*MEACH SOVANNARA To Begin Hunger Strike in Prey Sar Prison*
*លោក​មាជ​ សុវណ្ណារ៉ា​ ប្រកាស​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ នៅ​គុក​ព្រៃស*
ដោយ អ៊ឹម រចនា
<http://km.rfi.fr/auteur/%E1%9E%A2%E1%9F%8A%E1%9E%B9%E1%9E%98-%E1%9E%9A%E1%9E%85%E1%9E%93%E1%9E%B6/>
 rfi | ចុះផ្សាយ​នៅ​ថ្ងៃ 05/12/2014
[image: media]
លោកមាជ សុវណ្ណារ៉ា
ប្រធាននាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ។@Meach
Sovannara CNRP
ពី​គុក​ព្រៃស ​លោក​មាជ សុវណ្ណារ៉ា​
ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះជាតិ​
បាន​សរសេរ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ នៅ​ថ្ងៃ​សុក្រ ​ទី​៥​ខែ​ធ្នូ​នេះ​ថា
​លោក​នឹង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ នៅ​ក្នុង​បន្ទប់​ឃុំឃាំង​
និង​មិនទទួល​ជួបភ្ញៀវ​និង​ក្រុមគ្រួសារ​ឡើយ​។
កូដកម្ម​នេះ ​នឹង​​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​សៅរ៍​ស្អែក
រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​។ ​
ការ​ប្រកាស​របស់​លោក​មាជ សុវណ្ណារ៉ា​ដូច្នេះ
​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សាលា​ឧទ្ធរណ៍​
គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​​ឃុំ​របស់​លោក​
នៅ​ថ្ងៃ​ទី​១២​ធ្នូ​ខាង​មុខ​នេះ​។
កូដកម្ម​បង្អត់​អាហារ​របស់​លោក​មាជ សុវណ្ណារ៉ា​
បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ដោយ​ដៃ​ចុះ​​ថ្ងៃទី​៥​ធ្នូ​នេះ
ធ្វើ​ឡើង​ដើម្បី​បង្រួម​ចិត្តស្ងប់​
ទាមទារឲ្យ​បញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព​នៅកម្ពុជា​។ គោលដៅ​សំខាន់​មួយ​ទៀត​
គឺ​ដើម្បី​រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នានា​
ដែល​កំពុង​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ប្រឆាំង​នឹង​ការ​រើសអើង​
និង​អំពើហិង្សា​លើ​ស្ដ្រី​និង​កុមារ​ នៅ​ក្នុង​ខែ​ធ្នូ​នេះ​ផង​ដែរ​។
ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃគណបក្ស​ប្រឆាំង​រូប​នេះ
​បាន​ហៅខ្លួន​ឯង​ថា ​ជាអ្នក​ទោស​នយោបាយ​ និង​បាន​បរិហារ​ថា
​អ្នក​ដឹក​នាំ​កម្ពុជា​ មិន​ទាន់​មាន​សុឆន្ទៈ​ជា​អ្នក​ដឹក​នាំ​មាន​គុណធម៌​
នៅ​ឡើយ​ទេ​។ លោក​បន្ត​ទៀត​ថា ​រហូត​មក​ទល់​ពេល​នេះ
កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្រមោល​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ​
បើ​ទោះ​បីជា​កម្ពុជា​បានទទួល​ស្គាល់​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​
ថ្ងៃ​ទី​២៣​តុលា​ ឆ្នាំ១៩៩១​ហើយ​ក៏​ដោយ​ចុះ​។

មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល
ឲ្យ​បើក​ចិត្ត​ទទួល​ស្ដាប់ និង​ពិចារណា​លើ​យោបល់​សង្គម​ស៊ីវិល
និង​អ្នក​កាសែត​ឯករាជ្យ​ ដោយ​ចិត្ត​ស្មោះ។ សង្គម​ស៊ីវិល
​និង​អ្នក​កាសែត​ឯករាជ្យ ទាំង​ជាតិ​និង​អន្ដរជាតិ ដែល​លោក​មាជ សុវណ្ណារ៉ា
គូស​បញ្ជាក់​ថា ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាព​ និង​យុត្តិធម៌​សង្គម​។

គួរ​ជម្រាប​ជូន​ថា ការ​ប្រកាស​របស់​លោក​មាជ សុវណ្ណារ៉ា​ដូច្នេះ​
បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍
​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក
​នៅ​ថ្ងៃ​ទី​១២​ធ្នូ​ខាង​មុខ​នេះ​។ ​លោក​មាជ សុវណ្ណារ៉ា​
ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ កន្លង​ទៅ
​នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។​
លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ដឹក​នាំ​ធ្វើ​កុបកម្ម​
ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​
និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស
នៅ​ក្នុងបាតុកម្ម​រំដោះ​ទីលាន​ប្រជា​ធិបតេយ្យ ​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា៕
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to