គ្រាន់តែ ការទៅធ្វើទស្សនកិច្ច នៅលើដំបន់នានា ក្នុងប្រទេសខ្លួនឯងសោះ ចាំបាច់អីទៅសុំច្បាប់អនុញ្ញាតិពីប្រធានរដ្ឋសភា!? ។ នេះបានចំជាច្បាប់ ដែលគេឃើញនៅតែក្នុងប្រទេសកុម្មុយនិសមែន ។
De : [email protected] [mailto:[email protected]] De la part de Chit Samlot Envoyé : samedi 3 octobre 2015 16:13 À : [email protected] Objet : [SAMRAINSYPARTY-For] លោកម៉ៅ មុនីវណ្ណ៖ រដ្ឋសភាគឺជារដ្ឋសភារបស់បក្សកាន់អំណាច មិនមែនរដ្ឋសភាជាតិនោះទេ លោកម៉ៅ មុនីវណ្ណ៖ រដ្ឋសភាគឺជារដ្ឋសភារបស់បក្សកាន់អំណាច មិនមែនរដ្ឋសភាជាតិនោះទេ ដោយ <http://km.rfi.fr/auteur/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%80%E1%9F%8B-%E1%9E%92%E1%9E%B8%E1%9E%8F%E1%9E%B6/> ប្រាក់ ធីតា03/10/201503/10/2015rfi លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។©ម៉េងហួរ/RFI លោកម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបញ្ចេញប្រតិកម្មនៅថ្ងៃសៅរ៍ ទី ៣តុលានេះថា រដ្ឋសភាបច្ចុប្បន្ននេះ មិនមែនជារដ្ឋសភាជាតិនោះទេ គឺជារដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។ ការបញ្ចេញប្រតិកម្មដូច្នេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកហេង សំរិន ប្រធានរដ្ឋសភា បដិសេដនិងសំណើសុំលិខិតបេសកកម្មទៅកាន់តំបន់កន្ទុយនាគ ខេត្តរតនគិរី របស់លោកម៉ៅ មុនីវណ្ណកាលពីពេលថ្មីៗនេះ។ សំលេងរបស់លោកម៉ៅ មុនីវណ្ណ៖ លោកម៉ៅ មុនីវណ្ណ បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះ បន្ទាប់ពីលោកហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បដិសេដទៅនឹងសំណើសុំលិខិតបេសកកម្មទៅកាន់តំបន់កន្ទុយនាគ ខេត្តរតនគិរី។ គួរជម្រាបជូនថា កាលពីថ្ងៃទី ២៥ កញ្ញាកន្លងទៅនេះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលមកពីគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើសុំលិខិតបេសកកម្ម ពីប្រធានរដ្ឋសភា ដែលមានរយៈពេល៥ថ្ងៃ ហើយនិងត្រូវចាប់ផ្តើមចេញដំណើរពីថ្ងៃទី១ តុលា ដើម្បីចុះទៅពិនិត្យ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងទាក់ទង និងបញ្ហាផ្លូវគមនាគមន៍ ការជីករុករករ៉ែខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ( តំបន់ឧទ្យានជាតិវិរៈជ័យ) រួមនិងការពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ លោកម៉ៅ មុនីវណ្ណ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោកបានស្នើសុំលិខិតចុះបេសកកម្មពីប្រធានរដ្ឋសភាជាតិ បន្ទាប់ពីទទួលបានសំណើផ្ទាល់មាត់ពីប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីផ្ទាល់។ ដូច្នេះហើយលោកបានបញ្ជាក់ថា ក្នុងនាមលោកជាតំណាងរាស្ត្រជាប់ឆ្នោតម្នាក់ លោកត្រូវតែធ្វើការដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋវិញ ដោយត្រូវតែទៅត្រួតពិនិត្យមើលដោយផ្ទាល់នៅតំបន់ដែលមានបញ្ហាលើកឡើងនោះ។ លោកបានបន្តថា បើទោះបីជាលោកហេង សំរិនមិនចេញលិខិតបេសកកម្មឲ្យលោកនៅពេលនេះទៀតក៏ដោយក៏លោកនៅតែទៅទីនោះ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួច។ ហើយលោកនឹងប្រើថវិកាផ្ទាល់ខ្លួន និងថវិកាឧត្ថម ដែលលោកទទួលបានពីប្រជាពលរដ្ឋមួយចំនួន ដែលគាំទ្ររូបលោកទៅពិនិត្យនៅតំបន់នោះ។ សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រធានរដ្ឋាសភាជាតិកម្ពុជាបដិសេដនឹងសំណើរបស់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមរូបនេះ។ កាលពីថ្ងៃទី ១៧ មិថុនាឆ្នាំ ២០១៥នេះ លោក ម៉ៅ មុនីវណ្ណបានស្នើសុំទីកន្លែងធ្វើសន្និសីទកាសែតនៅវិមានរដ្ឋសភា ដើម្បីថ្លែងពីអ្វីដែលលោកបានឃើញ បន្ទាប់ពីចុះទៅត្រួតពិនិត្យនៅតាមតំបន់ព្រំដែនកម្ពុជា ដែលមានបញ្ហាជាមួយនិងវៀតណាម។ ប៉ុន្តែសំណើកាលពីពេលនោះក៏ត្រូវបានលោកហេង សំរិនបដិសេដដែរ ដោយលោកបានចារថា «រដ្ឋសភាពុំបានចេញលិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ ដូច្នេះខ្ញុំមិនអនុញ្ញាតិឲ្យធ្វើសន្និសីទកាសែតនៅវិមានរដ្ឋសភាទេ»។ -- -- The articles and commentaries on this forum reflect only the personal opinion(s) of the poster(s) and not that of any organization or group with which the moderator(s) is (are) affiliated. A forwarded message or event may be posted for informational/ educational purposes. Unless specifically stated, no endorsement of the posted opinions/events should be implied. You received this message because you are subscribed to the Google Groups "SAM RAINSY PARTY-FORUM". To post to this group, send email to [email protected] <mailto:[email protected]> To unsubscribe from this group, send email to [email protected] <mailto:[email protected]> For more options, visit this group at http://groups.google.com/group/samrainsyparty?hl=en --- You received this message because you are subscribed to the Google Groups "SAM RAINSY PARTY - FORUM" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected] <mailto:[email protected]> . For more options, visit https://groups.google.com/d/optout. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

