Dear All,

Please read the daily news summary below to keep yourself updated. Feel
free to share this more widely!!!

(*Cannot read this text in Khmer? Download Khmer fonts here
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>:
http://www.cambodia.org/fonts/KhmerUnicode2.0.0.zip
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*)

Have a wonderful day!


Sincerely yours, ​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!


*CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)*

Email: *cnr...@gmail.com <cnr...@gmail.com>*

Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>*

*Donate: CNRP Chase Account: 422 981 188. *
*Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish
to receive this email, please reply with "Unsubscribe"*.

---------- Forwarded message ----------
From: Samoth Sakou
Date: 2014-10-14 6:05 GMT-07:00
Subject: *១៤ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 14 Oct. 2014 -
Summary of the main news of the day.*

*១៤ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 14 Oct. 2014 - Summary of the
main news of the day.*


*១-* កាលពីព្រឹកមិញនេះ លោក អុិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំសហការី ចូលឆ្លើយបំភ្លឺនៅក្នុងមន្ទីររដ្ឋសភា
តាមការកោះអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា
ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលជាគណៈកម្មការទី៨ នៃរដ្ឋសភា
ដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៍ សមាជិកសភាគណបក្សសង្រេ្គាះជាតិ
ពាក់ព័ន្ធនឹងបញ្ហារោងចក្រ CWKH រោងចក្រ ហ៊ុយ ចៀន
និងការតម្លើងប្រាក់ឈ្នួលអប្បរមា ១៧៧ ដុល្លារ ដល់កម្មករ
ព្រមទាំងបញ្ហាផ្សេងៗទៀតដែលជាការព្រួយបារម្ភរបស់កម្មកររោងចក្រ។
ព័ត៌មានលម្អិតសូមចុច ៖ (http://tinyurl.com/k47omnm
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fk47omnm&h=OAQEaaAVV&s=1>)
, (http://tinyurl.com/q4nflgh
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fq4nflgh&h=jAQHVun7k&s=1>
)


*២**-* នៅរសៀលនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
និងជាអនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្ដ្រ ជួបពិភាក្សាការងារ
ជាមួយប្រតិភូអង់គ្លេសដឹកនាំដោយលោក David Puttnam សមាជិកសភា និងជាបេសកជនពិសេស
ទទួលបន្ទុកពាណិជ្ជកម្ម នៃខុន្ទកាល័យនាយករដ្ឋមន្ដ្រីអង់គ្លេស នៅមន្ទីររដ្ឋសភា
ស្ដីពី ស្ថានភាពកសិកម្មក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kzsru3s
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fkzsru3s&h=WAQG2uBAx&s=1>


*៣**-* នៅរសៀលនេះដែរ គណៈកម្មការទី១០ នៃរដ្ឋសភា គឺគណៈកម្មការអង្កេត បោសសម្អាត
និងប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ហូរ វ៉ាន់ សមាជិកសភាគណបក្សសង្រេ្គាះជាតិ
បានអនុញ្ញាតិឲ្យតំណាងប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លី
មកពីតំបន់បុរីកីឡាចំនួន ១០នាក់ ចូលជួបពិភាក្សា នៅក្នុងមន្ទីររដ្ឋសភា
ដើម្បីស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហាជម្លោះដីធ្លី នៅតំបន់បុរីកីឡា
ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបញ្ហានេះត្រូវបានគេសង្ស័យថា
មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ផាន អ៊ីមិច របស់លោកស្រី ស៊ុយ សុផាន
ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ព័ត៌មានលម្អិតសូមចុច៖


*៤-* កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លី នៅតំបន់បុរីកីឡា
បានប្រមូលផ្តុំគ្នាដើរដង្ហែជាក្បួន ចេញពីសហគមន៍បុរីកីឡា
ឆ្ពោះទៅសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទាមទារឲ្យអភិបាលរាជធានីភ្នំពេញ
ពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ ជាមួយនឹងក្រុមហ៊ុន ផាន អ៊ីមិច
របស់លោកស្រី ស៊ុយ សុផាន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/k3rqvjs
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fk3rqvjs&h=JAQHGu_ir&s=1>


*៥**-* RFI៖ សិស្សនិស្សិតបញ្ញវន្ត ព្រះសង្ឃ និងប្រជាពលរដ្ឋមានបញ្ហាដីធ្លីប្រមាណ
១០០០ នាក់ គ្រោងនឹងជួបជុំ និងដង្ហែញត្តិ ធ្វើបាតុកម្ម
ក្នុងគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីទប់ស្កាត់ការបញ្ជូន
និងការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅ នៅប្រទេសកម្ពុជា។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/qanx7rt
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fqanx7rt&h=HAQGnQ1PG&s=1>


*៦**-* VOD៖ ប៉ូលីសក្រុងហុងកុងចាប់ឃុំខ្លួនអ្នកតវ៉ាជាច្រើននាក់
ខណៈបុរសពាក់ក្បាំងមុខ វាយទៅលើ អ្នកតវ៉ា ក្នុងពេលប៉ូលីស រុះរើរបាំងរាំង
ដែលបានធ្វើឡើងដោយបាតុករប្រឆាំងអាជ្ញាធរចិន
ឲ្យបញ្ឈប់ការប្រើឥទ្ធិពលមកលើការជ្រើសរើសតំណាងក្រុងរបស់ពួកគេ។
ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24856https://www.facebook.com/video.php?v=791859940870741&set=vb.520708567985881&type=2&theater
*SAKOU Samoth*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to