Dear All,

Please read the daily news summary below to keep yourself updated. Feel
free to share this more widely!!!

(*Cannot read this text in Khmer? Download Khmer fonts here
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>:
http://www.cambodia.org/fonts/KhmerUnicode2.0.0.zip
<http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*)

Have a great day!


Sincerely yours, ​​​​​​​​​​​​​-  ដោយការគោរពរាប់អាន!!!


*CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)*

Email: *[email protected] <[email protected]>*

Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>*

*Donate: CNRP Chase Account: 422 981 188. *
*Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish
to receive this email, please reply with "Unsubscribe"*.

---------- Forwarded message ----------
From: samoth sakou <[email protected]>
Date: 2014-10-20 9:48 GMT-07:00
Subject: ២០ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 20 Oct. 2014 - Summary
of the main news of the day.

*២០ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 20 Oct. 2014 - Summary of the
main news of the day. *


*Striking news*: Security forces severely beating protesting victims of
land grabbing from Preah Vihear province, near Hun Sen's house.


*១**-* កាលពីព្រឹកមិញនេះ កម្លាំងសន្តិសុខខណ្ឌដូនពេញ និងខណ្ឌចំការមនជាច្រើននាក់
បានវាយបង្រ្កាបប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លី មកពីខេត្តព្រះវិហារ
ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្

សី បន្ទាប់ពីពួកគាត់ បានដាក់ញត្តិនៅស្ថានទូតចិន ស្ថានទូតរុស្ស៊ី
និងស្ថានទូតអូស្រ្តាលី។ ការវាយបង្រ្កាបជនរងគ្រោះដីធ្លី មកពីខេត្តព្រះវិហារនេះ
បានកើតឡើងនៅត្រង់ចំនុច សួនវិមានឯករាជ្យ ទល់មុខផ្ទះលោក ហ៊ុន សែន
ជិតរូបសំណាកនាគបាញ់ទឹក ក្នុងនោះប្រជាពលរដ្ឋរងរបួសធ្ងន់ចំនួន ៤នាក់
និងរបួសស្រាលចំនួន ១៣នាក់ ចំណែកឯព្រះសង្ឃវត្តសាមគ្គីរង្សី មួយអង្គ
ដែលចូលរួមតវ៉ា ក៏ត្រូវកងកម្លាំងសន្តិសុខវាយឲ្យរងរបួសផងដែរ។
ព័ត៌មានលម្អិតសូមចុច៖ (http://tinyurl.com/mzxj7pv) , (
http://tinyurl.com/lz93gpu
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Flz93gpu&h=qAQGcBW7-&s=1>
)


*២**-* កាលពី ម្សិលមិញនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
និងជាអនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំសមាជិកសភា
ដង្ហែរអង្គកឋិនទានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស
ក្នុងពុទ្ធសីមាវត្ដមង្គលគីរី ហៅវត្ដដូនមាស ស្ថិតនៅភូមិដូនមាស ឃំុគោកស្រុក
ស្រុកតំបែរ ខេត្ដត្បូងឃ្មំុ។ ព័ត៌មានលម្អិតសូមចុច៖ (http://tinyurl.com/ke45w2d
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fke45w2d&h=vAQGtzlcX&s=1>)
, (http://tinyurl.com/lw6ezq5
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Flw6ezq5&h=UAQEKLB2F&s=1>
)


*៣**-* RFA៖ ប្រជានេសាទ និងសង្គមស៊ីវិល ខេត្តព្រះសីហនុ អះអាងថា
ទូកនេសាទប្រើឧបករណ៍ខុសច្បាប់ របស់ជនជាតិវៀតណាម រាប់សិបគ្រឿង បានចូលមកចាប់មច្ឆា(
ត្រី)សមុទ្រគ្រប់ប្រភេទយ៉ាងអនាធិបតេយ្យ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ
ហើយគ្មានសមត្ថកិច្ចបង្ក្រាបឬទប់ស្កាត់ទេ។ ករណីនេះសមត្ថកិច្ចជំនាញដែនសមុទ្រ
ថ្លែងថានឹងពិនិត្យ ចំពោះបទល្មើសនេសាទទាំងនេះ
ដើម្បីចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាព។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/lw8aqeb
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Flw8aqeb&h=HAQHQRqYT&s=1>


*៤**-* VOD៖ មន្រ្តីជំនាញកិច្ចការព្រំដែន
ឲ្យដឹងថាកម្ពុជានឹងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
ករណីវៀតណាមសង់ផ្លូវចូលតំបន់ព្រំដែនដែលមិនទាន់កំណត់ជាក់លាក់នោះទេ
ដោយសំអាងថាភាគីទាំងពីរគ្រោងចរចាគ្នានៅចុងឆ្នាំ២០១៤នេះ
ពីបញ្ហាព្រំដែនស្ថិតនៅច្រកដាក់ដំា ខេត្តមណ្ឌលគិរី។
មន្រ្តីកម្ពុជាបានចោទភាគីវៀតណាមថា
មិនគោរពសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងប្រទេសទំាងពីរ
ដោយសារភាគីវៀតណាមបានធ្វើផ្លូវក្រាលកៅស៊ូចូលមកទឹកដីកម្ពុជាប្រមាណ ៤០គីឡូម៉ែត្រ
នៅត្រង់ចំណុចស្ទឹង ច្រកដាក់ដំា។ ព័ត៌មានលម្អិតសូមចុច៖
http://vodhotnews.com/24993
<http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F24993&h=4AQFzXjef&s=1>


*៥**-* VOD៖ ក្រសួងមហាផ្ទៃសម្រេចដកនាយរងការិយាល័យផែនការគណនេយ្យ
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំម្នាក់ឲ្យមកបញ្ឈរជើងនៅក្រសួង
ដើម្បីធ្វើការស៊ើបអង្កេតបន្ត
ទាក់ទិននឹងករណីកិបកេងប្រាក់ផលប្រយោជន៍របស់នគរបាលខេត្តនេះ។ ព័ត៌មានលម្អិតសូមចុច៖
http://vodhotnews.com/24980https://www.facebook.com/video.php?v=794837553906313&set=vb.520708567985881&type=2&theater



*១៩ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 19 Oct. 2014 - Summary of the
main news of the day.*


*១**-* VOD៖ អាជ្ញាធរស្រុកវាលវែងរារាំងតំណាងប្រជាពលរដ្ឋ
មិនឲ្យទៅដាក់ញត្តិតវ៉ារឿងជម្លោះដីធ្លីនៅសាលាខេត្តពោធិ៍សាត់
និងរាជធានីភ្នំពេញតាមការគ្រោងទុក។ ព័ត៌មានលម្អិតសូមចុច៖
http://vodhotnews.com/24979
<http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F24979&h=MAQG459L2&s=1>


*២**-* RFA៖ សង្គមស៊ីវិល បន្តសម្ដែងក្តីបារម្ភចំពោះសេចក្តីព្រាងច្បាប់ទាក់ទងនឹង
ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលរដ្ឋាភិបាលកំពុងតាក់តែងនាពេលបច្ចុប្បន្ន។
ការបារម្ភនេះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ថ្លែងជាថ្មីថា កម្ពុជា
ត្រូវតែមានច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាត្រឹមត្រូវ
ដើម្បីជួយធានាការប្រើប្រាស់អាជីវកម្មព័ត៌មានវិទ្យា ឬហៅជាភាសាអង់គ្លេសថា
អ៊ីខំមើស៍ (E-commerce) ឲ្យទូលំទូលាយនៅក្នុងប្រទេសក្រីក្រមួយនេះ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/ky5ohwn


*៣**-* VOD៖ តំណាងរាស្ដ្រ មកពីបក្សបៃតងប្រទេសអូស្ដ្រាលី
នឹងជួបពិភាក្សាជាមួយសង្គមស៊ីវិលនៅកម្ពុជា
ពាក់ព័ន្ធនឹងគម្រោងបញ្ជូនជនភៀសខ្លួនពីប្រទេសនេះមកកម្ពុជា
នៅដើមខែវិច្ឆិកាខាងមុខនេះ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/24975


*៤**-* RFA៖ ពលករអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ៤នាក់
ប៉ុនប៉ងសុំធ្វើសៀវភៅគ្រួសារ និងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរនៅខេត្តរតនគិរី។
ចំណែកមន្ត្រីមូលដ្ឋានឃុំ ព្យាយាមបិទបាំងព័ត៌មាននេះ
គ្រាដែលមន្ត្រីនគរបាលឃុំបានបដិសេធសំណើសុំរបស់ជនអន្តោប្រវេសន៍ ទាំង ៤នាក់នោះ។
ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/pmlxojb
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fpmlxojb&h=RAQGZk1XE&s=1>


*៥**-* ថ្មីៗ៖ ក្រសួងបរិស្ថាន
បានប្រកាសដកហូតដីពីក្រុមហ៊ុនយ៉ាងហោចណាស់ចំនួនជិត២០ដោយសារ
ការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍរបស់ខ្លួន។
បញ្ហាដែលបង្កក្តីបារម្ភជាយូរមកហើយដល់សង្គមស៊ីវិល
រហូតដល់អ្នករាយការណ៍ពិសេសសហប្រជាតិ លោក សុរិយា ស៊ូប៊ែឌី ផងនោះ
ឥឡូវនេះហាក់មានដំណោះស្រាយជាបណ្តើរហើយ។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/mj5bsbq
<http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fmj5bsbq&h=RAQGZk1XE&s=1>


*៦**-* ថ្មីៗ៖ យន្តហោះ
ចម្បាំងរបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារច្រើនជាង២៤លើក ក្នុងប្រទេសស៊ីរី
និងអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍
តាមរយៈការកម្ទេចក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (IS)
និងហេដ្ឋារចនាសម្ព័ន្ធប្រេងដែលពួកគេគ្រប់គ្រង។
នេះបើយោងទៅតាមការបញ្ជាក់របស់យោធាសហរដ្ឋអាមេរិក។ ព័ត៌មានលម្អិតសូមចុច៖
http://tinyurl.com/ogmllpphttps://www.facebook.com/video.php?v=794383227285079&set=vb.520708567985881&type=2&theater
*SAKOU Samoth*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to