*ភាសាចារកម្ម ផ្លាស់ប្តូរ**=**ផ្តូរំលំ* *ព្រោះកាលណាគេប្តូរតំណែងប្រធានបក្ស អស់តំណែង* *ស្វ័យប្រវត្តិនាយករដ្នមន្ត្រី បក្សពួកកូនចៅរបស់ខ្លួននឹងដួលរលំទាំងខ្សែ ដូច ក្រុម ជាស៊ីម ក្រុម ប៉ែនសុវណ្ណ ក្រុម ចាន់ ស៊ីដែល ចារកម្មរូបនេះធ្លាប់បានធ្វើ។* *ទឹកថ្លាត្រីកាច* http://www.postkhmer.com/ទឹកថ្លាត្រីកាច <http://www.postkhmer.com/%E1%9E%9C%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%82%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%90%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%80%E1%9E%B6%E1%9E%85> Mon, 23 March 2015 | ភ្នំពេញប៉ុស្តិ៍ [image: http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/150323_02.jpg?itok=2n8jVY8I] លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ម៉ៃ វីរៈ <http://www.postkhmer.com/photographer/%E1%9E%98%E1%9F%89%E1%9F%83-%E1%9E%9C%E1%9E%B8%E1%9E%9A%E1%9F%88/1399>
បើធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយគ្រប់ភាគី គ្រប់សម្ដី រាល់សកម្មភាព និងបូករួមនឹងប្រវត្តិធ្វើចារកម្មរបស់លោកនាយករដ្ឋមន្ត្រី យើងអាចធ្វើការសន្និដ្ឋានដោយប្រាកដនិយមថា គ្មានមូលដ្ឋានដើមហេតុត្រង់ពាក្យសម្ដីណាមួយដែលថ្លែងដោយលោក កឹម សុខា ទៅកាន់អ្នកគាំទ្រនៅទីក្រុងឡុងប៊ិចថា មានគំនិតចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ ពីព្រោះភាសាប្តូរ សម្តេច ជួនណាត ថាវាខុសគ្នានឹងពាក្យផ្តួលរំលំ។ លើសពីនេះខ្មែរគ្រប់គ្នាក៏ឮលោក កឹម សុខា បញ្ជាក់ថាគណបក្សមិនធ្វើបដិវត្តន៍ទេ ដូចនេះអង្គហេតុនេះគ្មានទម្ងន់ដើម្បីដាក់បន្ទុក ឬធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ឡើយ។ ដូច្នេះយើងអាចធ្វើការកំណត់ជាក់លាក់បានថា ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីគឺ គ្រាន់តែជាលេសនយោបាយ តែប៉ុណ្ណោះ។ *ទី១.* ការចោទប្រកាន់ គឺគ្រាន់តែសង្គ្រាមចិត្តសាស្ត្រវ៉ៃបំបាក់ស្មារតីថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងដំណាក់កាលចរចាបញ្ចប់ការធ្វើកំណែទម្រង់ការបោះឆ្នោត។ ស្រែកកាន់តែខ្លាំង និយាយកាន់តែឮដើម្បីបង្ហាញថា រឿងគឺធំ ហើយគាត់ពិតជាខឹងសម្បាខ្លាំងមែន។ ជាទូទៅសង្គ្រាមចិត្តសាស្ត្រប្រើបានផលនៅពេលដែលដៃគូព្រលឹងតិចប្រមាត់តូចទើបអាចបំភ័យសម្លុតបានតែនៅពេលដែលគូប្រកួតនឹងនរស្ងៀមស្ងាត់គឺសង្គ្រាមចិត្តសាស្ត្រដូចជា រលកបោកខ្សាច់តែប៉ុណ្ណោះ។ *ទី២.* គឺលោកនាយករដ្ឋមន្ត្រី ចង់ផ្ញើសារនយោបាយទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថា អ្វីៗគ្រប់យ៉ាងដែលរាជរដ្ឋាភិបាលរបស់លោក ក៏ដូចជាគណបក្សប្រជាជនរបស់លោកបានធ្វើកន្លងទៅ តាំងពីក្រោយការបោះឆ្នោតថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ គឺជាទង្វើត្រឹមត្រូវស្របច្បាប់។ លើសពីនេះនៅអាចបញ្ឆេះកំហឹងពលរដ្ឋឲ្យខឹងសម្បានឹងគណបក្សសង្គ្រោះជាតិ ចំពោះការធ្វើបាតុកម្មនានាក្រោយការបោះឆ្នោតកន្លងទៅ ថាគឺពិតជាមានបំណងអាក្រក់មែន។ *ទី៣.* គឺចង់ផ្ញើសារមួយទៅកាន់កងកម្លាំងប្រដាប់អាវុធ ដែលបានបង្ក្រាបដោយហិង្សាព្រៃផ្សៃ ហើយថែមទាំងបានបាញ់សម្លាប់បាតុករច្រើននាក់ទាំងនៅគល់ស្ពានក្បាលថ្នល់ និងនៅផ្លូវ វេងស្រេង ថាការសម្លាប់នោះគឺជារឿងត្រឹមត្រូវ ការពាររដ្ឋាភិបាលស្របច្បាប់ ពីការប៉ុនប៉ងធ្វើការផ្តួលរំលំ ឬរដ្ឋប្រហារ ដូចដែលលោកនាយករដ្ឋមន្ត្រីបានបរិយាយ។ មិនត្រឹមតែប៉ុណ្ណោះ ថែមបានឲ្យកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួន ត្រៀមខ្នោះ ដើម្បីបង្ក្រាបបាតុកម្មណាមួយដែល អាចកើតឡើង កើតចេញពីការមិនពេញចិត្តលទ្ធផលចរចារឿង គ.ជ.ប។ ចំណុចនេះ ក៏ចង់ព្រមានបក្សប្រឆាំង និងអ្នកគាំទ្រទុកឲ្យហើយក្រែងលោមានការតស៊ូប្រឆាំងសាជាថ្មីនឹង គ.ជ.ប។ *ទី៤.* ចង់ផ្ញើសារទៅពួកការទូតជាតិ-អន្តរជាតិ និងប្រទេសក្នុងក្រៅទាំងអស់ដែលបានគាំទ្រគណបក្សប្រឆាំងថា អ្វីៗដែលគេធ្វើគឺ មិនត្រឹមត្រូវទេ ពោលគឺចង់ទះកំផ្លៀងមន្ត្រីការទូត បរទេស ដែលតែងតែគាំទ្រសកម្មភាពធ្វើបាតុកម្មរបស់បក្សប្រឆាំង។ លើសពីនេះគ្មានមូលហេតុអ្វីដែលស្ត្រីទី ១ អាមេរិកមកកម្ពុជា ដើម្បីគ្រាន់តែជិះយន្តហោះលេងនោះទេ ហើយគេក៏មិនហោះទៅវិញដោយដៃទទេដែរ តែសំខាន់ថា តើលោកនាយករដ្ឋមន្ត្រីទុកមុខឲ្យស្រ្តីទី ១ ឬអត់? ទុកគឺប្រាកដជាទុកហើយ បើមិនទុកមិនមែនបង្កើតរឿងថែមទេ ហើយដឹងថា អ្នកមកចង់បានអីទើបគំរាមទុកមុនឲ្យហើយ។ *ទី៥.* ការចោទប្រកាន់នេះ បើមើលពីរូបភាពនយោបាយ គឺច្បាស់ណាស់ រដ្ឋាភិបាលនឹងធ្វើវាឲ្យធំ តែតាមពិតខ្លឹមសារគឺតូច។ ក្រៅពីនេះលោកនាយករដ្ឋមន្ត្រី មិនគួរហេតុតែចង់បានលេសនយោបាយដើម្បីបិទបាំងមុខរដ្ឋាភិបាលខ្លួនឯង ដោយយកសម្ដីលោក កឹម សុខា ពីរបី ម៉ាត់ មកធ្វើជារឿងធំនោះទេ ពីព្រោះបើពិនិត្យមើលទៅ ថ្វីដ្បិតអាចរាប់ថាជាលេសមួយ តែដូច ចោលដុំមាស យកដុំថ្ម ព្រោះចង្អេរនេះតូចណាស់ បាំងមិនជិតដំរីងាប់ទេ។ លើសពីនេះ មិនត្រឹមតែមិនជិត តែបែរជាបានផ្តល់នូវភ្លៀងកក់ខែមួយមេធំទៅឲ្យជំរំព្រះអាទិត្យស្រោចស្រពចិត្តអ្នកគាំទ្រ ដែលកំពុងតែខឹងសម្បាខ្លាំងដូចទឹកបាក់ទំនប់ ដោយអស់សង្ឃឹមនឹងបក្សប្រឆាំងនោះ បែរជាមកគាំទ្រខ្លាំងក្លាទៅវិញ។ ភ្លើងចិត្តដែលជិតរលត់ តែបែរជាឆេះសន្ធោសន្ធៅ នេះមិនដឹងថាជាយុទ្ធសាស្ត្រស្អីរបស់មេទ័ព ១០៥ សមរភូមិនោះទេ? *ទី៦.* តែក៏មិនមែនបានន័យថា អត់ប្រយោជន៍ទាំងស្រុងនោះដែរ ក្រៅតែពីបានលេសប្រាប់រាស្ត្រ ប្រាប់ទ័ព ប្រាប់ការទូត នៅអាចបំភ័យសង្គ្រោះជាតិបាន ១ ភាគ ៣ ដែរ ព្រោះលោក ហ៊ុន សែន ដឹងច្បាស់អំពីចិត្តសាស្ត្រមេដឹកនាំគណបក្សប្រឆាំង។ បានចំណេញត្រឹមតែ ១ ភាគ គឺគ្រប់គ្រាន់ឲ្យសង្គ្រោះជាតិ បិទមាត់ក្នុងសភា កុំដេញដោលច្បាប់ គ.ជ.ប ហើយបោះអនុម័ត ដោយស្ងៀមស្ងាត់។ *ទី៧.* វាអាចជាសេណារីយោ ដែលពិបាកកើតឡើង ក៏ប៉ុន្តែក្នុងនយោបាយ រឿងអ្វីក៏អាចកើតឡើងដែរ។ រឿងដែលគេនឹកស្មានមិនដល់នោះ គឺអាចថា រដ្ឋាភិបាលនឹងឲ្យតុលាការចោទប្រកាន់ទាល់តែបាន ថ្វីដ្បិតតែចងលោក កឹម សុខា មិនបាន តែចងបក្សសង្គ្រោះជាតិ។ តើមានរឿងអ្វីកើតឡើង ប្រសិនបើតុលាការទីបំផុតចេញសេចក្តីសម្រេចចិត្តថា គណបក្សសង្គ្រោះជាតិពិតជាមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលមែន? ពេលនោះរដ្ឋាភិបាលអាចជ្រកក្រោមស្លាក ច្បាប់ គឺចេញបញ្ជារំលាយគណបក្សសង្គ្រោះជាតិ ដែលមានន័យថា ថ្វីដ្បិតតែអ្នកនយោបាយ រួចខ្លួន តែ ៥៥ នាក់ត្រូវអស់កៅអី ហើយបក្សប្រជាជនសម្រេចបំណងរដ្ឋមួយបក្សមួយ។ *ទី៨.* បើយើងពិនិត្យទៅថា លេសនយោបាយនេះ បានផលចំណេញតិចជាងខាត។ ចុះបើខាត ច្រើនជាងចំណេញយ៉ាងនេះ ហេតុអ្វីបានលោក ហ៊ុន សែន នៅតែលេង? នេះអាចរាប់ថាជាការធ្វេសប្រហែសមួយពេល ដើរខុសមួយជំហាន របស់បុរសខ្លាំង តែបើលោកនាយករដ្ឋមន្ត្រី ដឹងហើយ តែនៅតែចង់ដើរផ្លូវនេះ នោះគឺមានន័យថា ជំហានចុងក្រោយដែលមេទ័ពរូបនេះចង់បាននោះគឺជា គ្រោះថ្នាក់ពិបាកស្មាន ហើយប្រហែលជាគ្មានអ្វីផ្សេងទេ តែគឺចង់រំលាយគណបក្សសង្គ្រោះជាតិចោលតែម្តង។ វ៉ៃម្តងមួយ វាពិបាក ហេតុអ្វីក៏មិនរំលាយជំរំចោលតែម្តងទៅ? នេះអាចជាល្បិចខ្លាលាក់ក្រចក។ ចុះបើវាជាការពិត តើសង្គ្រោះជាតិមានអ្វីទប់ទៅ? *និស្សិត ក្មេងវត្ត កូនអ្នកស្រែ សូរ សមយុទ្ធ* *[email protected] <[email protected]> **កំពង់ឆ្នាំង* -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

