*លោក កឹម សុខា ប្រកាសចូលទៅឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលាការ* *Kem Sokha to appear at court over protest* Published: 07-Apr-15 04:39PM 0 Google +0 0
Font Size: - + Normal | Print | E-mail <[email protected]> [image: Give our kids a better deal] <http://www.thecambodiaherald.com/images/upload/cambodia/M2Q0ZmMyNmY4MmN/760_450/Kem%20Sokha-CEN%20.jpg> PHNOM PENH (The Cambodia Herald) -- Kem Sokha, Vice President of Cambodia National Rescue Party and First Vice President of the National Assembly, will appear at Phnom Penh Municipal Court on Wednesday over deadly protest after election in 2013. "I will appear at Phnom Penh Municipal Court on 8 April at 8:30 in the morning," he posted today on his Facebook page. Phnom Penh deputy prosecutor Ly Sophanna summoned Kem Sokha to appear at the court for his role in protests on Veng Sreng street in early 2014. - See more at: http://www.thecambodiaherald.com/cambodia/kem-sokha-to-appear-at-court-over-protest-8402#sthash.v1WGAtL7.dpuf *លោក កឹម សុខា ប្រកាសចូលទៅឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលាការ* *http://www.rfa.org/khmer/news/politics/Kem-Sokha-will-answer-at-PP-court-04072015052304.html* <http://www.rfa.org/khmer/news/politics/Kem-Sokha-will-answer-at-PP-court-04072015052304.html> ដោយ ម៉ម មុនីរតន៍ | 2015-04-07 | RFA [image: កឹម សុខា ៦១០] លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសថា លោកនឹងចូលទៅបំភ្លឺតាមដីកា កោះរបស់សាលាដំបូងរាជធានីភ្នំពេញ ដូចការគ្រោងទុក។ នៅមុន៣ថ្ងៃនៃការចូលបំភ្លឺរបស់អនុប្រធានទី១នៃរដ្ឋសភានេះ មានខ្សែអាត់វីដេអូមួយ ដែលផលិតដោយរដ្ឋាភិបាល បានចាក់ផ្សាយយ៉ាងខ្ទរខ្ទារ តាមរយៈទូរទស្សន៍ក្នុងស្រុក។ មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ថ្លែងថា គោលបំណងនៃការចាក់ផ្សាយនេះ គឺស្នើឲ្យតុលាការពិចារណាចំ ពោះបទចោទប្រឆាំងមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ។ ប្រហែលជាលោក កឹម សុខា ខ្លួនឯងយល់ថា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ របស់តុលាការហើយមើលទៅ បានជាលោកចិត្តសឿងហ៊ានប្រថុយចូលតុលាការ ដោយមិនចាំបាច់គិតគូរពីការចាប់ខ្លួន ថែមទាំងខ្លួនលោកផ្ទាល់កំ ពុងមានអភ័យឯកសិទ្ធិដែលមានធានាដោយច្បាប់នៅឡើយផង។ នៅក្នុងគណនេយ្យបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកផ្ទាល់ ដែលបានចុះផ្សាយជាសាធារណៈ នៅថ្ងៃទី៧ មីនា លោក កឹម សុខា បញ្ជាក់ជំហរថា លោកនឹងចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៨ មេសា។ ការចូលបំភ្លឺជាថ្មីទៀតរបស់លោក កឹម សុខា នៅពេលនេះ គឺជាការឆ្លើយតបតាមដីការបស់តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានចេញដីកាកោះ កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ។ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា ថ្លែងថា ការចូលបំភ្លឺរបស់អនុប្រធានទីមួយនៃរដ្ឋសភានេះ មិនដឹងជាឋានៈជាអនុប្រធានបក្ស ឬក្នុងនាមជាអនុប្រធានទីមួយនៃរដ្ឋសភាទេ ព្រោះដីកាមិនបានបញ្ជាក់ពីតួនាទីអ្វីឡើយ។ យ៉ាងណាក្រុមអ្នកច្បាប់យល់ឃើញថា បើទោះជាលោក កឹម សុខា ចូលបំភ្លឺក្ដី បើផ្អែកតាមគោលការណ៍ច្បាប់អនុប្រធានគណបក្សនេះ នឹងពុំមានធាតុផ្សំនៃបទល្មើសណាមួយដែលអាចឈានទៅដល់ការចោទប្រកាន់ និងចាប់ឃុំខ្លួនទេ។ បើទោះជាបែបណា គេសង្កេតឃើញថា តុលាការតែងចាត់វិធានភ្លាមៗ ប្រសិនបើមានប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ មានសំណុំរឿងមួយចំនួនត្រូវបានតុលាការរៀបចំបានយ៉ាងឆាប់រហ័ស ដូចជាសំណុំរឿងលោក ឧកញ៉ា ថោង សារ៉ាត់ ជាដើម រហូតធ្វើឲ្យរបូតកៅអីរបស់លោក អាំង មាលតី ប្រធានតុលាការក្រុងថែមទៀតផង។ លោក ហុង គឹមសួន មេធាវីការពារក្ដីរបស់អង្គការក្រុមច្បាប់ការពារសិទ្ធិកម្ពុជា យល់ឃើញថា តុលាការនឹងមិនអាចចោទប្រកាន់ប្រឆាំងលើលោក កឹម សុខា បានទេ ព្រោះការកំណត់ធាតុផ្សំនៃបទល្មើសដែលអាចឈានដល់ការចោទប្រកាន់ទៅបាន លុះត្រាតែអ្នកប្រព្រឹត្តបទល្មើសបានរៀបចំគ្រប់គ្រាន់ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ ជាពិសេស ថែមទាំងរកឃើញនៃវត្ថុតាំងទៀតផង ប៉ុន្តែគ្រាន់តែសម្ដីវាពុំមានទៅជាបទល្មើសបានទេ។ លោកបន្តថា *«**ធាតុផ្សំនៃបទល្មើសបើពាក្យថាផ្ដួលរំលំរដ្ឋាភិបាលមួយ វាត្រូវមានការបង្កើតជាទ័ព ឬជាកម្លាំង ឬក៏ជារចនាសម្ព័ន្ធគ្រោងទុក។ គេហៅថាវិធានការទាំងឡាយទាំងប្រដាប់អាវុធ មិនប្រដាប់អាវុធ។ គ្រប់ស្ថាប័ន ហើយដែលប៉ុនប៉ងថានឹងផ្ដួលរំលំរដ្ឋាភិបាល អាហ្នឹងទើបចោទប្រកាន់អំពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល**»*។ បើទោះជាបែបណា ការចូលបំភ្លឺជាថ្មីម្ដងទៀតនៅពេលនេះរបស់លោក កឹម សុខា ធ្វើឡើងមុន ៣ថ្ងៃ នៃខ្សែអាត់វីដេអូ រយៈពេលជិត ៣០នាទីមួយ ដែលត្រូវបានគេចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន កាលពីថ្ងៃ៥ មេសា។ រូបភាពដែលស្រង់សម្ដីឡើងវិញរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយនៅសហរដ្ឋអាមេរិក អំពីរឿងផ្លាស់ប្ដូរមិនបានសម្រេចនោះ ក៏មានចាក់រូបភាពអមដោយយុទ្ធនាការធ្វើបាតុកម្មក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ ផងដែរ។ លោក ទិត សុធា មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យដឹងថា មូលហេតុដែលរដ្ឋាភិបាលព្យាយាមដាក់បន្ទុកប្រឆាំងលោក កឹម សុខា តែម្នាក់គត់នៅពេលនេះ គឺដោយផ្អែកលើសកម្មភាព និងសម្ដីចុងក្រោយរបស់លោក កឹម សុខា ដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈចលនា នៃកម្លាំងបាតុកម្មមហាជន។ លើសពីនេះ លោក កឹម សុខា ពុំដែលបានគោរពកិច្ចព្រមព្រៀង ថ្ងៃ២២ កក្កដា ឆ្នាំ២០១៤ ម្ដងណាទេ ដែលគណបក្សនយោបាយទាំងពីរទាមទារចង់ឲ្យមានវប្បធម៌សន្ទនានោះ។ លោកបន្តថា *«**ឯកឧត្ដម កឹម សុខា ខ្លួនគាត់ គាត់បានដឹកនាំហ្វូងបាតុករធ្វើការតវ៉ាតាមដងផ្លូវ។ គាត់បានស្រែកទៅទៀតថា ហ៊ុន សែន អើយចុះចេញទៅ ចេញពីបបូរមាត់របស់គាត់ផ្ទាល់ ហើយគាត់បាននិយាយទៀតថា បានដាក់ជណ្ដើរឲ្យចុះ បើមិនចុះទេរុញសព្វគ្រប់អីបែបយ៉ាង។ អ៊ីចឹងនេះគឺជាចេតនាផ្ដួលរំលំពិតប្រាកដដែលមិនអាចប្រកែកបានទេ**»*។ យ៉ាងណា លោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) យល់ឃើញថា ការព្យាយាមម្ដងហើយម្ដងទៀត ដើម្បីទម្លាក់កំហុសលើលោក កឹម សុខា នៅពេលនេះ ទំនងជាចង់បំបែកកម្លាំងគណបក្សសង្គ្រោះជាតិ ជាជាងហេតុផលនៃបទល្មើស។លោកបន្ថែមថា បើពិនិត្យលើសំណុំរឿងនេះ គឺគេរកមិនឃើញធាតុផ្សំណាមួយនៃបទល្មើសដែលអាចឈានទៅដល់ការចោទប្រកាន់ ឬចាប់ខ្លួនឡើយ។ លោកថា លើកលែងតែតុលាការធ្វើការដោយមានទំនោរនយោបាយ ឬសម្ពាធពីមេដឹកនាំណាមួយ ទើបអាចចោទប្រកាន់ ឬឃុំខ្លួនទៅរួច។ លោកបន្តថា *«**គ្រាន់តែនិយាយពីរឿងការផ្លាស់ប្ដូរ។ រឿងការផ្លាស់ប្ដូររឿងធម្មតាទេ រឿងពាក្យហ្នឹងនោះ មិនមែនជាពាក្យដែលគេហាមនៅក្នុងក្រមព្រហ្មទណ្ឌ ឬក៏ជាពាក្យដែលគេចាត់ទុកថាជាបទល្មើស ដែលមាននៅក្នុងក្រមព្រហ្មទណ្ឌទេ។ អ៊ីចឹងមិនអាចយកមកធ្វើជាធាតុផ្សំក្នុងការចោទប្រកាន់ លោក កឹម សុខា បានទេ**»*។ ចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី៨ មេសា លោក កឹម សុខា នឹងចូលឆ្លើយបំភ្លឺជាថ្មីទៀត តាមដីកាកោះរបស់ព្រះរាជអាជ្ ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា។ ទាំងលោក សម រង្ស៊ី លោក កឹម សុខា និងលោក រ៉ុង ឈុន សុទ្ធតែបានចូលឆ្លើយបំភ្លឺម្តងរួចមកហើយ កាលពីដើមឆ្នាំ២០១៤ នៅតុលាការក្រុងភ្នំពេញ។ សំណុំរឿងកាលណោះ គឺពាក់ព័ន្ធនឹងបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ក្រោយបោះឆ្នោតសកលរួច៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

