រឿងនេះ គឺជារឿងរបស់លោក រង្សី ផងដែរ ។ សូមលោកយកចិត្តទុកដាក់អោយមែនទែន កុំឡែៗ មកភូតកុហក់រាស្ត្រខ្មែរនោះអោយសោះ ។
De : [email protected] [mailto:[email protected]] De la part de Chit Samlot Envoyé : dimanche 2 août 2015 06:15 À : [email protected] Objet : [SAMRAINSYPARTY-For] អ្នកជំនាញ៖ វប្បធម៌សន្ទនារឹងមាំបើកម្លាំងនយោបាយប្រហាក់ប្រហែលគ្នា «វប្បធម៌សន្ទនា»អាចធ្វើទៅបានលុះ ណាតែកម្លាំងទាំងសងខាងមានប្រហាក់ប្រហែលៗគ្នានិងមានតុល្យភាពនៃកម្លាំងនយោបាយ។ នេះបានសេចក្តីថាបើសិនជាប្រជាពលរដ្ឋនៅបន្តគាំទ្រខ្លាំងទៅលើគណបក្សសង្គ្រោះជាតិដូចដែលគណបក្សនេះទទួលបានកាលពីមួយឆ្នាំមុន។ ហេតុនេះការប្រកាសកងទ័ព្ធជាកងទ័ព្ធបក្សប្រជាជនពុំមែនជាសម្តីបុគ្គលទេការបន្តតាមចាប់សកម្មជនអ្ននតស៊ូមតិក្តីគឺជាគោលនយោបាយបក្សក្នុងការបំបាក់ស្មារតីប្រជាពលរដ្នអ្នកគាំទ្រសង្ក្រោះជាតិ។ អ្នកជំនាញ៖ វប្បធម៌សន្ទនារឹងមាំបើកម្លាំងនយោបាយប្រហាក់ប្រហែលគ្នា _____ <http://gdb.voanews.com/7FB717AB-8502-42AE-BF75-A6C0B4C619E7_cx0_cy3_cw0_mw1024_s_n_r1.jpg> លោក ឱក សេរីសុភ័ក្រ អ្នកឯកទេសអភិបាលកិច្ចល្អម្នាក់ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវិទ្យុ Hello VOA ប្រចាំខែអំពីអភិបាលកិច្ចល្អជាមួយលោក ម៉ែន គឹមសេង នៃ VOA កាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA) ម៉ែន គឹមសេងvoa Khmer 02 សីហា 2015 វ៉ាស៊ីនតោន— ប្រសិទ្ធភាពនៃ «វប្បធម៌សន្ទនា» ក្នុងរយៈពេលមួយឆ្នាំមកនេះនៅមានកម្រិតនៅឡើយបើទោះបីជាមានផលវិជ្ជមានខ្លះក៏ដោយ។ នេះដោយសារតែនៅមានការចាប់ខ្លួនសកម្មជននយោបាយនិងការដោះស្រាយបញ្ហារំលោភសិទ្ធិពលរដ្ឋមិនបានធំដុំ។ នេះបើតាមការសង្កេតរបស់អ្នកឯកទេស។ លោកឱក សេរីសុភក្តិ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបញ្ជាក់ក្នុងកម្មវិធីHello VOA កាលពីថ្ងៃព្រហស្បតិ៍ថានៅពេលដែលប្រទេសកម្ពុជាខិតកាន់តែជិតដល់ការបោះឆ្នោតក្នុងពេលខាងមុខពលរដ្ឋនឹងកាន់តែមានចម្ងល់ថាតើបញ្ហាមួយចំនួនដែលក្តៅជាងនេះទៅទៀតវានឹងធ្វើឱ្យវប្បធម៌សន្ទនានេះទទួលបានផលតិចតួចទៀតឬយ៉ាងណា? «ខ្ញុំគិតថាទោះបីជាមានលក្ខណៈវិជ្ជមានខ្លះក៏ដោយក៏ប៉ុន្តែបញ្ហាធំៗដែលមានលក្ខណៈអវិជ្ជមានធ្វើឱ្យអារម្មណ៍របស់ប្រជាពលរដ្ឋទាំងមូលឃើញថាប្រសិទ្ធភាពនៃវប្បធម៌សន្ទនាហ្នឹងនៅមានកម្រិត»។ បញ្ហាវិជ្ជមានដែលកើតមានឡើងត្រូវបានលោកសង្កេតឃើញថាមានដូចជារដ្ឋសភាបានដំណើរការពេញលេញ ការបង្កើតស្ថាប័នជាតិរៀបចំការបោះឆ្នោត បង្កើតគណៈកម្មការទី១០ សម្រាប់ដោះស្រាយបញ្ហាពុករលួយ ការចាប់បញ្ជូនចេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់និងការបន្ថយការវាយប្រហារដោយសំដីខ្លាំងៗដាក់គ្នា។ ប៉ុន្តែនៅថ្ងៃទី២១ខែកក្កដា គឺមានរយៈពេលមួយថ្ងៃនៅមុនខួបមួយឆ្នាំនៃ«វប្បធម៌សន្ទនា»តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ឱ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំដល់២០ឆ្នាំពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងប្រទេសជាង៣០ឆ្នាំអះអាងថាពួកគេមិនអាចប្រើប្រាស់វប្បធម៌សន្ទនានេះដើម្បី ដោះលែងជនទាំងនោះបានទេ។ លោកឱក សេរីសុភក្តិយល់ថាជំហរដូចនេះរបស់គណបក្សប្រជាជនកម្ពុជាមិនបានជួយសម្រួលដល់ស្ថានការណ៍ដែលតានតឹងនាពេលបច្ចុប្បន្នទេ៖ «បើសិនជាប្រើការចរចានយោបាយហើយនឹងវប្បធម៌សន្ទនាមិនបានការហើយនៅតែនិយាយថាជាបញ្ហាតុលាការទៀត ខ្ញុំគិតថាវប្បធម៌សន្ទនាអាចនឹងមានបញ្ហាមែនទែន»។ ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរលើការអនុម័តសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលនាំឱ្យគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមប្រជុំពិភាក្សាច្បាប់នេះជាចំណុចច្បាស់ពីការដើរថយនៃវប្បធម៌សន្ទនានេះ។ ក្រៅពីបញ្ហាដែលបានកើតមានឡើងរវាងគណបក្សធំៗទាំងពីរលោកឱក សេរីសុភក្តិយល់ថាមេដឹកនាំ នយោបាយគួរតែយកវប្បធម៌នេះមកដោះស្រាយបញ្ហាជាតិផងដែរ៖ «គួរតែ វប្បធម៌សន្ទនានេះគ្របដណ្តប់ទៅលើបញ្ហាជាតិធំៗឱ្យច្រើន។ មានដែរបញ្ហាគណបក្សទាំងពីរនេះក៏និយាយចុះប៉ុន្តែឱ្យនិយាយបញ្ហាប្រជាពលរដ្ឋ បញ្ហាកង្វល់ការរស់នៅរបស់ប្រជាពលរដ្ឋ អំពើពុករលួយដែលប្រជាពលរដ្ឋជួបប្រទះសព្វថ្ងៃ ដីធ្លីរបស់គាត់ ព្រៃឈើរបស់គាត់ហ្នឹង គួរតែនិយាយឱ្យបានច្រើនហើយក្នុងលក្ខណៈចំហរតម្លាភាពទៅទៀត កុំឱ្យតែលំៗរវាងគណបក្សទាំងពីរហ្នឹង»។ លោកយល់ដែរថា«វប្បធម៌សន្ទនា»អាចធ្វើទៅបានលុះ ណាតែកម្លាំងទាំងសងខាងមានប្រហាក់ប្រហែលៗគ្នានិងមានតុល្យភាពនៃកម្លាំងនយោបាយ។ នេះបានសេចក្តីថាបើសិនជាប្រជាពលរដ្ឋនៅបន្តគាំទ្រខ្លាំងទៅលើគណបក្សសង្គ្រោះជាតិដូចដែលគណបក្សនេះទទួលបានកាលពីមួយឆ្នាំមុន។ «ខ្ញុំយល់ថាគណបក្សកាន់អំណាចនឹងនៅ តែត្រូវការវប្បធម៌សន្ទនាព្រោះមិនអាចឈ្នះដាច់ទេនៅតែត្រូវការព្រោះ ដើម្បី កុំឱ្យប្រជាពលរដ្ឋវាយប្រហារខ្លាំងត្រូវតែសន្ទនាជាមួយអ្នកដែលប្រជាពលរដ្ឋគាំទ្រ»៕ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to [email protected] <mailto:[email protected]> To unsubscribe from this group, send email to [email protected] <mailto:[email protected]> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

