Dear All, Please read the daily news summary below to keep yourself updated. Feel free to share this more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a great weekend. Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-10-10 11:10 GMT-07:00 Subject: *១០ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 10 Oct. 2014 - Summary of the main news of the day.* *១-* នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ បន្ទាប់ពីគណៈកម្មការទី៧ នៃរដ្ឋសភា គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា ទេសចរណ៍ និងវប្បធម៌ បានសួរដេញដោលលោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឲ្យឆ្លើយបំភ្លឺជុំវិញករណីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កាលពីម្សិលមិញ លោក យ៉ែម បុញ្ញឬទ្ធិ សមាជិកសភាគណបក្សសង្រេ្គាះជាតិ ដែលជាប្រធានគណៈកម្មការទី៧ បានបញ្ជាក់ថាគណៈកម្មការនេះ នឹងកោះហៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកឆ្លើយបំភ្លឺ ទាក់ទងនឹងរឿងអាស្រូវរបស់ក្រសួងទាំងពីរនេះ ដែលតែងតែកើតមានមិនចេះចប់មិនចេះហើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/mbcaej2 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmbcaej2&h=oAQHDVh_d&s=1> *២-* កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លី មកពីខេត្តកោះកុង ចំនួន ១៥រូប តំណាងឲ្យប្រជាពលរដ្ឋ ៥០ គ្រួសារ បាននាំគ្នាមកដាក់ញត្តិនៅមន្ទីររដ្ឋសភាជាតិ ដើម្បីទាមទារឲ្យសមាជិកសភា ជួយអន្តរាគមន៍បញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុនចិនឈ្មោះ ញូញៀន ឌីវើឡុបមិន ខូ អិលធីឌី (Union Development Co.LTD) ដែលទទួលបានសិទ្ធិអនុញ្ញាតិកាលពីឆ្នាំ ២០១០ ឲ្យអភិវឌ្ឍន៍ទីក្រុងគុជ នៅលើទឹកដីខេត្តកោះកុងចំនួនជាង ៣៦០០០ ហិចតា ដែលគម្រោងនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១៦០០ គ្រួសារហើយ រហូតមកដល់ថ្ងៃនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/myuyjpo *៣**-* កាលពីព្រឹកមិញនេះ កម្មករ កម្មការិនី រោងចក្រ YW ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើបាតុកម្ម តវ៉ា នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យតុលាការនេះ ពិនិត្យឡើងវិញ លើដីការក្សាការពារថៅកែរោងចក្រ ដែលមិនបានគោរពលក្ខខណ្ឌការងារ របស់កម្មករ។ ព័ត៌មានលម្អិតសូមចុច៖ ( http://tinyurl.com/p3f45dp <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fp3f45dp&h=qAQFx-qIE&s=1>) , (http://tinyurl.com/mjphal8) , (http://tinyurl.com/qam9js8 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fqam9js8&h=LAQG_I83Y&s=1> ) *៤-* កាលពីព្រឹកម្សិលមិញនេះ ប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា បានចូលរួមពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ នៅភូមិស្រែអំពិល ឃំុឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/qaflp8h *៥**-* ភ្នំពេញប៉ុស្តិ៍៖ ខណៈធនាគារពិភពលោក (World Bank) ពិចារណាផ្តល់កម្ចីថ្មីឲ្យកម្ពុជា របាយការណ៍ចេញដោយវិទ្យាស្ថាន Oakland Institute ដែលជាវិទ្យាស្ថានរបស់ក្រុមអ្នកវិភាគគោលនយោបាយ បានចង្អុលបង្ហាញថា គោលនយោបាយរបស់ធនាគារនេះ បានបំផ្លាញជីវភាពរបស់ប្រជាជនកម្ពុជា ជាជាងការកាត់បន្ថយភាពក្រីក្រ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ojjpuw5 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fojjpuw5&h=SAQE2R5Zj&s=1> *៦**-* RFI៖ នៅថ្ងៃព្រហ្បតិ៍ទី៩តុលា អាជ្ញាធរក្រុងហុងកុង បានប្រកាសឲ្យដឹងថា ខ្លួនបានលុបចោលគម្រោងជួបចរចាជាមួយក្រុមបាតុករទាមទារលទ្ធិប្រជា ធិបតេយ្យ ដែលបានកំណត់ថានឹងធ្វើនៅថ្ងៃសុក្រទី១០ តុលា។ អ្នកតំណាងរដ្ឋបាលក្រុងហុងកុង បានថ្លែងថា មូលហេតុដែលធ្វើឲ្យអាជ្ញាធរសម្រេចលុបចោលការចរចារ ដោយសាតែ ក្រុមបាតុករនៅតែបន្តអំពាវនាវឲ្យមានការបះបោរប្រឆាំងនឹងអាជ្ញាធរ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/lgbvao9 https://www.facebook.com/video.php?v=789461294443939&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

