ជនរួមជាតិ ជាទីនឹករលឹក,

សូមបងប្អូនមើលចុះ រដ្ឋាភិបាលចោរនៅភ្នំពេញ វាធ្វើអ្វីស្រេចតែនឹងចិត្តវា ១០០%​ ទៅហើយ 
។ គ្មានអ្នកណាអាចធ្វើការជួយស្រុកខ្មែរបានទេ ក្រៅពីក្រុមពួកវា និងគ្រួសារវា 
ប៉ុណ្ណោះ ។​ ពឹត​ណាស់ ជាក្រុមចោរ ១០០០% ។ ហេតុអ្វីក៍ស្រុកខ្មែរយើងដល់ថ្នាក់នេះ ??? 
។

 

De : [email protected] [mailto:[email protected]] 
De la part de Chit Samlot
Envoyé : mercredi 4 février 2015 12:36
À : [email protected]
Objet : [SAMRAINSYPARTY-For] 
សង្គមស៊ីវិលទាមទារលុបមាត្រាច្បាប់បោះឆ្នោតថ្មីដែលរារាំងការបញ្ចេញមតិ

 

សង្គម​ស៊ីវិល​ទាមទារ​លុប​មាត្រា​ច្បាប់​បោះឆ្នោត​ថ្មី​ដែល​រារាំង​ការ​បញ្ចេញ​មតិ

ដោយ ទីន ហ្សាការីយ៉ា
2015-02-04 RFA



ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) 
និង​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) 
ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត 
បន្ទាប់​ពី​កិច្ច​ប្រជុំ​ស្ដីពី​ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត នា​វិមាន​រដ្ឋសភា 
នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Vann Vichar

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ 
បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី
 
ថា​ច្បាប់​នេះ​នឹង​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល 
និង​គណបក្ស​នយោបាយ​គោរព​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ 
ដើម្បី​ឲ្យ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​នោះ 
មាន​លក្ខណៈ​ល្អ​ប្រសើរ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដក​ចេញ​មាត្រា​១​ក្នុង​សេចក្ដី​ច្បាប់​បោះ​ឆ្នោត
 និយាយ​ពី​ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល​នោះ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​៤ 
កុម្ភៈ 
សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​ថ្មី​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល​ហាមឃាត់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ
 
ឬ​ថ្លែងការណ៍​ផ្សេងៗ​ដែល​អាច​ជេរ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា 
អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិមនុស្ស 
និង​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​ធ្វើ​ការ​រិះគន់​ដើម្បី​ស្ថាបនា 
ដូច្នេះ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី 
បាន​កំណត់​មិន​ឲ្យ​សង្គម​ស៊ីវិល​រិះគន់​គឺ​ជា​ចំណុច​ផ្ទុយ​ពី​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ៖
 «សំឡេង»។

ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ 
នៅ​ខណៈ​គណបក្ស​ទាំង​ពីរ​កំពុង​ជជែក​ពី​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល​គណបក្ស​ទាំង​ពីរ​ប្ដេជ្ញា​ថា
 នឹង​ធ្វើ​ឲ្យ​ចប់​នៅ​ចុង​ខែ​កុម្ភៈ នេះ។ 
ក៏ប៉ុន្តែ​នៅ​ត្រង់​ចំណុច​ដាក់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ 
និង​មិន​អនុញ្ញាត​ឲ្យ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​នេះ 
គឺ​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា 
ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ជជែក​រួចរាល់​ក្នុង​ជំពូក​ទី​៨ 
កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ កុម្ភៈ ក៏ប៉ុន្តែ​មាត្រា​មួយ​ដែល​និយាយ​ពី​ឯករាជ្យ 
អព្យាក្រឹតភាព និង​ភាព​ឥត​លំអៀង​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ 
គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ឯកភាព​នៅ​ឡើយ៖ «សំឡេង»។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ក្ដី​កង្វល់​អំពី​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ដែល​រឹតត្បិត​មិន​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្ដល់​បទសម្ភាសន៍
 ឬ​វិភាគ​ដែល​អាច​ប្រមាថ​ដល់​គណបក្ស​ផ្សេងៗ​ក្នុង​ពេល​បោះ​ឆ្នោត។ 
ការ​រឹត​បន្តឹង​បែប​នេះ​ស្មើ​នឹង​ការ​រំលោភ​បំពាន​សេរីភាព​ខាង​បញ្ចេញ​មតិ។

ឆ្លើយ​តប​នឹង​ករណី​នេះ លោក​ឧបនាយករដ្ឋមន្ត្រី 
និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ពន្យល់​ថា 
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អាច​បញ្ចេញ​មតិ​បាន 
តែ​មិន​អាច​និយាយ​ដល់​ការ​ប្រមាថ​ដល់​ឥស្សរជន​នយោបាយ 
ឬ​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទេ៖ «សំឡេង»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ឆ្លើយ​តប​ថា 
ការ​កំណត់​មិន​ឲ្យ​ប្រមាថ​នៅ​ក្នុង​ច្បាប់​នេះ ហាក់​ដូច​ជា​ទូលំទូលាយ​ពេក 
ថា​តើ​ការ​ប្រមាថ​ណា​មួយ​នោះ ត្រូវ​មាន​ដែន​កំណត់​បែប​ណា?៖ «សំឡេង»។

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា 
ការ​កំណត់​មិន​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ចេញ​មតិ​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ
 ឬ​ការ​ប្រមាថ​នេះ ជា​ការ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា 
និង​កតិកាសញ្ញា​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​ភាគី​ហត្ថលេខី 
ដូចជា​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ 
ធានា​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ រាប់​បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន 
ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន 
និង​គំនិត​សព្វ​បែប​យ៉ាង​ដោយ​មិន​គិត​ពី​ព្រំដែន​ដោយ​ផ្ទាល់​មាត់ សរសេរ 
ឬ​បោះ​ពុម្ព​តាម​ទម្រង់​សិល្បៈ​ក្ដី 
ឬ​ក៏​ដោយ​មធ្យោបាយ​ដទៃ​ទៀត​ក្ដី​តាម​ការ​ជ្រើសរើស​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដាក់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ឯករាជ្យ 
និង​មិន​អនុញ្ញាត​ឲ្យ​និយាយ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​នេះ
 គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ។ 
ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​ជា​អ្នក​សម្រេច​ជា​ចុង​ក្រោយ។ 
បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា 
តើ​ទី​បំផុត​គណបក្ស​ទាំង​ពីរ​នឹង​ឯកភាព​លើ​ចំណុច​នេះ ឬ​យ៉ាង​ណា? 

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to