Dear All, Please read the daily news summary below to keep yourself updated. Feel free to share this more widely!!!
(*Cannot read this text in Khmer? Download Khmer fonts here <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>: http://www.cambodia.org/fonts/KhmerUnicode2.0.0.zip <http://www.cambodia.org/fonts/KhmerUnicode2.0.0.zip>*) Hope you had a great weekend! Sincerely yours, - ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. ---------- Forwarded message ---------- From: Samoth Sakou Date: 2014-11-09 9:08 GMT-08:00 Subject: *៩ វិច្ឆិកា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 9 Nov. 2014 - Summary of the main news of the day.* *៩ វិច្ឆិកា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 9 Nov. 2014 - Summary of the main news of the day.* *១**-* VOD បានឲ្យដឹងថា ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដល់ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៤នេះ ជាខួបឯករាជ្យជាតិលើកទី ៦១សម្រាប់កម្ពុជា ជាថ្ងៃប្រវត្តិសាស្ត្រដែលនាំមកឲ្យប្រទេសកម្ពុជា មានភាពឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាព កើតចេញពីការពលីសព្វបែបយ៉ាងរបស់សម្តេចនរោត្តម សីហនុ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/25361 <http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F25361&h=SAQGJSDLh&s=1> *២**-* កាលពីព្រឹកមិញនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រេ្គាះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្រ្ត ចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ២០១៤។ ព័ត៌មានលម្អិតសូមចុច៖ ( http://tinyurl.com/nlbwpuc <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fnlbwpuc&h=VAQG0VRyw&s=1>) , http://tinyurl.com/nexnvt2 <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fnexnvt2&h=FAQFNU7_U&s=1> ) *៣**-* RFA៖ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុន នឹងសម្រេចថាបន្តខ្ចីលុយពីចិនរាប់រយលានដុល្លារនោះ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន សុំខ្ចីប្រាក់ពីប្រទេសចិនចំនួន ពី៥រយលានដុល្លារទៅ៧រយលានដុល្លារទៀតក្នុង១ឆ្នាំ នៅពេលដែលលោកជួប ប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping) កាលពីល្ងាច ថ្ងៃទី០៧ខែវិច្ឆិកានៅប្រទេសចិន។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/n8cwnvp <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fn8cwnvp&h=mAQH4kobT&s=1> *៤**-* VOD៖គណៈកម្មការ ទី២នៃរដ្ឋសភានៅថ្ងៃចន្ទស្អែកនេះ គ្រោងបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៥ មុននឹងដាក់ទៅរដ្ឋសភាពិភាក្សានិងអនុម័តនៅចុងខែវិច្ឆិកានេះ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/25364 *៥**-* RFA៖ ប្រជាពលរដ្ឋនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បារម្ភថា សកម្មភាពនេសាទខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម នៅក្នុងបឹងធំ កំពុងបង្កផលប៉ះពាល់ដល់ប្រជានេសាទជាលក្ខណៈគ្រួសារ។ ចំណែកមន្ត្រីជំនាញវិញបញ្ជាក់ថា ពួកគាត់បានចុះបង្ក្រាបអ្នកប្រព្រឹត្តិទាំងនោះហើយ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/lvqog6u *៦**-* VOA៖ លោកស្រីអោង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមា និយាយថា ដំណើរការនៃការធ្វើកំណែទម្រង់របស់ប្រទេសលោកស្រី បានត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ ហើយបានព្រមានសហរដ្ឋអាមេរិកហើយនឹងប្រទេសផ្សេងៗទៀតកុំឲ្យមាន សុទិដ្ឋិនិយមហួស។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/lt9hpnu https://www.facebook.com/video.php?v=805268572863211&set=vb.520708567985881&type=2&theater *៨ វិច្ឆិកា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 8 Nov. 2014 - Summary of the main news of the day.* *១**-* RFI៖ ជាថ្មីម្ដងទៀត អង្គការសង្គមស៊ីវិលមួយក្រុម ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បានទាមទារឲ្យរដ្ឋាភិបាល បង្ហាញសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេក វិទ្យាជាសាធារណៈ។ ជាការទាមទារ ដែលធ្វើឡើងតាមរយៈយុទ្ធនាការចុះហត្ថលេខាលើញត្តិ តាមប្រព័ន្ធអ៊ីនធឺណែត ដែលបានចាប់ផ្ដើមកាលពីដើមសប្ដាហ៍នេះ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/l55foos <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fl55foos&h=jAQGS_wMp&s=1> *២**-* VOD៖ មន្ត្រីសង្គមស៊ីវិលនិងអ្នកជំនាញផ្នែកសារព័ត៌មានមួយចំនួនឲ្យដឹងនៅថ្ងៃ សៅរិ៍នេះថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាននៅពេលឆាប់ៗខាងមុខនេះ បើក្រសួងព័ត៌មានអញ្ជើញឲ្យចូលរួមនោះ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/25356 <http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F25356&h=KAQHD4QUV&s=1> *៣**-* VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួនបាននិយាយថា ពួកគេបានបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេដើម្បីឲ្យមានការ ផ្លាស់ប្តូរក្នុងប្រទេស អាមេរិកផងនិងក្នុងប្រទេសកំណើតផង។ ក្រុមប្រជាពលរដ្ឋមានការមិនពេញចិត្តទៅលើក្រុមអ្នកនយោបាយមួយ ចំនួនមកពីគណបក្សទាំងពីរដែលមិនអើពើនិងបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ក្នុងតំបន់របស់ពួកគេរស់នៅ ដែលធ្វើឲ្យពួកគេបោះឆ្នោតប្តូរ។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/k4rb4vp <http://l.facebook.com/l.php?u=http%3A%2F%2Ftinyurl.com%2Fk4rb4vp&h=MAQHVDzx4&s=1> *៤**-* VOD៖ សហភាពអឺរ៉ុប និងប្រទេសជប៉ុនទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ. ស.ប) បោះឆ្នោតអនុម័តនាំរបបក្រុងព្យុងយ៉ាង ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ករណីមេដឹកនាំប្រទេសឯកោមួយនេះ ត្រូវបានរកឃើញពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ឬករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ព័ត៌មានលម្អិតសូមចុច៖ http://vodhotnews.com/25344 <http://l.facebook.com/l.php?u=http%3A%2F%2Fvodhotnews.com%2F25344&h=oAQFBPcd0&s=1> *៥**-* ភ្នំពេញប៉ុស្តិ៍៖ កងទ័ពប្រទេសបួគីណាហ្វាសូ បណ្តាបក្សនយោបាយ និងក្រុមមេដឹកនាំសង្គមស៊ីវិល បានយល់ព្រម នៅក្នុងកិច្ចពិភាក្សាអំពីវិបត្តិពីថ្ងៃពុធថា ការផ្លាស់ប្តូរនយោបាយរបស់ប្រទេសនេះ គួរមានរយៈពេលមួយឆ្នាំ ដោយការបោះឆ្នោតនឹងត្រូវរៀបចំធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/p3qsfyo https://www.facebook.com/video.php?v=804673389589396&set=vb.520708567985881&type=2&theater *SAKOU Samoth* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

