Dear All, Please read the daily news summary below to keep yourself updated. Feel free to share this more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Have a wonderful weekend! Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-10-17 5:28 GMT-07:00 Subject: *១៧ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 17 Oct. 2014 - Summary of the main news of the day.* *១៧ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 17 Oct. 2014 - Summary of the main news of the day.* *១-* កាលពីព្រឹកមិញនេះ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋរងគ្រោះដោយសារជម្ លោះ ដីធ្លីក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នា តវ៉ាដាក់ញត្តិ នៅស្ថានទូតអាមេរិក ទីស្តីការគណៈរដ្ឋមន្រ្តី សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ និងស្ថានទូតអូស្រ្តាលី ដើម្បីស្នើឲ្យភាគីទាំងនេះ ជួយជម្រុញឲ្យរដ្ឋាភិបាលលុបចោល កិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ពីប្រទេសអូស្រ្តាលី មករស់នៅប្រទេសកម្ពុជា។ ការដាក់ញត្តិុ កាលពីព្រឹកមិញនេះ ផ្តើមចេញពីស្ថានទូតអាមេរិក ហើយបន្ទាប់មក ក្រុមអ្នកតវ៉ា បានដើរដង្ហែឆ្ពោះទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ប៉ុន្តែត្រូវបានកងកម្លាំងសន្តិសុខខណ្ឌដូនពេញ បិទផ្លូវរារាំង និងប្រើដំបងឆក់បំបែក ហេតុការណ៍នេះ បានធ្វើឲ្យមានការប៉ះទង្គិចគ្នាមួយរយៈពេលខ្លី នៅត្រង់ចំណុចមុខទីស្តីការគណៈរដ្ឋមន្រ្តី។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/n4gaujk <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fn4gaujk&h=1AQED1B9C&s=1> *២**-* RFA៖ ស្ថាប័នសភាដែលជាស្ថាប័នកំពូលរបស់រដ្ឋ ក្នុងការតាក់តែង និងអនុម័តសេចក្ដីព្រាងច្បាប់ផ្សេងៗ សម្រាប់ឲ្យរដ្ឋាភិបាលអនុវត្ត និងជាស្ថាប័នបែងចែកថវិកាជាតិសម្រាប់ស្ថាប័ននីមួយៗប្រើប្រាស់នោះ ត្រូវបានគេរកឃើញថា ស្ថាប័ននេះមានភាពមិនប្រក្រតីក្នុងការប្រើប្រាស់ថវិកា និងដាក់សែស្រឡាយរបស់ខ្លួននៅកន្លែងចាយវាយរបស់សភា ដើម្បីបិទបាំងការចំណាយ ឬអាចថាជាចំណាយជាប់ទាក់ទងនឹងអំពើពុករលួយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/llpbmj3 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fllpbmj3&h=UAQEKLB2F&s=1> *៣**-* VOA៖ ក្រុមអង្គការសារព័ត៌មានស.រ.អា.និងអង្គការធំៗមួយចំនួន ទៀតបានថ្លែងថា ការបាញ់សម្លាប់អ្នកសារព័ត៌មានខ្មែរម្នាក់គឺជាការបង្ហាញថា កម្ពុជាមិនមាន សេរីភាពសារព័ត៌មាន ហើយក៏ជាការរិតត្បិតសេរីភាពសារព័ត៌មានដែលមានការស៊ើបអង្កេតលើ បញ្ហារស៊ើបមួយចំនួនដូចជាបញ្ហាកាប់ឈើខុសច្បាប់នេះដែរ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/plbyt3w *៤**-* ថ្មីៗ៖ ក្រុមសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់អំពើពុក រលួយប្រកបដោយ ប្រសិទ្ធភាព ដើម្បីក្លាយជាសមាជិកនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP) ហើយអាចជួយកម្ពុជាឲ្យទទួលបានការអភិវឌ្ឍន៍ដែលមានចីរភាព។ ការជំរុញរបស់សង្គមស៊ីវិលនេះ គឺធ្វើឡើងនៅក្នុងសិក្ខាសិលាស្ដីពី ភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ នៅព្រឹកថ្ងៃព្រហស្បតិ៏នេះ នៅសណ្ឋាគារសាន់វ៉េ។ សារៈ ប្រយោជន៍ចំនួន៥ចំណុច ដែលក្រុមសង្គមស៊ីវិលមើលឃើញថា កម្ពុជានឹងទទួលបាន ប្រសិនបើកម្ពុជាបានក្លាយជាសមាជិកនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ ហៅកាត់ថា OGP (Open Government Partnership)។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/kyo44ra *៥**-* RFA៖ ប្រជាពលរដ្ឋ ឃុំរាម ខេត្តព្រះសីហនុ ចោទក្រុមហ៊ុនវិនិយោគរបស់ចិន ឈ្មោះ យិះចៀ (Yee Jia) ដែលទទួលបានសិទ្ធិវិនិយោគសម្បទានសេដ្ឋកិច្ចនៅតំបន់ឧទ្យានជាតិ ព្រះសីហនុរាម ថាបានកាប់ឈើអនាធិបតេយ្យផ្ទុយពីកិច្ចសន្យា ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល។ បញ្ហានេះ អភិបាលខេត្តព្រះសីហនុ សន្យាពិនិត្យពីសកម្មភាពមិនប្រក្រតីនៃសកម្មភាពកាប់ឈើរបស់ ក្រុមហ៊ុន យិះចៀ នៅក្នុងឧទ្យានជាតិរាម ដើម្បីមានវិធានការ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ozf4hnl https://www.facebook.com/video.php?v=793270027396399&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

