តរាគមន៍លើបញ្ហាទឹកជន់លិចផ្ទះប្រជាពលរដ្ឋ នៅសហគមន៍បឹងកក់ ក្រោយពីមេឃភ្លៀងមួយមេយ៉ាងធំ កាលពីម្សិលមិញនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kl62dws *៥**-* ភ្នំពេញប៉ុស្តិ៍៖ សហគមន៍ ខ្មែរកម្ពុជាក្រោម ដែលមានអ្នកចូលរួមប្រមាណ ២០០០ នាក់គ្រោងធ្វើបាតុកម្មជាថ្មីប្រឆាំងនឹង វៀតណាម ជុំវិញការបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម ចាប់ពីថ្ងៃ ទី៤ ដល់ថ្ងៃ ទី៨ ខែតុលា ខាងមុខនៅទីលានប្រជាធិបតេយ្យ ដោយមានការដាក់ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធ និងហែក្បួនទៅតាមទីផ្សារ ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ទំនិញវៀតណាម។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/m6f9bbg *៦**-* VOD៖ យន្តហោះ ចម្បាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅថ្ងៃអាទិត្យម្សិលមិញចាប់ផ្តើមវាយលុកចូលក្នុងតំបន់បូមយកប្រេង របស់រដ្ឋឥស្លាម ដើម្បីផ្តាច់ចំណូលក្រុមនេះបើទោះជាមានការព្រមានវាយបកពីក្រុមអាល់ កៃដាក៏ដោយ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24551 https://www.facebook.com/video.php?v=783259328397469&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

