*Meach Sovannara: his case is politically motivatedលោក មាជ សុវណ្ណារ៉ា៖ សំណុំរឿងក្តីរបស់លោក ជារឿងនយោបាយ* http://km.rfi.fr/cambodia/Meach-Sovannara-politic-issue/ ចុះផ្សាយនៅថ្ងៃ 04/03/2015 | ដោយ លី ម៉េងហួរ <http://km.rfi.fr/auteur/%E1%9E%9B%E1%9E%B8-%E1%9E%98%E1%9F%89%E1%9F%81%E1%9E%84%E1%9E%A0%E1%9E%BD%E1%9E%9A/> rfi [image: media] លោកមាជ សុវណ្ណារ៉ា ត្រូវបានសាលាឧទ្ធរណ៍បដិសេធនៅក្រៅឃុំ និងបញ្ជូនទៅពន្ធនាគារវិញRFI/ Siv Chana
កាលពីព្រឹកថ្ងៃទី៤ ខែមីនានេះ តុលាការកំពូល បានបើកសវនាការលើបណ្តឹងនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា។ បន្ទាប់ពីសវនាការរយៈពេល ៣០ នាទី ចៅក្រមបានប្រកាសថា សាលក្រមក្នុងសំណុំរឿងក្តីសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា នឹងត្រូវប្រកាស នៅម៉ោង ៨ ព្រឹក ថ្ងៃទី១១មីនា។ ដោយឡែកនៅព្រឹកថ្ងៃទី៤មីនានេះ តុលាការកំពូល ក៏បានជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំលើសកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង និងអតីតព្រះសង្ឃ សឺន ហៃ ផងដែរ។ ក្នុងពេលឆ្មាំពន្ធនាគារ បណ្តើរចូលបន្ទប់សវនាការតុលាការកំពូល កាលពីព្រឹថ្ងៃទី៤មីនា លោក មាជ សុវណ្ណារ៉ា ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកកាសែតថា សំណុំរឿងក្តីរបស់លោកជារឿងនយោបាយ ដែលទាមទារឲ្យមានការចរចារវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ *លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា “ខ្ញុំគ្មានសង្ឃឹមថា បាននៅក្រៅឃុំ ក្រៅពីការកាត់ឲ្យមានទោស ហើយយើងអត់មានទោសអ្វីទេ។ អីចឹង សង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ កុំឲ្យមានសំពាធចំពោះអ្នកនយោបាយ។ យើងសង្ឃឹមថា មេដឹកនាំនឹងចរចាពីបញ្ហានេះ បើសិនជាគ្មានការចរចា គ្មានសង្ឃឹមទេ ព្រោះអានេះ ជារឿងនយោបាយ។* បន្ទាប់ពីសវនាការរយៈពេល ៣០ នាទី ចៅក្រមតុលាការកំពូល បានប្រកាសថា សាលក្រមក្នុងសំណុំរឿងក្តីសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា នឹងត្រូវប្រកាស នៅម៉ោង ៨ ព្រឹក ថ្ងៃទី១១មីនា។ ដោយឡែកនៅព្រឹកថ្ងៃទី៤មីនានេះ តុលាការកំពូល ក៏បានជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំលើសកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង និងអតីតព្រះសង្ឃ សឺន ហៃ ផងដែរ។ លោក ជូង ជូងី មេធាវីការពារក្តី បានឲ្យដឹងថា នៅថ្ងៃទី២៥មីនា តុលាការសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើអង្គសេចក្តីលើសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ សរុប ១១ នាក់ រួមទាំងលោកមាជសុវណ្ណារ៉ា។ លោកមាជសុវណ្ណារ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១៤ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ សរុបចំនួន ១១ នាក់ ក្នុងនោះ ៥ នាក់ នៅក្នុងពន្ធនាគារ ត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សា ក្នុងពេលធ្វើបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ រវាងបាតុករ និងក្រុមកងសន្តិសុខរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១។ ជាបទចោទប្រកាន់ ដែលអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២២ ឆ្នាំ ៦ខែ ទៅ ៣៧ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ១៥ លានរៀល៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

