*លោកប៉ែន សុវណ្ណ ត្រូវបានបញ្ជូនមកព្យាបាលនៅកម្ពុជាវិញ*
http://km.rfi.fr/cambodia/Pen-Sovann-was-sent-to-cambodia-05-02-2015/ ចុះផ្សាយនៅថ្ងៃ 05/02/2015 | ដោយ ស៊ុន មេសា <http://km.rfi.fr/auteur/%E1%9E%9F%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%98%E1%9F%81%E1%9E%9F%E1%9E%B6/> rfi [image: media] លោកប៉ែន សុវណ្ណ ត្រូវបានបញ្ជូនមកព្យាបាលនៅកម្ពុជាវិញ@Kem Sokha's Facebook Page គណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថាលោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅកម្ពុជាវិញហើយ បន្ទាប់ពីព្យាបាលនៅប្រទេសសិង្ហបុរីកន្លងមក។ បច្ចុប្បន្នលោកប៉ែន សុវណ្ណ បានធ្លាក់ខ្លួនស្លាប់មួយចំហៀងខ្លួន និងមិនអាចនិយាយបានទេ។ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម័យទសវត្សរ៍ទី៨០ លោកប៉ែន សុវណ្ណ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យឯកជនក្នុងទីក្រុងភ្នំពេញវិញហើយ បន្ទាប់ពីព្យាបាលជំងឺដាច់សរសៃឈាមក្នុងខួក្បាលមួយរយៈនៅប្រទេសសិង្ហបុរី។ លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខាអនុប្រធានរដ្ឋសភា បានបញ្ជាក់ថា លោកប៉ែន សុវណ្ណ មិនអាចនិយាយបានទៀតទេ ហើយក៏បានស្លាប់មួយចំហៀងខ្លួនដែរ ហើយកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជន ដោយមានការថែរក្សាពីកូនស្រីចិញ្ចឹមរបស់លោក។ បើតាមការបញ្ជាក់ពីគណបក្សសង្គ្រោះជាតិ កន្លងមក កៅអីសមាជិកសភា លោកប៉ែន សុវណ្ណ មិនត្រូវបានផ្លាស់ប្តូរនោះទេពោលគឺទុកសម្រាប់លោកជារៀងរហូត។ លោកប៉ែន សុវណ្ណ បានធ្លាក់ខ្លួនឈឺកាលពីពាក់កណ្តាល ខែមករា កន្លងទៅដោយសារជំងឺដាច់សរសៃឈាមក្នុងខួក្បាល។ ទន្ទឹមនឹងការធ្លាក់ខ្លួនឈឺធ្ងន់នៃមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោកជា ស៊ីម ដែលជាប្រធានព្រឹទ្ធសភា ក៏បានបាត់មុខពីមហាសន្និបាតវិសាមញ្ញរបស់គណបក្សកាលពីចុងខែមករា កន្លងទៅផងដែរ។ ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទៅកាន់សមាជិកចូលរួមមហាសន្និបាតគណបក្សទាំងអស់ថា គ្មានបក្សប្រហារនោះទេ ខណៈដែលលោកលោកជា ស៊ីមប្រធានគណបក្សគ្មានវត្តមាន និងមានជំងឺបាត់មុខពីនយោបាយនោះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់លោកជាស៊ីម នៅតែជាប្រធានគណបក្សដដែល បើទោះបីជាមានជំងឺក៏ដោយព្រោះថានេះ គឺជាវប្បធម៌សាមគ្គីភាពនិងរួបរួមគ្នារបស់គណបក្សកាន់អំណាច។ ព័ត៌មានចុងក្រោយ ត្រូវបានគេបញ្ជាក់ថា លោកជា ស៊ីម កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ សូមរំលឹកថា លោកប៉ែន សុវណ្ណ អាយុ៧៩ឆ្នាំដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទសវត្សរ៍ទី៨០ បានចូលបម្រើគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា កាលពីឆ្នាំ២០០៧ ៕ -- Sincerely yours,- ដោយការគោរពរាប់អាន!!! *CNRP-Washington Team (**ក្រុមការងារគណបក្សសង្គ្រោះជាតិរដ្ឋវ៉ាស៊ីងតោន)* Email: *[email protected] <[email protected]>* Like us: *Facebook.com/CNRP.WA <http://facebook.com/CNRP-WA>* *Donate: CNRP Chase Account: 422 981 188. * *Address: PO BOX 58472. Tukwila, WA 98138-1472.**For those who do not wish to receive this email, please reply with "Unsubscribe"*. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

