*អាជ្ញាធរភ្នំពេញឲ្យ CNRP ទៅរ៉ៃអង្គាសប្រាក់វិភាគទាន នៅទីស្នាក់ការ របស់ខ្លួនវិញ <http://www.dap-news.com/2011-06-14-02-39-55/96527--cnrp----.html>* *ពួកទមិឡផ្អើលនឹងស្រមោល**ទូរទស្សន៍ព្រះអាទិត្យ*
*អាជ្ញាធរភ្នំពេញ ឲ្យCNRP ទៅរ៉ៃអង្គាសប្រាក់ វិភាគទាន នៅទីស្នាក់ការ របស់ខ្លួនវិញ <http://www.dap-news.com/2011-06-14-02-39-55/96527--cnrp----.html>* Wednesday, 05 August 2015 13:23 *ដោយ ៖ ដើមអម្ពិល **ID-011 * *ភ្នំពេញ ៖* អាជ្ញាធរភ្នំពេញ បានស្នើឲ្យគណបក្ស សង្រ្គោះជាតិ (CNRP) រៀបចំការ ប្រមូលវិភាគទាន ដើម្បី ទ្រងទ្រង់ទូរទស្សន៍ ព្រះអាទិត្យ នៅទីស្នាក់ការកណ្តាល របស់គណបក្សវិញ *ដើម្បីកាត់បន្ថយ ភាពអសកម្មភាព នានា ដែលកើតមានឡើង*។ *រយៈពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មភាពរបស់មន្រ្តីគណបក្ស សង្រ្គោះជាតិ នៅតាមមូលដ្ឋាន នៅទូទាំងរាជធានី បានបញ្ចេញសកម្មភាពក្នុងការរៀបចំ ទីកន្លែងដើម្បីប្រមូលប្រាក់ ជួយទ្រទ្រង់ ទូរទស្សន៍ របស់ខ្លួន ដែលគម្រោង នឹងចេញរូបរាងនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ខាងមុខ ក្នុងនោះប្រជាពលរដ្ឋ ក៏បាននាំគ្នាយកប្រាក់មកបង់ក៏មានចំនួនច្រើនផងដែរ។* លិខិតរបស់សាលារាជធានីភ្នំពេញចុះហត្ថលេខា ដោយ លោក ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ ផ្ញើទៅប្រធានគណៈកម្មាធិការ ប្រតិបត្តិ គណបក្សសង្រ្គោះជាតិ ប្រចាំភ្នំពេញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ បានឲ្យដឹងថា “សាលារាជធានីភ្នំពេញ ស្នើសុំឲ្យលោកប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្ស ធ្វើការរៀបចំ ប្រមូលវិភាគទាន នៅតាមទីស្នាក់ការ រឺទីតាំងឯកជន របស់បក្សវិញ”។ *លិខិតដដែលបន្តថា **CNRP **បានរៀបចំការប្រមូលវិភាគទាននេះ នៅតាមទីសាធារណៈមួយចំនួន ដោយមិន បានសុំច្បាប់ អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច ដែលប្រការនេះ បណ្តាលឲ្យប៉ះពាល់ និងបាត់បង់ របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានី។* សម្រាប់ករណីនេះ លោក អ៊ូ ចាន់រិទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងថា ខាងលោកបានទទួលលិខិតពីសាលារាជធានីរួចរាល់ហើយ ហើយខាងលោកក៏បានធ្វើការផ្លាស់ប្តូរមករៀបចំនៅទីស្នាក់ការបក្សហើយដែរ ដើម្បីជៀសវាងកុំឲ្យមានបញ្ហាជាមួយអាជ្ញាធរ។ បើតាម លោក អ៊ូ ចាន់រិទ្ធិ រហូតមកថ្ងៃទី៥ សីហានេះ គណបក្សបានទទួលប្រាក់វិភាគទានពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសបានជាង៥០ម៉ឺនដុល្លារហើយ។ តាមគម្រោងគណបក្សសង្រ្គោះជាតិ នឹងរៀបចំការប្រមូលប្រាក់វិភាគនេះ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនទៀត នៅទូទាំងប្រទេស៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

