ការបង្កើន ឬមិនបង្កើន ដូចជាមិនមែនជាអាទិភាពរបស់ពលរដ្ឋខ្មែរនោះឡើយ បើបញ្ហាគ្រាក់ៗ មិនទាំងដោះស្រាយកើតផងនោះ ។
De : [email protected] [mailto:[email protected]] De la part de Chit Samlot Envoyé : dimanche 22 février 2015 09:42 À : [email protected] Objet : [SAMRAINSYPARTY-For] ខុមហ្វ្រែល៖ អាសនៈរដ្ឋសភាគួរបង្កើនដល់១២៧ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោះ ចុះផ្សាយនៅថ្ងៃ 22/02/2015 ខុមហ្វ្រែល៖ អាសនៈរដ្ឋសភាគួរបង្កើនដល់១២៧ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយ <http://km.rfi.fr/auteur/%E1%9E%9B%E1%9E%B8-%E1%9E%98%E1%9F%89%E1%9F%81%E1%9E%84%E1%9E%A0%E1%9E%BD%E1%9E%9A/> លី ម៉េងហួរrfi rfi ក្នុងពេលដែលក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខ្វែងគំនិតគ្នាលើការបង្កើនចំនួនអាសនៈរដ្ឋសភា គឺអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានប្រកាសថា ការបង្កើនអាសនៈរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ គួរតែបង្កើនដល់ ១២៧ រូប។ តាមខុមហ្វ្រែល ការបង្កើនចំនួនអាសនៈរដ្ឋសភា គឺដើម្បីធានានូវតុល្យភាព រវាងចំនួនសមាជិករដ្ឋសភា និងចំនួនសមាជិករាជរដ្ឋាភិបាល។ មួយវិញទៀត ការបង្កើនចំនួនអាសនៈរដ្ឋសភា ពី ១២៣ រូប ដែលមានតាំងពីឆ្នាំ២០០៣ មកត្រឹម ១២៧ រូប សម្រាប់នីតិកាលខាងមុខ គឺពិតជាសមរម្យ។ ការចរចាកែប្រែច្បាប់បោះឆ្នោត នៅពេលនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានខ្វែងគំនិតគ្នាលើការបង្កើនចំនួនអាសនៈរបស់រដ្ឋសភា។ គណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការបង្កើនអាសនៈរដ្ឋសភា យ៉ាងហោចណាស់ ៦ បន្ថែមទៀត។ ប៉ុន្តែក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនយល់ព្រមបង្កើនចំនួនអាសនៈបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែបានស្នើឲ្យលុបចោលបញ្ញត្តិ ដែលពាក់ព័ន្ធនឹងរូបមន្តនៃការគណនាអាសនៈ ដែលមានចែងក្នុងមាត្រា៧ មាត្រា៨ និងមាត្រា៩ ថែមទៀត ហើយចង់រក្សាចំនួនអាសនៈ ១២៣ នេះជារៀងរហូត ដោយគ្មានការកែប្រែឡើយ។ គណបក្សប្រជាជន បានបញ្ជាក់ជំហរថា ការផ្លាស់ប្តូរអាសនៈរដ្ឋសភា គឺធ្វើឡើងសម្រាប់តែខេត្ត ដែលបង្កើតថ្មី គឺខេត្តត្បូងឃ្មុំ ដែលត្រូវកាត់យកអាសនៈចំនួន ៨ អាសនៈ ចេញពីខេត្តកំពង់ចាម ដែលសព្វថ្ងៃមាន ១៨ អាសនៈតែប៉ុណ្ណោះ។ ចំពោះការមិនចុះសម្រុងនេះ អង្គការខុមហ្វ្រែល ដែលមានលោកគល់បញ្ញា ជាប្រធាន បានចេញអត្តបទ កម្រាស់ ៨ ទំព័រ។ សេចក្តីប្រកាស កាលពីថ្ងៃទី២០កុម្ភៈ ខុមហ្វ្រែល បានលើកឡើងថា អាសនៈរដ្ឋសភា ចំនួន ១២៣ ត្រូវបានកំណត់តាំងពីការបោះឆ្នោតជាតិ នីតិកាលទី៣ នៅឆ្នាំ២០០៣ ក្នុងពេលកម្ពុជា មានប្រជាជនប្រហែល ១៣លាននាក់ និងអ្នកបោះឆ្នោតជាង ៦ លាននាក់។ ក្នុងនោះ មានមូលហេតុសំខាន់ៗ ជាច្រើន ដែលខុមហ្វ្រែល បានស្រង់ចេញពីកិច្ចពិភាក្សាតុមូល មកបង្ហាញពាក់ព័ន្ធនឹងការបង្កើនអាសនៈរដ្ឋសភា រួមមាន៖ ទិដ្ឋភាពផ្លូវច្បាប់ ដោយផ្អែកលើរូបមន្តនៃការគណនា ដែលតាមខុមហ្វ្រែល អាសនៈរដ្ឋសភា ត្រូវបង្កើនពី ១២៣ រហូតដល់ ១៣៣ អាសនៈ គិតត្រឹមឆ្នាំ២០១៤ ហើយបើតាមចំនួនអ្នកមានសិទ្ធិបោះឆ្នោត អាសនៈរដ្ឋសភា ត្រូវបង្កើន ១ អាសនៈ នៅខេត្តដែលមាន ១ អាសនៈ រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ព្រមទាំងបង្កើន១អាសនៈ នៅខេត្តមួយចំនួនទៀត ដូចជា ខេត្តសៀមរាប ដែលសព្វថ្ងៃមាន ៦ អាសនៈ ជាដើម។ ស្ថានភាពប្រជាសាស្ត្រនៃប្រទេសកម្ពុជា ស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពភូមិសាស្ត្រ នៃខេត្តនីមួយៗ ក៏ត្រូវបានខុមហ្វ្រែល លើកឡើងបង្ហាញ ដោយពន្យល់លម្អិតលើចំណុចនីមួយ។ ក្នុងនោះ ការបង្កើនអាសនៈរដ្ឋសភា តាមខុមហ្វ្រែល មិនប៉ះពាល់ដល់ទំហំកញ្ចប់ថវិកាជាតិ ដូចការលើកឡើងរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលនោះទេ។ សរុបមក ខុមហ្វ្រែល បានគូសបញ្ជាក់ថា ការបង្កើនចំនួនអាសនៈរដ្ឋសភា ពី ១២៣ នៅពេលសព្វថ្ងៃ ទៅ ១២៧ អាសនៈ សម្រាប់ការបោះឆ្នោតខាងមុខ គឺពិតជាសមហេតុផលបំផុត ទាំងហេតុផលស្របតាមបញ្ញត្តិច្បាប់ជាធរមាន ស្ថានភាពប្រជាសាស្ត្រ សេដ្ឋកិច្ច និងដើម្បីពង្រឹងនូវតួនាទី និងសកម្មភាពរបស់រដ្ឋសភា។ យ៉ាងណាក៏ដោយ ចំណុចមិនឯកភាពគ្នាលើការកំណត់អាសនៈរដ្ឋសភា នៅក្នុងការកែប្រែច្បាប់បោះឆ្នោតតំណាងរាស្ត្រ នឹងត្រូវក្រុមការងារចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បូកសរុប និងចុះហត្ថលេខាលើកំណត់ហេតុ នៅរសៀលថ្ងៃចន្ទ ទី២៣កុម្ភៈ ហើយបញ្ជូនទៅកាន់ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ ជាអ្នកសម្រេចចុងក្រោយ៕ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to [email protected] <mailto:[email protected]> To unsubscribe from this group, send email to [email protected] <mailto:[email protected]> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

