សូមលោកមាស រិទ្ធជួយទៅពិនិត្យមើលផ្លាកសញ្ញាចរាចរនៅលើទ្រូង
ផ្លូវ(គ្រប់ផ្លូវ)នៅក្នុងទីក្រុងភ្នំពេញជាពិសេសនៅលើផ្លូវសហពន្ធរុស្ស៊ី៖
សូមលោកមាស រិទ្ធទៅឈរចំពីមុខរនាំងចែកផ្លូវ(ក្បាលនាគ)ដោយបែរ
មុខឧ្យចំទៅក្បាលនាគ ។ នៅលើបង្គោលចំពីលើក្បាលនាគមានសញ្ញា
ចរាចរជាអន្តរជាតិបីប្រភេទខុសគ្នា ឬ ផ្ទុួយគ្នា​៖
១-  នៅខាងលើបំផុតមានសញ្ញាចរាចរហាមមិនឧ្យចូលជាដាច់ខាត
ទោះនៅខាងឆ្វេងដៃឬនៅខាងស្ដាំដៃក៏ដោយ​។
២-  ចុះមកក្រោមពីសញ្ញាហាមមិនឧ្យចូលប្រហែលកំពស់ពាក់កណ្ដាល
បង្គោលមានសញ្ញាព្រួួញមួយនៅខាងស្ដាំដៃបង្ហាញថាឧ្យចូលបានតែខាងស្ដាំដៃតែម្ខាងគត់​។
៣-  នៅលើទ្រូូងផ្លូវនៅចំពីក្រោមក្បាលនាគឬក្រោមរនាំងដែកពុុះចែក
ផ្លូវមានសញ្ញាមួយទៀតមានលាបពណ៌ខ្មៅឆ្លាស់គ្នាជាមួយពណ៌លឿងដោយមានរាងជាក្បាលព្រួួញបាញ់ទៅលើ
។ សញ្ញាចរាចរនេះជាសញ្ញា
ចរាចរជាអន្តរជាតិបញ្ជាក់ប្រាប់ថាអ្នកធ្វើចរាចរអាចចូលទៅក្នុងផ្លូវនេះ
បានទាំងពីរផ្លូវទោះនៅខាងឆ្វេងដៃឬនៅខាងស្ដាំដៃចូលបានទាំងពីរផ្លូវ​ដូចគ្នា(ស្ដាំឬឆ្វេង)។
បើមានសញ្ញាចរាចរបីខុសគ្នានៅលើទ្រូងផ្លូវតែមួយយ៉ាងដូច្នេះ ???
តើអ្នកប្រើប្រាស់ផ្លូវត្រូវគោរពយ៉ាងដូចម្ដេចទៅ ???
ប្រហែលសញ្ញាចរាចរនេះមាននៅតែក្នុងព្រះរាជាណាចក្រអច្ឆរិយៈ???
សូមលោកមាស
រិទ្ធីជួយជម្រាបសួរទៅរាជរដ្ឋាភិបាលជាពិសេសទៅក្រសួងសាធារណៈការ៖ថាតើសញ្ញាចរាចរនេះត្រូវឧ្យអ្នកធ្វើចរាចរត្រូវ
គោរពយ៉ាងដូចម្ដចដើម្បីកុំឧ្យមានគ្រោះថ្នាក់ចរាចរ​??? ។
តើគំនូរទាំងបីនេះមិនមែនជាសញ្ញាចរាចរផ្លូវគោកទេឬ ???
តែជាគំនូរសម្រាប់លំអរផ្លូវនៅក្នុងប្រទេសខ្មែរដើម្បីធ្វើឧ្យប្រទេសកម្ពុជាក្លាយទៅ
ជាព្រះរាជាណាចក្រអច្ឆរិយៈ???​ ៕
From: Khem Khieu

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to