Dear All, Please read the daily news summary below to keep yourself updated. Feel free to share this more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a wonderful day! Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-10-15 4:43 GMT-07:00 Subject: *១៥ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 15 Oct. 2014 - Summary of the main news of the day.* *១៥ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 15 Oct. 2014 - Summary of the main news of the day.* *១- *កាលពីព្រឹកមិញនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្ដ្រប្រារព្វពិធីបង្សុកូល រាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃចំនួន ១០០អង្គ ដើម្បីឧទ្ទិសកុសល ថ្វាយជូនដួងព្រះវិញ្្ាណក្ខ័ន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ក្នុងខួបពីរឆ្នាំ នៃថ្ងៃចូលទីវង្គត់របស់ព្រះអង្គ នៅវត្ដពុទ្រា ឃំុអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kj9x82x *២**-* RFA៖ រដ្ឋាភិបាលកម្ពុជាមិនទាន់មានវិធានការច្បាស់លាស់ណាមួយក្នុងការប្រមូលជនជាតិវៀតណាម ដែលកំពុងរស់នៅលើផ្ទៃទឹកទន្លេ និងស្ទឹងនានានៅទូទាំងប្រទេសឲ្យឡើងគោក ដើម្បីបញ្ចៀសការបំពុលទឹក និងបំផ្លាញធនធានមច្ឆជាតិនៅឡើយទេ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kzdmkr2 *៣**-* ភ្នំពេញប៉ុស្តិ៍៖ លោក អ៊ី ឈាន អតីតអភិបាល ខេត្តប៉ៃលិន ត្រូវបានសមាជិកក្រុមប្រឹក្សាខេត្តនេះចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងប្រាក់ជិតកន្លះលានដុល្លារដែលបានប្រព្រឹត្តនៅមុន ពេលលោកត្រូវបានដកចេញពីតំណែង ហើយត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមប្រឹក្សាខេត្តនេះកាល ពីប៉ុន្មានខែមុន។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/og7mhbp <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fog7mhbp&h=qAQHARSGT&s=1> *៤**-* RFA៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន ១១សហគមន៍ បានបិទផ្លូវមុខសាលាខេត្តព្រះសីហនុ មួយរយៈពេលខ្លីកាលពីថ្ងៃច័ន្ទ ទី១៣ ខែតុលា ដើម្បីទាមទារឲ្យអភិបាលខេត្តថ្មីជួយដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ ដែលអូសបន្លាយជិត ១០ឆ្នាំមកហើយ និងគ្មានអាជ្ញាធរពាក់ព័ន្ធដោះស្រាយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/m7cxglc <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fm7cxglc&h=7AQGcx4As&s=1> *៥-* ភ្នំពេញប៉ុស្តិ៍៖ អង្គការសង្គមស៊ីវិល បានចោទប្រកាន់ក្រុមទាហានសឹករង ស្រុកលំផាត់ ខេត្តរតនគិរី ថា បានចាប់ដកហូតម៉ាស៊ីនថតរូប និងរារាំងពួកគេនៅពេលចុះអង្កេតជម្លោះដីធ្លី រវាងពលរដ្ឋ និងក្រុមហ៊ុនវៀតណាម។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/oc859xx <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Foc859xx&h=lAQHDykAx&s=1> *៦**-* ថ្មីៗ៖ មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់ បាននិយាយថា វានឹងមានករណីថ្មីនៃជំងឺអេបូឡារហូតដល់ទៅ១ម៉ឺនករណីក្នុងមួយ សប្តាហ៍នៅរយៈពេលពីរខែខាងមុខទៀត។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kfhk25b https://www.facebook.com/video.php?v=792360680820667&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

