សន្ធិសញ្ញាមិត្តភាព ឆ្នាំ ៨២  ៨៣ ​ និង២០០៥ គឺជាសន្ធិសញ្ញា ក្បត់ជាតិ!!! ។

ក្រាក់ម៉ូ

 

De : [email protected] [mailto:[email protected]] 
De la part de Chit Samlot
Envoyé : dimanche 21 juin 2015 13:38
À : [email protected]
Objet : [SAMRAINSYPARTY-For] លោក ផៃ ស៊ីផាន 
សុំឲ្យប្រជាពលរដ្ឋទុកចិត្តលើរដ្ឋាភិបាលក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម

 

នៅក្នុង​វេទិការ​ដែលមាន​យុវជន​តែ៣ទៅ៤នាក់​នេះផៃ 
ស៊ីផេះសុំឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាមដោយពឹងផ្អែកលើដោយ​ផ្អែក​លើ​​សន្ធិសញ្ញាមិត្តភាព
 ១៩៨២ ១៩៨៣ ១៩៨៣ និងសន្ធិសញ្ញាបំពេញបន្ថែម២០០៥?

ចុះផ្សាយ​នៅ​ថ្ងៃ 21/06/2015

លោក ផៃ ស៊ីផាន 
សុំឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​

ដោយ  
<http://km.rfi.fr/auteur/%E1%9E%9C%E1%9F%89%E1%9E%B6-%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%96%E1%9F%92%E1%9E%9C/>
 វ៉ា សំណព្វrfi



​លោក ផៃ ស៊ីផាន 
​បាន​ថ្លែង​នៅក្នុង​វេទិការ​តុអាហារ​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ 
ថ្ងៃទី​២១​មិថុនា​២០១៥​@somnop

​មន្ត្រីជាន់ខ្ពស់​​​រដ្ឋាភិបាល​​កម្ពុជា ​​លោក ផៃ ស៊ី​ផាន 
​​បាន​​​អំពាវនាវ​​​ឲ្យ​​​ប្រជាពលរដ្ឋ​ខ្មែរ​​​គ្រប់​​​និ​ន្នា​ការ​​​នយោបាយ​​​ទាំង​អស់
 ​ជឿ​ទុក​ចិត្ត​​​លើ​​រដ្ឋាភិបាល 
​​ក្នុង​​ការ​​​​ស្វែង​​រក​​​​ដំណោះ​ស្រាយ​​​​លើ​​​​បញ្ហា​​​​ព្រំដែន​​​​ជាមួយ​​នឹង​​​ប្រទេសជិត​ខាង​​វៀតណាម​។
 ​​ការ​អំពាវនាវ​​​បាន​ធ្វើ​​ឡើង ​​នៅ​​ក្នុង​​​វេ​ទិ​កា​រ​​ឯកជន​​​មួយ 
​ដែល​​​លោក​​​បាន​​ជួប​​ជាមួយ​​​យុវជន​​មួយក្រុម​​​នៅ​ក្នុង​​​ភោជនីយដ្ឋាន​​​មួយ​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​នា​​​ថ្ងៃ​អាទិត្យ​​​នេះ។​​

 

លោក ផៃ ស៊ី​ផាន ជា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង 
បាន​ប្រើ​វេទិការ​តុ​អាហារ ដោយបាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន ប្រិយមិត្ត Facebook 
និង​យុវជន​មួយក្រុម​នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ពន្យល់​ពី​បញ្ហា​ព្រំដែន 
នៅក្នុង​ភោជនីយដ្ឋាន​យ៉ី​សាង (Yi Sang) ក្នុង​ទីក្រុង​ភ្នំពេញ។ 
នៅក្នុង​វេទិការ​ដែលមាន​យុវជន​តែ៣ទៅ៤នាក់​នេះ លោក ផៃ ស៊ី​ផាន 
បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ 
ជឿទុកចិត្ត​លើ​រដ្ឋាភិបាល 
ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ជាមួយនឹង​ប្រទេសជិតខាង​វៀត​ណាម​​នេះ។
ការ​អំពាវនាវ​នេះ បានធ្វើ​ឡើង​ចំពេល​ដែល​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម 
កំពុងតែ​ឡើង​កំ​ដៅ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ តួយ៉ាង​ដូចជា 
ករណី​វៀតណាម​ជីក​ស្រះ​ចូលក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគីរី 
និង​ចុង​ក្រោយនេះ 
គឺ​វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​តំបន់​មិនទាន់​ឯកភាពគ្នា​ក្នុងស្រុក​កោះធំ​ខេត្តកណ្តាល​ជាដើម។
 ហើយ​ឆ្លើយតប​ទៅនឹង​ការ​រំលោភ​បំពាន​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស 
ក៏បាន​ចេញ​កំណត់​ទូត​តវ៉ា​ជា​បន្ត​បន្ទាប់​​រួចមកហើយ ដែល​លោក ផៃ ស៊ី​ផាន 
បាន​ចាត់ទុកថា ជា​យន្តការ​ផ្លូវច្បាប់​ដោយ​ផ្អែក​លើ​​មិត្តភាព និង សន្តិភាព​និយម។
 
នៅ​ក្នុង​វេទិការ​នេះ លោក​ផៃ ស៊ី​ផាន 
ក៏បាន​រិះគន់​ទៅលើ​សកម្មភាព​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​​​បក្សប្រឆាំង 
ដែល​បាន​ចុះទៅ​ពិនិត្យមើល​ព្រំដែន​នៅ​ស្រុក​កោះធំ 
ខេត្តកណ្តាល​កាលពី​ថ្ងៃ​​សៅ​រិ៍​​ផងដែរ។ ការចុះទៅ​ពិនិត្យមើល​ព្រំដែន 
នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល 
របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​ដែល​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់។ លោក 
ផៃ ស៊ី​ផាន បាន​ហៅ​​សកម្មភាព​នេះ​ថា 
ជាការ​ដុត​កំដៅ​ព្រំដែន​កម្ពុជា-វៀតណាម​ឲ្យ​កាន់តែ​កើនឡើង​ខ្លាំង​ទៅ​វិញ​​ទេ។ 
ហើយ​ថា សកម្មភាព​នេះ គឺ​ដើម្បី​តែ​ល្អមើល​តែប៉ុណ្ណោះ។ បើតាម​អ្នកនាំពាក្យ​រូបនេះ 
ក្នុង​​គលៈ​ទេសៈ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គួរតែ​ឈ​នៅ​ពីក្រោយ​រដ្ឋាភិបាល 
ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​នេះ ទៅតាម​យន្តការ​ការទូត ការចរចារ​នយោបាយ 
ហើយ​បើ​គ្មាន​ប្រសិទ្ធភាព នោះ​កម្ពុជា​នឹង​ប្រើ​យន្ត​ផ្លូវច្បាប់​អន្តរជាតិ 
ដូចដែល​កម្ពុជា​បានធ្វើ ជាមួយ​ភាគី​ថៃ 
នៅក្នុង​ជម្លោះព្រំដែន​ប្រាសាទព្រះវិហារ​ជាដើម។
 
ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះដែរ លោក ផៃ ស៊ី​ផាន បានប្រកាសថា រដ្ឋាភិបាល​កម្ពុជា 
នឹងធ្វើ​វេទិការ​បើកចំហ​មួយ នៅ​ថ្ងៃទី១១ខែវិច្ឆិការ​ឆ្នាំ២០១៥ខាងមុខនេះ 
ដើម្បី​ពន្យល់​បន្ថែមទៀត​ពី​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​ពិសេស​ជាមួយនឹង​ប្រទេស​ថៃ
 និង​វៀតណាម។ វេទិការ​នោះ នឹងមាន​ការចូលរួម​ពី​លោក ហោ ណាំហុង 
រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក វ៉ា គីម​ហុង 
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ផង៕

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to