អត់ផ្លូវទេ អាដែងអើយ គ្រាន់តែចង់រក្សា “វប្បធម៌សន្ទនាគ្នា” ក៍គេមិនចង់មកសន្ទនាផង។
វាថោកដល់ណាទៀតទៅ? ។ ជានយោបាយ អាចម្ម៍កណ្តាលផេះចង្ក្រាន? ។ De : [email protected] [mailto:[email protected]] De la part de Chit Samlot Envoyé : lundi 26 janvier 2015 19:48 À : [email protected] Objet : [SAMRAINSYPARTY-For] លុបចោលគម្រោងជំនួបរវាងលោកសខេង-និងលោកសមរង្ស៊ី-ថ្នាក់ដឹកនាំគណបក្សនៅរដ្ឋសភា លុបចោលគម្រោងជំនួបរវាងលោកសខេង-និងលោកសមរង្ស៊ី-ថ្នាក់ដឹកនាំគណបក្សនៅរដ្ឋសភា (ថ្ងៃទី 26 មករា 2015, ម៉ោង 10:02:PM) | ដោយ: លី សិលាCEN ភ្នំពេញ: អគ្គលេខាធិការដ្ឋានរដ្ឋសភា ទើបតែមានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត នៅព្រលប់ថ្ងៃទី២៦មករានេះ ប្រកាសលុបចោលទៅវិញនូវគម្រោងជំនួបរវាងលោកសខេង និងលោកសមរង្ស៊ី ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលមានអាសនៈនៅរដ្ឋសភា។ មូលហេតុនៃការលុបចោលជំនួប នៅព្រឹកថ្ងៃទី២៧មករានោះ មិនត្រូវបានបញ្ជាក់ទេ។ រីឯកាលបរិច្ឆេទថ្មី ក៏មិនត្រូវបានប្រកាសនោះដែរ។ សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៦មករានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានខ្លីមួយ ដោយបង្ហាញថា ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងជួបគ្នាជាលើកដំបូង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩ ព្រឹក នៅសាលទំនាក់ទំនងអន្តរជាតិ នៃវិមានរដ្ឋសភា។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ បង្ហាញថា សមាសភាពចូលរួមជំនួបនេះ មាន៖ ១-ខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា លោក គាត ឈន់ អនុប្រធាន និងលោកស្រី ម៉ែន សំអន អនុប្រធាន។ ២-ខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សមរង្ស៊ី ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ លោកកឹមសុខា អនុប្រធាន និងលោក យឹម សុវណ្ណ លេខាធិការ។សូមរម្លឹកថា សម្តេចហេងសំរិន ប្រធានរដ្ឋសភា បានចេញលិខិតទទួលស្គាល់ថ្នាក់ដឹកនាំអ្នកតំណាងរាស្ត្រទាំងពីរក្រុមខាងលើ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥។ ក្នុងនោះ លោកសមរង្ស៊ី ក៏ត្រូវបានទទួលស្គាល់ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាដៃគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអ្នកតំណាងរាស្ត្រគណបក្សទាំងពីរ នៅព្រឹកថ្ងៃទី២៧មករា ត្រូវបានគេចាត់ទុកថា ដើម្បីបន្ថយកម្តៅនយោបាយ និងបន្តខិតខំរក្សានូវវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕ ចុះផ្សាយនៅថ្ងៃ 26/01/2015 ប្រធានក្រុមតំណាងរាស្ត្រគណបក្សទាំងពីរណាត់ជួបគ្នាជាលើកដំបូង ដោយ <http://km.rfi.fr/auteur/%E1%9E%94%E1%9F%89%E1%9F%82%E1%9E%93-%E1%9E%94%E1%9E%BC%E1%9E%8E%E1%9E%B6/> ប៉ែន បូណាrfi ប្រធានក្រុមការងារខាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្រជុំចរចាកម្រិតបច្ចេកទេស ដើម្បីកែច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ១៧ វិច្ឆិកា ២០១៤។@RFI/ Siv Channa ក្រោយពីបង្កើតបានតំណាងក្រុមសមាជិកសភារៀងៗខ្លួនរួចមក ថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានណាត់ជួបគ្នាជាលើកដំបូងនៅថ្ងៃអង្គារទី២៧មករានៅក្នុងមន្ទីររដ្ឋសភាជាតិ។ គណបក្សទាំងពីរមិនទាន់បានបង្ហើបឲ្យដឹងអំពីរបៀបវារៈនៃជំនួបពិភាក្សានេះនៅឡើយទេ។ ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ស ខេង អមដោយអនុប្រធានពីររូបគឺលោក គាត ឈន់ និងលោកស្រី ម៉េន សំអនចំណែកក្រុមសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងអមដោយលោក កឹម សុខា ជាអនុប្រធាន និងលោក យឹម សុវណ្ណ ជាលេខាធិការ។ ជំនួបជាលើកដំបូងនេះនឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៧មករានៅក្នុងមន្ទីររដ្ឋសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃចន្ទទី២៦មករានេះ។ ប៉ុន្តែ របៀបវារៈដែលថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សទាំងពីរត្រូវជជែកគ្នានោះមិនត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេ។ តំណាងក្រុមសមាជិកសភាគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងបានទេ ខណៈដែលតំណាងក្រុមសមាជិកសភាគណបក្សង្គ្រោះជាតិគឺលោក យឹម សុវណ្ណ បដិសេធមិនប្រាប់ឲ្យដឹងជាមុនពីប្រធានបទដែលពួកគេត្រូវជជែកគ្នានោះឡើយ។ គួរបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃ២២កក្កដាឆ្នាំ ២០១៤ គណបក្សដែលមានកៅអីក្នុងរដ្ឋសភាទាំងពីរបានសន្យាបង្កើតឲ្យមានវប្បធម៌សន្ទនាគ្នាដើម្បីដោះស្រាយបញ្ហាជំនួសឲ្យការប្រឈមមុខដាក់គ្នាតាមរយៈបាតុកម្ម។ ដើម្បីពង្រឹងវប្បធម៌សន្ទនា គណបក្សប្រជាជនកម្ពុជាដែលមាន៦៨កៅអីក្នុងរដ្ឋសភា បានយល់ព្រមបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិចដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ ការផ្តល់ឋានៈនេះត្រូវបានគេពន្យល់ថា គឺដើម្បីឲ្យការជជែកពិភាក្សា ធ្វើឡើងដោយស្មើមុខមាត់គ្នា។ លោក សម រង្ស៊ី ត្រូវបានជ្រើសរើសជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី ដែលទទួលបានឋានៈស្មើនាយករដ្ឋមន្ត្រីនឹងក្លាយជាដៃគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ វប្បធម៌សន្ទនាត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៩មករាថា គ្មានប្រសិទ្ធភាពទេដោយសារតែមេដឹកនាំបក្សប្រឆាំងនៅតែបន្តវាយប្រហារខ្លាំងៗទៅលើរដ្ឋាភិបាលបក្សកាន់អំណាច។ យ៉ាងណាក៏ដោយ ជំនួបរវាងថ្នាក់ដឹកនាំក្រុមសមាជិកសភាគណបក្សទាំងពីរនៅពេលនេះបង្ហាញថា ការសន្ទនាគ្នានៅមិនទាន់កាត់ផ្តាច់នៅឡើយទេ៕ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to <mailto:[email protected]> [email protected] To unsubscribe from this group, send email to <mailto:[email protected]> [email protected] For more options, visit this group at <http://groups.google.com/group/samrainsyparty?hl=en> http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to [email protected] <mailto:[email protected]> To unsubscribe from this group, send email to [email protected] <mailto:[email protected]> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

