*Political Mathematics - គណិតវិទ្យានយោបាយ *

(*Courtesy of និស្សិតក្មេងវត្ត កូនអ្នកស្រែ [email protected]
<[email protected]> សូរ សមយុទ្ធ 14/12/2014*)

December 14, 2014

ទ្រាំលែងបាន! បើសួរអ្នកធ្លាប់ធ្វើនយោបាយធ្លាប់បង្កើតបក្ស ធ្លាប់ដេកព្រៃចេក
ធ្លាប់លី កាំភ្លើង ថាចង់បង្កើតបក្សថ្មីទេ?
ចំលើយគឺ១០០%ប្រាកដជាឆ្លើយថា“អត់”តែបើសួរអ្នក ដែលគ្រាន់តែជាទស្សនិកជននយោបាយ
ហែរហមបក្ស ដើរកំសាន្តក្នុងសួននយោបាយ មិនដែលកាន់ការងារបក្សអ្វីជាធំដុំ
រួមទាំងអ្នកមិនដែលធ្វើនយោបាយ មិនដែលបង្កើតបក្ស មិន
ដែលធ្លាប់បានតស៊ូបែកញឺសហូរឈាមប្រាកដជាឆ្លើយថា
“ចង់!ហើយចង់ខ្លាំងណាស់!”។អីចឹងយើងនាំគ្នាមើលពីដំណើរ និងវាសនារបស់បក្សថ្មី។

១.ដោយឃើញល្បែងនយោបាយឆ្នាំ២០១៣ ចេញតែពីររន្ធ អ្វីដែលសេនាប្រមុខទេវតា គិតគឺ
ការបង្កើតនៅនយោបាយមុំបីឬត្រីកោណឡើងវិញ សម្រាប់ឆ្នាំ២០១៨។ ក្តីសង្ឃឹមដំបូង គឺ
មិត្តចាស់ ដែលធ្លាប់ដេកគ្រែមួយជាមួយគ្នាព្រោះជំរុំចាស់កេរ្តិ៍សម្តេចឪ
គ្មានថ្ងៃនឹងបានឡើង ជ្រុញវិញជាដាច់ខាត ថ្វីត្បិតតែមានស្បៀងតែជប់ទ័ពមិនបាន
រិតតែកំសត់ទៀតនោះ បើបាន កុំថាឡើយមេទ័ព សូម្បីតែមេកង ក៏រើសមិនបានដែរ។លទ្ធផល
គឺសម្តេចក្រុមព្រះ ចោលវាំង ចាស់ជាលើកចុងក្រោយ រកទីទួលសង់វាំងថ្មី
តែមួយខួបកន្លងទៅមេដំបែរចាស់ ដាក់មិនឡើង ទីបំផុត មានតែលើកម្សៅនំជាស់ចោល។

២.របស់ដែលប្រុងនឹងបាត់ តែបែរជាសេនាប្រមុខទេវតា ធ្វើទប់មិនឲ្យជ្រុះ ដល់ទីបំផុត
ព្រលែងចោលយ៉ាងងាយបន្ទាប់មកដណ្តើមយ៉ាងតឹងដៃទៅវិញ ហើយគោះខាងក្រៅ រកក្បាលមុំទី៣
ព្រោះដឹងថាចរន្តទី៣ អាចបង្ករព្យុះភ្លៀងបានល្អជាងមិត្តនៅវាំងចាស់។ មាន អ្នកខ្លះ
ឆ្ងល់ថាតើហេតុអ្វី បានជាសេនាប្រមុខទេវតា ឲ្យជ្រុះស្រួលម្លេះ?ចំលើយគឺ ជំហាន៥
ក្រឡា បង្កើតមុំទី៣ សម្រាប់២០១៨នេះឯង។ ដោយសារចង់អូសពេលវេលាផង
ចង់បញ្ឆេះកំហឹងរាស្ត្រឲ្យកាន់តែខ្លាំងផង
ចង់ដុតឆ្នាំងព្រះអាទិត្យឲ្យកាន់តែក្តៅផង ទើបសេះខ្លះដែលចាប់ចូលក្រោលថ្មីៗនេះ
ត្រូវចង់ទុកយូរបន្តិច យ៉ាងហោចណាស់ រហូតដល់ខែគុម្ភៈ ២០១៥
ឲ្យបានបែកចានមួយនៅបន្ទាយមានជ័យនិងធ្វើអ្នកចាក់តែកំដរក្តាអុក គជប។ បន្ទាប់មក
ព្រលែងឲ្យរត់លើវាលស្មៅខ្ចីវិញ ចាំ៦ខែមុន២០១៨ចាប់មួយហ្វូងចូល
បំបែកជំរុំព្រះអាទិត្យ។ អ្វីដែលអាចទប់ពេលនេះ
គឺសេះទាំងអស់ត្រូវបោលឲ្យខ្លាំងបន្ទាយទាំងអស់ត្រូវវាយឲ្យស្មើរដៃ តែស្តាយសេះខ្លះ
នៅដេកអេសពោះ បន្ទាយខ្លះនៅចង់មុងនៅឡើយ។

៣.វត្ថុខ្លះ លើកហើយ ពិបាកដាក់ចុះ។ របស់ខ្លះ កាន់ហើយ ពិបាកចោល។ មេអង្គការ
និងបណ្ឌិតមួយចំនួនកំពុងសង់រូបមន្តគណិតវិទ្យានយោបាយ ដាក់អន្ទាក់ស្លាប់ខ្លួនឯង។
ដាក់ចុះ ក៏ខុស ចោលក៏មិនត្រូវនៅរិតតែខាត។ សួរថា តើបក្សថ្មីនេះ កើតឬមិនកើត? មាន
អីទៅពិបាកឆ្លើយ គណិតវិទ្យាក្មេងថ្នាក់មតេយ្យទេតើគឺច្បាស់ជាកើត មិនត្រឹមតែកើត
ថែម ទាំងល្អទៀត។ ទោះដល់ថ្ងៃកើត ក្បាលមិនចេញ គេកាត់ក្បាលចាស់ចោលផ្សាំក្បាលថ្មី។
បើខ្វះ ស្បៀង គេជួយស្បៀង។ ខ្វះកូនទាហាន គេឲ្យកូនទាហាន។ ខ្វះមេទ័ព
គេឲ្យមេទ័ព។មកពី ព្រះអាទិត្យក៏មាន មកពីជំរុំទេវតាក៏មាន មកពីវាំងចាស់
វាំងថ្មីក៏មាន មានទាំងអ្នកខូចចិត្តមិនបានអីមានទាំងអ្នកបានអី នៅតែទៅ
ព្រោះគេឲ្យទៅ ពិតជាល្ខោន មួយឆាកធំល្អមើលមែន។ អ្នកអាន កុំសួរថាតើ
“គេ”នឹងជាអ្នកណា? មានអ្នកណាទៀត គឺបុរសខ្លាំងនឹងឯង។ ចុះព្រះ អាទិត្យធ្វើម៉េច?
មិនត្រឹមតែមិនជំទាស់ថែមទាំងគាំទ្រ អបអរសាទរ ជូនពរ ជោគជ័យ
ហើយថែមទាំងជូនស្បៀងប៉ុន្មានពាន់តៅ ទាហានប៉ុន្មានពាន់នាក់ មេកង
មេទ័ពប៉ុន្មាននាក់ទៅផង។ ខ្សែអ្នកណា ម្ចាស់អ្នកនឹង ស្រួលចង់ ស្រួលស្រាយរិតបាន
បន្ថូបាន បើពិបាកពេក ដុតបន្ទាយចោលទៅ នៅពេលចាំបាច់។ គ្មានជម្រើសទេ
តើកម្ទេច់ចោលយក៧ថែម ឬឲ្យជំរុំទេវតាដើរ ដល់២០២៣? ដាក់របា សេះលោត។
ចងខ្សែឲ្យស្រួល ទើបងាយទឹម។

៤. រឿងបណ្ឌិតខ្លះដែលកើតជំងឺតួឯកនោះ គួររៀនសូត្រនយោបាយឲ្យច្រើនជាងនេ
ះ។ ក. រឿងដែលយើងគិតឃើញ ពួកអ្នកនយោបាយក្បាលធំៗច្បាំង២០-៣០ឆ្នាំហើយនោះ គេក៏
គិតឃើញដូចគ្នា ថាអ្វីទៅដែលល្អ អ្វីទៅដែលឡូយ
អ្វីទៅដែលវាស្តង់ដារអន្តរជាតិអ្វីទៅដែល វាអស្ចារ្យ សម្រាប់ជាតិ តែ ខ.
នេះគ្រាន់តែជាទ្រឹស្តីរបស់អ្នករៀនសូត្រគំនិតខ្លីក្នុងនយោបាយ ជាក់ស្តែង
គណិតវិទ្យានយោបាយមិនគិតដូចអស់លោកទេ ចាំថា អ្វីៗជាការចចារ ដូចល្បែងអុក
មានអ្នករុញ មានអ្នកទប់ មានអ្នកលើក មានអ្នកដាក់ ម៉េចចេះតែបាន ដូចចិត្តយើងចង់
គ.ប្រព័ន្ធនយោបាយចាស់ ដែលចាក់ឬសដូចដែកថែប៣០ឆ្នាំ ម៉េចនឹងអាចកែប្រែបាន
ក្នុងរយៈពេល មួយយប់ទៅ៥៥នាក់ ហើយទើបចូលសភាបាន១០០ថ្ងៃ តើចង់ឲ្យក្រឡាប់រដ្ឋ
ដូចបាតដៃ ទៅវាមិនរួច ឃ. ចង់កែសង្គមត្រូវកែនយោបាយ ចង់កែនយោបាយ ត្រូវកែច្បាប់
បើសូម្បីតែ ច្បាប់សម្រាប់ធ្វើជាបន្ទាត់កែនៅមិនទាន់ចប់ស្រួលផង
តើរំពឹងថ្ងៃរះមុនមាន់រងាវ យ៉ាងម៉េចកើត វាត្រូវការពេលវេលា
តែដល់ពេលបើទោះជាមាន់មិនរងាវ ក៏ថ្ងៃវារះដែរ កុំឆ្ងល់ ង. ការងារ ធ្វើបានច្រើន
តែនៅតែគ្មានអ្វីផ្សាយថារាស្ត្រចុះ ពូសុខ មីងសៅ រវល់ឡើងត្នោត ធ្វើស្រែ
ចុះអស់លោកជាបណ្ឌិតនឹង ម៉េចមិនយកក្បាលបណ្ឌិតធំនឹងមកគិតឲ្យជ្រៅបន្តិច ហើយជួយ
និយាយប្រាប់រាស្ត្រផង ច. កុំខ្លាចថោក ជាបណ្ឌិត ត្រូវហ៊ានលើកត្រូវហ៊ានដាក់
ដុំឥដ្ឋ មានប្រយោជន៍របស់ដុំឥដ្ឋ ដុំមាសមានប្រយោជន៍របស់ដុំមាស
តែមិនអាចប្តូរតួនាទីបានទេ។ ឥដ្ឋសង់ផ្ទះ មាសទុកជួញដូរ។

៥.ជំងឺតួឯក និងជំងឺនយោបាយ ពិបាកគេច់ផុត តែត្រូវតែព្យាបាល ដោយហ្មត់ចត់។ តិចថា
មានគំនិតអញ! បណ្ឌិត អ្នកវិភាគ ល្បីពេញប្រទេស រាស្ត្រគាំទ្រគ្រប់កន្លែង
មានអ្នកស្តាប់ ពេញនគរចុះម៉េច ពួកអ្នកនយោបាយ វាមិនដែលស្តាប់អញ សោះអីចឹង!
មាត់មិនហើប មិនបានន័យថា មិននិយាយនោះទេ។ភ្នែកបិទ ក៏មិនប្រាកដថាដេកលក់ដែរ។
ក្នុងនយោ បាយ មានរឿងខ្លះគិតបាន តែមិនត្រូវនិយាយទេមានរឿងខ្លះនិយាយបាន តែហាមធ្វើ
មានរឿងខ្លះ គេធ្វើតែម្តង មិនចាំបាច់និយាយទេ វាខូចការណ៍។គំនិតល្អ តែខុសពេល
ក៏ប្រើ មិនកើត។ គំនិតល្អ ត្រូវពេល តែខុសទីកន្លែង ក៏អត់ប្រយោជន៍។រឿងសាមញ្ញៗ
បែបនឹង ម៉េចសមថា អស់លោក ជាបណ្ឌិតបញ្ញវន្ត គិតមិនយល់។ គេស្តាប់
មិនមែនថាមិនស្តាប់ទេ។ស្តាប់ គ្រប់ពេល សុទ្ធតែជា តួលេខល្អ
តែសាម៉ីការគណិតវិទ្យានយោបាយពេលនេះ មិនទាន់ អាចប្រើសមត្តកម្មទាំងនោះបានទេ។ហើយ
តិចលោ ស្រាប់តែមានគំនិតថា យី!អញជួយ រាស្ត្រ អញ!ចុះជួបរាស្ត្រ
មួយរោង១០០-២០០នាក់១ប្រាប់២ ហើយ២ប្រាប់៤ មិនថាមិនឈ្នះ។ នេះបានចំជា
គណិតវិទ្យានយោបាយព្រៃចេកមែន។ រឿងមិនសាមញដូចនេះពេកទេ។

៦.បើនិយាយពីធ្វើអង្គការ មានប្រជាប្រិយភាព? នៅកម្ពុជា តើមានអ្នកណា មានប្រជា
ប្រិយភាព ដូចមេទ័ពរងសម្ព័ន្ធកាលធ្វើអង្គការសិទ្ធមនុស្ស? មួយវេទិកា
យ៉ាងតិចក៏៥០០ នាក់ទៅ ១០០០នាក់ដែរ អ្នកណាថាមិនស្គាល់ទូតណាថាមិនលឺ
ទីបំផុតបាន៣គ្រាប់នៅ សភា។ អង្គការផ្សេង ចំនែកបក្សផ្សេង
វាជារឿងដោយឡែក២ផ្សេងគ្នាខុសគ្នា១៨០ដឺគ្រេ។ ហើយកុំមកលើកថា ពេលនោះ៣ តែឥឡូវ
រួមសម្ព័ន្ធបាន៥៥ ចឹងបើបក្សថ្មីបាន៣នៅ២០២៣ បាន៥៥ដែរហើយ! នេះចំជា យល់សប្តិ
យល់សូង យល់សប្តិ បេះដូង បេះបាន តែទង មែនហើយ។ស្ថានភាពនយោបាយ ២០០៨ និង២០១៣
គឺខុសគ្នាដូចមេឃ និងដី។ បង្កើតបក្ស ជារឿងងាយស្រួល។
កុំថាឡើយបណ្ឌិតសូម្បីពូសុខឡើងត្នោត បង្កើតក៏ បានដែរ។ កុំថាឡើយ៥ ទោះជា១០
ក៏បានដែរ។ តែបង្កើតបក្សរឿងមួយចិញ្ចឹមបក្សឲ្យរស់ យកវាឡើងវៃលើសង្វៀនថ្នាក់ជាតិ
ជារឿងដោយឡែក។

៧.តើអាចទេ និយាយ២០ម៉ោងក្នុង មួយថ្ងៃ? ស្តាប់រាស្ត្រ៧ថ្ងៃ ក្នុងមួយអាទិត្យ?
ដើរប៉ុន្មានម៉ឺនគីឡូដី?សឹកកង់លានអស់ ប៉ុន្មាន? ដាច់ស្បែកជើង អស់ប៉ុន្មានរយគូរ?
ពន្យល់អ្នកឈឺជំងឺនយោបាយ ប៉ុន្មានលាននាក់?ត្រូវគេជេរ ប៉ុន្មានម៉ឺនមាត់?
ញឺសហូរប៉ុន្មានប៉ោត? ឈាមស្រក់ ប៉ុន្មានលីត្រ? តស៊ូ
ប៉ុន្មានឆ្នាំ?ឡើងសង្វៀនប៉ុន្មានដង? អស់មនុស្សប៉ុន្មាន? អស់លុយប៉ុន្មាន?
ដែលមើលគេ រត់ម៉ារ៉ាតុងទេ?ប៉ុន្មាននាក់ទៅ ដែលមានចិត្តសុទ្ធ ស៊ូវៃ២០-៣០ឆ្នាំ?
ចាញ់ហើយ វៃទៀត វៃ៣០ឆ្នាំ ទើបមានថ្ងៃនេះ។ឬក៏អស់លោកយល់ថា វៃទឹកទី១សិន បើមិនបាន
ឈប់ធ្វើ។ ត្រូវ ហើយអស់លោកឈប់មែន តែអស់លោកបានលើកអំណាចដាក់លើជើងពាន
ឲ្យជំរុំទេវតា ៥ឆ្នាំទៀតដោយស្រួល
ព្រោះតែគំនិតតួឯកយល់សប្តិកណ្តាលថ្ងៃមួយពេលរបស់លោក។ រស់ជាតិ ត្រូវគេប្រមាថ។
អារម្មណ៍ខ្លោចផ្សារ។ជីវិត វេទនា។ ពេលវេលាជូរចត់។ ស្ថានភាព ដែលត្រូវគេវៃដួលហើយ
នៅបោចស្មៅ ខាំមាត់ កាន់ឈឺច្រតឡើងវៃបន្តទៀត យ៉ាងណានោះ មានតែអ្នកធ្លាប់ប្រឡូក
ចូលក្នុងកិច្ចការនយោបាយបក្សស៊ីជម្រៅទេទើបដឹង និងយល់បាន។

៨.ឧ៌! បណ្ឌិតស្រុកខ្ញុំអើយ! ឬក៏អ្នកនេះ នៅតែគេច់មិនផុតពីជំងឺតួឯក
និងជំងឺនយោបាយ ដូចពលរដ្ឋខ្មែរសាមញ្ញដែលត្រូវអ្នកនយោបាយបោគ៣០ឆ្នាំនេះទេ?
នៅសល់តែ៧ទៀតប៉ុណ្ណោះ ថ្មអង្គរប៉ុន្មានដុំនេះ បានឃើញពន្លឺ នៃភាពម្ចាស់ការរឹងមាំ
ដ៏ពិតប្រាកដមួយហើយតែចង់មិនចង់ ទទួលឬមិនទទួល ដំណើររបស់អស់លោក
បានក្លាយទៅជាកំណល់ឈឺមួយ រួចទៅហើយ
ទោះអស់លោកមិនចង់ក៏សេនាប្រមុខជំរុំទេវតារុញឲ្យចេញដែរ ក្នុងកាលៈទេសៈ ណាក៏ដោយ
សុទ្ធតែមានភាពអំណោយផល
ដល់ការប្រម៉ាញ់របស់ជំរុំទេវតានៅ៤ឆ្នាំក្រោយ។តែទោះជាយ៉ាងណា បើអស់លោកដាក់ចុះវិញ
នៅពេលនេះនោះ បើទោះជាគេកាត់ក្បាលថ្មី យកមកផ្សាំ
ក៏អត់ប្រយោជន៍ដែរព្រោះសាច់មិនជាប់គ្នា តែ២៤ខែក្រោយ ជារឿងដោយ ឡែក។ និយាយយ៉ាងនេះ
មិនមែនសសើរអស់លោកថា ពូកែឬមានឥទ្ធិពលខ្លាំងនោះទេ តែកំរិត
និងគុណភាពនៃប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរភាគច្រើននៅពេលនេះមានតែបរិមាណ
តែប៉ុណ្ណោះ។
កំហុសឆ្គងដ៏ធំមួយរបស់បណ្ឌិតបញ្ញវន្តក្នុងប្រវត្តិសាស្ត្រមនុស្សលោកគឺអំនួត។

*ពីថ្ងៃនេះទៅអនាគត ចរន្តបក្សពីរ ជាជម្រើសតែមួយគត់របស់កម្ពុជា
ដើម្បីប្រជេញយកឈ្នះ ទាំងពេលវេលាកិត្តិយស សេចក្តីសុខ និងភាពរឹងមាំរបស់កម្ពុជា
សម្រាប់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋយើង។ការប៉ុនប៉ងណា**មួយ
ដើម្បីបង្កើតបក្សថ្មី ជាប៉ូលទី៣ គឺគ្រាន់តែជា ទ្រនាប់កលជំរុំទេវតាឲ្យកាន់ទង់*
*នៃអនាគតដែលមិនច្បាស់លាស់នៃវាសនា**ជាតិ នៅចំពោះ មុខមាតុភូមិដ៏កំសត់
និងបរទេសជិតខាងចិត្តមិនស្មោះត្*
*រង់ប៉ុណ្ណោះ។ *
និស្សិតក្មេងវត្ត កូនអ្នកស្រែ [email protected] សូរ សមយុទ្ធ 14/12/2014

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to