*'CNRP Siem Reap Chief [Ke, Sovannaroth] Under Fire Over ‘Irregular
Spending’*

https://www.cambodiadaily.com/news/cnrp%E2%80%88siem-reap%E2%80%88chief-under-fire-over-irregular-spending-78881/

By Khy Sovuthy <https://www.cambodiadaily.com/author/khy-sovuthy/> and Alex
Willemyns <https://www.cambodiadaily.com/author/alex-willemyns/> | March 2,
2015

A group of Siem Reap provincial CNRP officials plan to protest outside the
opposition party’s headquarters in Phnom Penh this morning to request that
provincial party chief Ke Sovannaroth be ousted due to alleged “irregular
spending,” an official said on Sunday.

Ms. Sovannaroth, the wife of CNRP spokesman and executive committee
chairman Yim Sovann, has also been a poor leader of CNRP operations in Siem
Reap, leading to the need to protest for her removal, said CNRP provincial
deputy executive Kong Soeun.

“We want to change her because she has many negative points, such as she
has partiality, and her working team has irregular spending,” he said. “We
have no choice, as we have submitted a petition three times already to
request Ke Sovannaroth be changed out as the working group chief in Siem
Reap.”

“This is the first step of our protest. If they still keep Ms. Sovannaroth
as working group chief in Siem Reap province, we will hold a big protest,”
he added. “We are honest CNRP members and no parties are standing behind us
as others have accused.”

Mr. Soeun would not elaborate on the nature of the budget irregularities
that his group of supporters accuse Ms. Sovannaroth of overseeing.

A letter released by the 45 CNRP members who plan to protest on Monday says
they collected 224 thumbprints from local members and submitted them to the
party’s executive on January 8, having first raised concerns about Ms.
Sovannaroth in November.

It says officials have met to no avail with both CNRP President Sam Rainsy
and deputy leader Kem Sokha to tell them about Ms. Sovannaroth’s
“leadership without justice and transparency,” which they claim has caused
divisions among opposition members.

Ms. Sovannaroth could not be reached on Sunday but Mr. Sovann, her husband,
denied the claims of irregularities and said he would personally fund a
trip to Siem Reap for anyone who wishes to audit the accounting books Ms.
Sovannaroth has kept there.

“Any international or local company is free to come and check. I will pay
for their transportation and hotel accommodation,” Mr. Sovann said. “I
think the budget in Siem Reap is OK.”

The CNRP is currently reshuffling its provincial working group leaders. Mr.
Rainsy said that the party would inquire into the claims against Ms.
Sovannaroth.

“We have been busy recently, but we are used to resolving such events.
There are always people who are unhappy, and we will address all the issues
in light of what we have to do, not only for Siem Reap but for the whole
country,” Mr. Rainsy said.

*[email protected]* <[email protected]>,
*[email protected]* <[email protected]>

*អ្នក​គាំទ្រ​បក្ស​ប្រឆាំង​​តវ៉ា​មុខ​ស្នាក់​ការ​កណ្ដាល​ទាមទារ​ឲ្យ​ផ្លាស់​ប្ដូរ​អ្នកស្រី
កែ សុវណ្ណរតន៍*
http://www.rfa.org/khmer/news/politics/CNRP-supporters-protest-03012015215053.html

ដោយ ឡេង ម៉ាលី | 2015-03-02
[image: តវ៉ា​មុខ​បក្ស​សង្គ្រោះជាតិ ៦២០]
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀមរាប
តវ៉ា​នៅមុខ​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ
នៅ​ព្រឹក​ថ្ងៃ​ទី ២ មីនា ២០១៥។ RFA/Leng Maly

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​សៀមរាប ​ប្រមាណ​ ៥០​នាក់
នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា
ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅមុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ
នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ
ដើម្បី​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​តួនាទី​អ្នកស្រី កែ សុវណ្ណរតន៍
ពី​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រចាំ​ខេត្ត​សៀមរាប។

ក្រុម​អ្នក​តវ៉ា​ទាមទារ​ថា ឲ្យ​ដាក់​អ្នក​ថ្មី​មក​ជំនួស​អ្នកស្រី កែ សុវណ្ណរតន៍
 ព្រោះ​អ្នកស្រី​បាន​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​ខេត្ត​សៀមរាប អស់​រយៈពេល​ជាង
​៣​អាណត្តិ​មក​ហើយ ដោយ​មិន​សូវ​បាន​រីក​ចម្រើន​ទេ។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​តវ៉ា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ម៉ោង​ជាង
​៩​ព្រឹក​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ
សន្យា​ជួប​ដោះស្រាយ​បញ្ហា​នេះ នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ខាន​ស្អែក។

បច្ចុប្បន្ន​អ្នកស្រី កែ សុវណ្ណរតន៍ ជា​ប្រធាន​ក្រុម​
ការងារ​គណបក្ស​ប្រចាំ​ខេត្ត​សៀមរាប និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ
មណ្ឌល​សៀមរាប ក្នុង​អាណត្តិ​ទី​៥។ គណបក្សសង្គ្រោះជាតិ ​បាន​ទទួល​អាសនៈ​ចំនួន២
ក្នុង​ចំណោម អាសនៈ​ចំនួន​៦
ហើយ​អ្នកស្រី​ត្រូវ​បាន​សភា​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណៈកម្មការ​ទី​៨
រដ្ឋសភា ទទួល​បន្ទុក​ការងារ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា
ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​កិច្ចការ​នារី។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...
*ក្រុម​ការងារ​បក្ស​ប្រឆាំង​ខេត្ត​សៀមរាប​គ្រោង​ធ្វើ​បាតុកម្ម​បណ្ដេញ​អ្នកស្រី
កែ សុវណ្ណរតន៍*
http://www.rfa.org/khmer/news/politics/cnrp-internal-conflict-03012015072338.html
ដោយ ទេព សុរ៉ាវី | 2015-03-01
[image: កែ សុវណ្ណរតន៍ ៦២០]
គណៈប្រតិភូ​នៃ​គណៈកម្មការ​ទី​៨ ដឹក​នាំ​ដោយ​អ្នកស្រី កែ សុវណ្ណរតន៍
(រូប​ពាក់​អាវ​ខៀវ) ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មន្ទីរសុខាភិបាល​ខេត្ត​សៀមរាប
នៅ​អគារ​ពេទ្យ​ព្យាបាល​ភ្នែក កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៥។RFA/Hang
Sayouth

ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា
ការងារ​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​និង​កិច្ចការ​នារី​នៃ​រដ្ឋសភា
ឬ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍
កំពុង​ប្រឈម​នឹង​ការ​រិះគន់​ថា ជា​មនុស្ស​គ្មាន​តម្លាភាព​ការងារ​នៅ​ក្នុង​បក្ស
មាន​បក្ខពួក​និយម។ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀមរាប
ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ ដោះដូរ​អ្នកស្រី កែ សុវណ្ណរតន៍
ពី​ប្រធាន​ក្រុម​ការងារ​ខេត្ត​សៀមរាប បន្ទាប់​ពី​អ្នកស្រី កាន់​តួនាទី​នេះ
៣​អាណត្តិ​ផ្ទួនៗ។

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប
គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ
នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ដើម្បី​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ដូរ​អ្នកស្រី កែ
សុវណ្ណរតន៍ ចេញ​ពី​ប្រធាន​ក្រុម​ការងារ​ខេត្ត​សៀមរាប។

លេខា​អចិន្ត្រៃយ៍​ប្រតិបត្តិ​ខេត្ត​សៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ពុំ
សុវណ្ណ ឲ្យ​ដឹង​ថា ក្រុម​ការងារ​គណបក្ស​ប្រមាណ​ជិត ៥០​នាក់
ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ទាំង​យប់ ថ្ងៃ​ទី​១ មីនា
ដើម្បី​នាំ​គ្នា​មក​ឈរ​បាតុកម្ម​អហិង្សា​នៅ​មុខ​ស្នាក់ការ​គណបក្ស
ទាមទារ​ដូរ​អ្នកស្រី កែ សុវណ្ណរតន៍ ចេញ​ពី​ប្រធាន​ក្រុម​ការងារ​ខេត្ត​សៀមរាប។
លោក​ពន្យល់​ថា មូលហេតុ​សំខាន់​នៃ​ការ​ស្នើ​សុំ​ដូរ​នេះ ដោយសារ​តែ​អ្នកស្រី
ធ្វើការ​បែប​បក្ខពួក​និយម ហើយ​អ្នក​ដែល​ធ្វើការ​ជាមួយ​អ្នកស្រី​បាន
ទាល់តែ​អ្នក​នោះ​ចេះ​ហៃអើៗ បន្ទរ​តាម​ក្រោយ ឬ​ចេះ​អែបអប៖ *«គាត់ (កែ
សុវណ្ណរតន៍) បង្កើត​បក្ខ​ក្នុង​គណបក្ស។ អ្នក​ណា​ដែល​ហៃអើៗ ចេះតែ​អើៗៗៗ
ទៅ​ជាមួយ អា​ហ្នឹង​បាន​អាច​ធ្វើ​ការ​បាន តែ​អ្នក​ដែល​ធ្វើការ​ដើម្បី​ជាតិ
ដើម្បី​បក្ស ធ្វើ​ការ​ជាមួយ​មិន​កើត»*។

​តាម​គម្រោង​អ្នក​ដែល​ឡើង​មក​តវ៉ា​ទាំង​នោះ នឹង​ឈរ​ស្រែក​ជ័យ​ឃោស
និង​ស្រែក​សុំ​ដូរ​អ្នកស្រី កែ សុវណ្ណរតន៍
នៅ​មុខ​ស្នាក់ការ​គណបក្ស​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២ មីនា។
ក្នុង​លិខិត​ជូន​ដំណឹង​ជា​មុន​មក​កាន់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា
អ្នក​តវ៉ា​ទាំង​នោះ​គ្មាន​ចេតនា​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ
ហើយ​ការ​តវ៉ា​នោះ​ក៏​មិន​មែន​ទំនាស់​ដណ្ដើម​អំណាច​គ្នា​ដែរ
ពិសេស​គ្មាន​គណបក្ស​ណា​មួយ​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ញុះញង់​ឲ្យ​មាន​ការ​ស្នើសុំ​ដោះដូរ​អ្នកស្រី
កែ សុវណ្ណរតន៍ ឡើយ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី កែ សុវណ្ណរតន៍ បាន​ទេ
នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មីនា ដោយ​អ្នកស្រី​មិន​លើក​ទូរស័ព្ទ។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ គិត​ថា
ការ​គ្រោង​ចេញ​មុខ​តវ៉ា​របស់​ក្រុម​ការងារ​នៅ​ខេត្ត​សៀមរាប​នោះ
អាច​ជា​ល្បិច​នយោបាយ​របស់​គូបដិបក្ខ​ដែល​លោក​ទំនង​ជា​សំដៅ​ទៅ​លើ​គណបក្ស​កាន់​អំណាច។

លោក​ពន្យល់​ថា ចំណុច​ខ្លាំង​របស់​គូ​ប្រជែង​គណបក្ស​សង្គ្រោះ​ជាតិ
គឺ​ការ​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​នេះ​ហើយ៖*
«ក្នុង​ឆាក​នយោបាយ​មាន​រឿង​ល្អ​និង​រឿង​អាក្រក់​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ដោះស្រាយ​ដោយ​ប្រុង​ប្រយ័ត្ន។
គូបដិបក្ខ​របស់​យើង​នៅ​សល់​ចំណុច​ខ្លាំង​តែ​មួយ​គត់
គឺ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស»*។

​លោក​បន្ត​ថា បើ​ទោះ​បី​ជា​លោក​មិន​ទាន់​ដឹង​ព័ត៌មាន​លំអិត​ពី​រឿង​នេះ​ក្តី
តែ​ខាង​គណបក្ស​នឹង​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ពី​រឿង​នៅ​ខាង​ក្រោយ​ឆាក​ដែល​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​អ្នកស្រី
កែ សុវណ្ណរតន៍
ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​ការងារ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប
ដែល​ចោទ​ពី​របៀប​ធ្វើការ​អ្នកស្រី​ប្រកាន់​បក្ខពួក។

​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​នយោបាយ លោក​បណ្ឌិត សុខ ទូច ឲ្យ​ដឹង​ថា
រឿង​អាស្រូវ​របស់​អ្នកស្រី កែ សុវណ្ណរតន៍ ធ្វើ​ការ​មាន​បក្ខពួក
និង​គ្មាន​ចរិត​ជា​អ្នកដឹកនាំ
បាន​លេច​ឮ​តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មក​ម្ល៉េះ៖
*«អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ
ស្អប់​បក្ស​ប្រជាជន ខ្លួន​កំពុងតែ​ដើរ​តាម។ ឧទាហរណ៍​ដាក់​បក្ខពួក​និយម
គ្រួសារ​និយម»*។

លោក​បណ្ឌិត សុខ ទូច បន្ត​ថា
ករណី​នេះ​ប្រសិនបើ​គណបក្ស​កាន់​អំណាច​ប្រើ​ល្បិច​បំបែកបំបាក់​ផ្ទៃក្នុង​បាន​មែន​នោះ
គណបក្ស​សង្គ្រោះ​ជាតិ គួរ​កុំ​បន្ទោស​បក្ស​ប្រជាជន
ហើយ​ងាក​មក​ឆ្លុះ​បញ្ចាំង​បក្ស​របស់​ខ្លួន​វិញ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ក្នុង​បក្ស។
ការ​បំបែក​បំបាក់​ផ្ទៃក្នុង​បក្ស​ប្រឆាំង​បាន​សម្រេច
គឺ​ស្មើនឹង​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា បក្ស​ប្រឆាំង​ខ្សោយ
គណបក្ស​ប្រឆាំង​ត្រូវ​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត
ថា​ហេតុអ្វី​បាន​ជា​បក្ស​កាន់​អំណាច​អាច​បំបែក​បំបាក់​បក្ស​ប្រឆាំង​បាន
ដោយសារ​តែ​ជំងឺ​គ្មាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស
គ្មាន​យុត្តិធម៌​នៅ​ក្នុង​បក្ស ឬ​ក៏​មាន​មូល​ហេតុអ្វី​ផ្សេង​ទៀត
ដែល​ចេះ​តែ​ធ្វើ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​អូសទាញ​បាន​ដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ *ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ
យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។*--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to