ជំរាបសួរ,

ខ្ញុំធ្លាប់ធ្វើការនៅមន្ទីរពេទ្យ ស្រុកកំពុងត្រាចខេត្តកំពត ក្នុងឆ្នាំ១៩៧០​ 
(២ឆ្នាំ) ហើយធ្លាប់បានទៅលេងនៅច្រកព្រំដែនតន់ហន់ដោយម៉ូតូ និងបានឈរលេង​នៅលើច្រាំងទឹក 
ត្រង់ត្រើយផ្នែកខាងខ្មែរ ។ គេបានប្រាប់ខ្ញុំថា ត្រើយម្ខាងទៀត ជាទឹកដីរបស់យួន ។​ 
ឥឡូវនេះ ដល់ វ៉ា គឹមហុង ថាជាដីយួន(ត្រើយខាងដែលខ្ញុំឈទៅវិញ) គឺជាភាព​​  
អស្ចារ្យនៃមន្ត្រីខ្មែរខាងព្រំដែន ដែលចូលចិត្តធ្វើខ្វាក់ធ្វើថ្លង់ 
ហ៊ានបញ្ជាក់ជាជាដីយួនទៅវិញ ។ អស្ចារ្យ ពួកក្បត់ជាតិ!!! ។

 

De : [email protected] [mailto:[email protected]] 
De la part de Chit Samlot
Envoyé : mercredi 13 mai 2015 12:01
À : [email protected]
Objet : [SAMRAINSYPARTY-For] គឹមហុង ទាត់ចោលការអះអាងរបស់តំណាងរាស្ត្របក្សប្រឆាំង 
អំពីករណីវៀតណាមរំកិលព្រំដែនចូលទឹកដីកម្ពុជា នៅច្រកព្រំដែនតន់ហន់

 

ចុះផ្សាយ​នៅ​ថ្ងៃ 13/05/2015

លោក​វ៉ា គឹមហុង ទាត់​ចោល​ការ​អះអាង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ 
អំពី​ករណី​វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​ នៅ​ច្រក​ព្រំដែន​តន់ហន់

ដោយ  
<http://km.rfi.fr/auteur/%E1%9E%A2%E1%9F%8A%E1%9E%B9%E1%9E%98-%E1%9E%9A%E1%9E%85%E1%9E%93%E1%9E%B6/>
 អ៊ឹម រចនាrfi



លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​RFI/Siv Channa

រឿង​រ៉ាវ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​នៅ​តែ​បន្ត​។ ដោយ​លើក​នេះ 
តប​តាម​សំណើ​របស់​លោក អ៊ុំ សំអាន​ តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​របស់​បក្ស​ប្រឆាំង 
លោក វ៉ា គឹមហុង ដែល​ជា​ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន 
បាន​ស្រាយ​បំភ្លឺ​អំពី​ព្រំដែន​កម្ពុជា​វៀតណាម​ នៅ​ច្រក​តន់ហន់។ 
ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​ថា 
​វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​នៅ​ច្រក​ព្រំដែន​តន់ហន់​នោះ​ ត្រូវ​បាន 
​លោក ​វ៉ា គឹមហុង ​ទាត់​ចោល។ និង​ថា ​ការ​លើក​ឡើង​នោះ ​គ្មាន​ការពិត​ទាល់​តែ​សោះ​។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា 
​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ អ៊ុំ សំអាន 
តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប​កូតា​គណបក្ស​ប្រឆាំង​។ 
ជា​លិខិត​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​លោក អ៊ុំ សំអាន 
ដែល​ស្នើ​សុំ​ឲ្យ​ពិនិត្យ​មើល​ការ​រំកិល​ព្រំ​ដែន​ចូល​មក​ទឹក​ដី​កម្ពុជា​ 
នៅ​ច្រក​ព្រំ​ដែន​កម្ពុជា​វៀតណាម តន់ហន់​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​។ 
ភ្ជាប់​ជាមួយ​លិខិត​នោះ​ ក៏​មាន​ផង​ដែរ ឯកសារ​ជំនួយ​ស្មារតី​បំភ្លឺ​ពី​លោក វ៉ា 
គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន ចុះ​ថ្ងៃ​ទី​១១​ខែ​ឧសភា​។

បើ​តាម​ឯកសារ​ជំនួយ​ស្មារតី​របស់​លោក វ៉ា គឹម ហុង 
ការ​លើក​ឡើង​​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​ថា 
វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​នៅ​ច្រក​ព្រំដែន​តន់ហន់​នោះ 
​គឺ​គ្មាន​ការ​ពិត​ទាល់​តែ​សោះ​។ គ្មាន​ការ​ពិត​ព្រោះ​ ព្រែក​ព្រៃ​តាមែង ដែល​លោក 
អ៊ុំ សំអាន​ អះអាង​ថា​ជា​ព្រែក​ព្រំដែន​នោះ 
គឺ​ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ដី​វៀតណាម​ 
ហើយ​គ្មាន​ឯកសារ​ផ្លូវ​ការ​ណា​មួយ​បាន​បញ្ជាក់​ថា ព្រែក​ព្រៃ​តាមែង​នោះ 
ជា​ព្រែក​ព្រំ​ដែន​នោះ​ទេ​។ លោក វ៉ា គឹមហុង បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ផែនទី 
បោន ខ្នាត ១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន 
ពុំ​មាន​ឈ្មោះ​ព្រែក​ព្រៃ​តាមែង​នេះ​នៅ​ក្នុង​ផែនទី​ទេ។ 
ឈ្មោះ​ព្រែក​ព្រៃ​តាមែង​នេះ គឺ​មាន​តែ​នៅ​លើ​ផែនទី UTM ខ្នាត ១/៥០ ០០០ ប៉ុណ្ណោះ​។ 
ហើយ បើ​ផ្អែក​តាម​ផែនទី UTM ខ្នាត ១/៥០ ០០០ ព្រែក​ព្រៃ​តាមែង 
ស្ថិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ទឹក​ដី​វៀតណាម​។
 
គួរ​ជម្រាប​ជូន​ថា ការ​បំភ្លឺ​របស់​លោក វ៉ា គឹមហុង នេះ 
ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​សំណើ​របស់​លោក អ៊ុំ សំអាន 
តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​មក​ពី​គណបក្ស​ប្រឆាំង​។ លោក អ៊ុំ សំអាន 
ដែល​កាល​ពី​ថ្ងៃ​ទី​១៦​មេសា បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន 
នៅ​ច្រក​ព្រំដែន​កម្ពុជា​វៀតណាម តន់ហន់ ស្ថិត​នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច 
ខេត្ត​កំពត​។ នៅ​ត្រង់​ចំណុច​ព្រំដែន​តន់ហន់ នោះ 
តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ចោទ​ថា 
វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា​ប្រមាណ​១​គីឡូម៉ែត្រ​។ និង​ថា 
ខ្សែ​ព្រំដែន​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ពាក់​កណ្ដាល​ព្រែក​ព្រៃ​តាមែង​ 
មិន​មែន​នៅ​ត្រង់​ប្រឡាយ​៧៩ ដូច​សព្វ​ថ្ងៃ​នេះ​ទេ​៕

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to