*ក្រោយពីបានស្ដាប់ការធ្វើអត្ថាធិប្បាយរបស់លោកសូ ណារូ
នឹងអស់លោកឯទៀតទាំងនៅក្នុងស្រុកខ្មែរនឹងនៅក្រៅប្រទេសដែលគាំទ្រលោកសម
រង្ស៊ីយ៉ាងប្តូរផ្ដាច់ យ៉ាងផ្កាប់មុខ បំបាស់គូជឡើងលើគ្រហ៊ីតៗ
មិនបានពិចារណាឧ្យឃើញខុសនឹងត្រូវទេ ? មិនពិចារណាមើលថាក្នុងការធ្វើនយោបាយរបស់សម
រង្ស៊ីប្រឆាំងនឹងពួកក្បត់ជាតិបំរើយួនមានអាហ៊ុន សែនជាមេខ្លោងនោះ? តើសម
រង្ស៊ីមានបានធ្វើអ្វីខ្លះខុសដែលនាំឧ្យខូចប្រយោជន៏ជាតិ ? តើសម
រង្ស៊ីមានបានធ្វើអ្វីខ្លះដែលត្រូវនាំឧ្យចំណេញដល់ប្រទេសខ្មែរ ?
តែខ្មែរដែលគាំទ្រយ៉ាងផ្កាប់មុខទាំងនោះ គាំទ្រទាំងអស់ទោះខុសក៏នៅតែគាំទ្រដដែល ?
នេះហើយជាកត្តាមួយដែលធ្វើឧ្សសម
រង្សីធ្លាក់ទឹកជាប់នៅក្នុងសំណាញ់ច្បាប់ដែលក្រុមចោរនៅភ្នំពេញវាបានរាយចាំគៀងសម
រង្ស៊ីបញ្ចូលទៅក្នុស៊ងច្បាប់រើខ្លួនមិនរួចដូចត្រីជាប់នៅក្នុងជុចរង់ចាំតែថ្ងៃមរណាឈានមកដល់
។*
*​​​ ​   ខ្ញុំនិយាយតែកំហុសដែលសម
រង្ស៊ីបានធ្វើនឹងបានឃុបឃិតជាមួយអាយ៉ងយួនអាហ៊ុន សែនចាប់តាំងពីឆ្នាំ២០១២មក
ខ្ញុំមិននិយាយពីកំហុសដែលសម រង្ស៊ីបានធ្វើខុសជាច្រើនរាប់មិនអស់ដែលធ្វើឧ្យអាហ៊ុន
សែននៅតែមានលទ្ធភាពអាចត្រួតត្រាប្រទេសកម្ពុជាយើងរហូតមកដល់សព្វថ្ងៃនេះតាំងពីក្រោយថ្ងៃ៣០ខែមិនាឆ្នាំ១៩៩៧រហូតមកដល់ថ្ងៃ១៣ខែកុម្ភៈឆ្នាំ២០០៦ជាភស្តុតាងស្រាប់មិនអាចប្រកែកថាមិនមែនបានជាដាច់ខាត
។ ដូចជាបានដកពាក្យបណ្ដឹងឈប់ប្ដឹងអាហ៊ុន សែននៅតុលាការសហរដ្ឋអាមេរិក(ក្រុងញៀវយ៉ក
រួមដៃចូលជាមួយអាហ៊ុន
សែនដើម្បីកោសលុបកែប្រែច្បាប់រដ្ឋធម្មនុញ្ញប្ដូរពីពីរភាគបីមកហាសិបបូកមួយ(Effacement
illégal de la constitution du Cambodge menant à baisser de 2/3 à 50+1)
ទង្វើរបស់សម រង្ស៊ីនេះ
ជាទង្វើក្បត់ជាតិដែលធ្វើឧ្យប្រទេសកម្ពុជាមានវិបត្តិធ្លាក់ជ្រៅទៅៗទៅនៅក្នុងកណ្ដាប់ដៃយួន
*
*ទង្វើទាំងឡាយដែលសម រង្ស៊ីបានធ្វើខុសកន្លងមកនេះ សម
រង្ស៊ីមិនបានគិតទៅដល់ប្រទេសខ្មែរនឹងប្រជាតិខ្មែរទេ
គឺគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន ដើម្បីប្ដូរយកលាភសាការៈមានប្រាក់ដុល្លារ
នឹងជាមធ្យោបាយធ្វើយ៉ាងដូចម្ដេចឧ្យតែបានរួចខ្លួនពីទោសកំហុសដែលខ្លួនបានប្រព្រិត្តខុសនឹងច្បាប់ជាធរមាន
នឹងធ្វើយ៉ាងដូចម្ដេចឧ្យតែអញ(សម រង្ស៊ី)បានវឹលត្រឡប់ចូលមកក្នុងប្រទេសវិញ
ដោយឧ្យបានរួចខ្លួនពីការចោទប្រកាន់ពីកំហុសដែលខ្លួនប្រព្រិត្តខុសហើយបានគេចខ្លួនរត់ចោលស្រុកជាច្រើនលើកច្រើនសារមកហើយនោះ។
សូម្បីគ្រាន់តែឮស្នូរផ្លែព្នៅទុំជ្រុះ គឺសង្ឃ៧មករាឈ្មោះណយ
ច្រឺកដាក់ពាក្យប្ដឹងទៅតុលាការ ក៏ទន្សាយសម រង្ស៊ីរត់ចោលស្រុកដែរ
មិនហ៊ាននៅប្រឈមមុខតតាំងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការដើម្បីរកយុត្តិធម៌ឧ្យឃើញ
ថាតើភាគីខាងណាឈ្នះ ? ភាគីខាងណាចាញ់ ? ។ នេះបានសេចក្ដីថា ៖ សម
រង្ស៊ីគ្មានចិត្តនឹងសេចក្ដីក្លាហានហ៊ានទទួលទោសកំហុសដែលបានប្រព្រិត្តកន្លងមកម្ដងណាឡើយ(?)
។ តើកូនខ្មែរជាពិសេសអ្នកគាំទ្រផ្កាប់មុខទៅលើបុគ្គលសម រង្ស៊ីគិតយ៉ាងណាដែរ?
នៅតែគាំទ្រគ្មានទីអវសាន្តជារៀងរហូត ឬ យ៉ាងណា ?
មនុស្សមិនទទួលខុសត្រូវលើកំហុសរបស់ខ្លួនដូចបុគ្គលសម
រង្ស៊ីនេះមិនអាចចាត់ទុកជាមេដឹកនាំដោយសុភឥវិនិច្ឆ័យបានឡើយ(?)
ហើយក៏មិនអាចក្លាយខ្លួនទៅជាអគ្គមគ្គុទេសដឹកនាំប្រទេសកម្ពុជាទៅអនាគតបានជាដាច់ខាត(?)
សូមកូនខ្មែរពិចារណានឹងស្វែងយល់ពីលក្ខណៈសម្បត្តិរបស់សម
រង្ស៊ីជាកូនកាត់ខ្មែរ-យួនមួយនេះឧ្យបានគ្រប់ជ្រុងទាំងបួនមុននឹងគាំទ្ររូបជនណាមួយ
។*
*      ឥឡូវនេះខ្ញុំរៀបរាប់អំពីកំហុសសម
រង្ស៊ីចាប់តាំងពីឆ្នាំ២០១២រហូតមកដល់ពេលនេះ ដែលសម រង្ស៊ីបានឃុបឃិតជាមួយអាហ៊ុន
សែនដើម្បីលាភសាការៈផ្ទាល់ខ្លួនរបស់សម រង្ស៊ី  ដែលធ្វើឧ្យអាហ៊ុន
សែនជាមេចោរនោះមានលទ្ធភាពបំផ្លាញប្រទេសខ្មែរស្រេចតែនឹងចិត្តវានឹកឃើញដើម្បិនឹងថ្វើឧ្យប្រទេសខ្មែរក្លាយទៅជាប្រទេសរណបរបស់យួនជារៀររហូត​។*

*តើកូនខ្មែរបាននឹកឃើញដែរឬទេ? នៅក្នុងឆ្នាំ២០១២នេះ សម
រង្ស៊ីក្លាយខ្លួនទៅជាទណ្ឌិតមានទម្ងន់ទោសជាប់គុករហូតទៅជាង១២ឆ្នាំ? ។
តើហេតុអ្វីសម
រង្ស៊ីអាចបង្កើតគណបក្សសង្រ្គោះជាតិបាននៅក្នុងប្រទេសខ្មែរជាប្រទេសដែលហៅថានិតិរដ្ឋនោះ
?
ការបង្កើតគណបក្សសង្រ្គោះជាតិនេះបានត្រូវទទួលស្គាល់ដោយរាជរដ្ឋាភិបាលចោរនៅភ្នំពេញដោយបានចុះទទួលស្គាល់នៅក្នុងបញ្ជីក្រសួងមហាផ្ទៃចោរថែមទៀតផង(?)
។ នេះមិនបានសេចក្ដីថាមានការឃុបឃិតគ្នារវាងសម រង្ស៊ី នឹងអាហ៊ុន  សែនទេឬ ???
 មិនអាចប្រកែកបានឡើយ​ ។ បើមិនបានឃុបឃិតរវាងអាហ៊ុន សែន នឹង សម រង្ស៊ីទេ ? សម
រង្ស៊ីដែលជាទណ្ឌិតជាប់គុកនោះ
ក្រសួងមហាផ្ទៃចោរមិនអាចអនុញ្ញាតឧ្យបង្កើតនៅក្នុងប្រទេសខ្មែរបានឡើយ​។*

> *    កំហុសដ៏ធ្ងន់មួយទៀតដែលសម
> រង្ស៊ីបានប្រព្រិត្តនៅមុនថ្ងៃទី១៩កក្កដាឆ្នាំ២០១៣ ថ្ងៃដែលសម
> រង្ស៊ីត្រូវបានអាហ៊ុន សែនអនុញ្ញាតឧ្យចូលមកស្រុកខ្មែរដើម្បីឧ្យសម
>  រង្ស៊ីមកជួយកំដរធ្វើឧ្យការបោះឆ្នោតឧ្យស្របច្បាប់នៅមុខអន្តរជាតិនឹងជាតិ។
> អាហ៊ុន សែនបានធ្វើព្រះរាជក្រិត្យ ហើយយកទៅឧ្យស្ដាចមោឃៈនរោត្តម
> សីហមុនីប្រថាប់ត្រាក្បាលផ្លែឃ្លោកថាឈ្មោះសម
> រង្ស៊ីបានត្រូវស្ដាចម៌មោឃៈសីហមុនីប្រទានលើកលែងទោសហើយអាចចូលមកស្រុកខ្មែរដោយមិនមានទោសតទៅទៀតឡើយ​
> ។ បានក្រិត្យនេះនៅក្នុងដៃហើយ សម រង្ស៊ីមិនផ្សាយឧ្យកូនខ្មែរជ្រាបពត៌មាននេះទេ
> ព្រមទាំងពន្យាពេលទាន់ចូលមកស្រុកខ្មែរជាបន្ទាន់ទេ
> នៅឆ្លៀតប្រកាស់យកប្រិយភាពលើអ្នកគាំទ្រគណបក្សសង្រ្គោះជាតិថា៖ ខ្ញុំ(សម
> រង្ស៊ី)បានសម្រេចចិត្តរួចជាស្រេចថាត្រូវតែត្រេឡប់ចូលទៅស្រុកខ្មែរឧ្យបានមុនថ្ងៃទី២៨កក្កដាឆ្នាំ២០១៣នេះជាកំហិតដើម្បីទៅចូលរួមបោះឆ្នោត
> ខ្ញុំលែងខ្លាចងាប់ទៀតហើយ ទោះអាហ៊ុន សែនចាប់ខ្ញុំ
> យកទៅធ្វើជាអ្វីក៏ដោយ(?)ខ្ញុំសុខចិត្តស្លាប់បើរស់នៅតទៅទៀតក៏ល្អដែរ​។
> អ្នកគាំទ្រផ្កាប់មុខជឿរស្លុងដោយស្មានតែការពិត(?) តាមពិតអាហ៊ុន
> សែនបានបើកភ្លើងខៀវ ទុកឧ្យសម រង្ស៊ីចូលបានស្រុកវិញជាស្រេចរួចទៅហើយ​។
> តើនេះជាពាក្យសំដីភូតភរកុហក់ជាប្រជាពិថុតឥតអៀនខ្មាសក្នុងគោលបំណងធ្វើឧ្យអ្នកគាំទ្រសរសើរនឹងរិតតែគាំទ្រដល់ខ្លួន
> របស់សម រង្ស៊ីមែន ឬ មិនមែន?*

       *ក្រោយពីបាទទួលការលើកលែងទោសនេះហើយ តើសម រង្ស៊ីចេះមើលអក្សរខ្មែរឬទេ?
តើព្រះរាជក្រិត្យលើកលែងទោសនោះនិយាយអំពីអ្វីខ្លះ ? លើកលែងទោសណាខ្លះ ? ពីថ្ងៃណា
? ពីខែណា ? ពីឆ្នាំណា ? ទៅដល់ថ្ងៃណា ? ទៅដល់ខែណា​ ? ទៅដល់ឆ្នាំណា ?
តើសាលក្រមដែលសាលាឧទ្ធរណ៏ចេញជាស្ថាពរចែងថាសម
រង្ស៊ីត្រូវមានទោសជាប់គុគចំនួនពីរឆ្នាំនឹងពិន័យជាប្រាក់ចំនួនប្រាំបីលានរៀល
ហើយត្រូវចាប់សម រង្ស៊ីឧ្យមកទទួលទោសចាប់ពីថ្ងៃទី១២ខែមិនាឆ្នាំ២០១៣នេះតទៅ ។
តើទោសនេះមានសរសេរថាត្រូវលើកលែងទោសដែរឬទេ​???​។
ច្បាស់ជាមិនមានសរសេរថាលើកលែងទោសនេះទេ បានជាអាហ៊ុន
សែនហ៊ានឧ្យតុលាការចោរនៅភ្នំពេញចេញដីការស្វែងរកចាប់សម
រង្ស៊ីដោយស្របទៅនឹងនិតិវិធីច្បាប់ដែលជាធរមាននៅក្នុងព្រះរាជាណាចក្រអច្ឆារិយៈចោរក្នុងរាជព្រេះស្រីលោកធម្មោឃៈរាជនរោត្តម
សីហមុនី។ បើយើងពិនិត្យទៅលើផ្លូវច្បាប់ ទោសនេះកើតឡើងរវាងសម រង្ស៊ី នឹង អាហោ
ណាំហុងមិនទាក់ទងទៅដល់រដ្ឋាភិបាលចោររបស់អាហ៊ុន សែន ដូចអាហ៊ុន​ សែននិយាយមែន​។
បើចង់ឧ្យរួចខ្លួនមិនជាប់គុកអាចចូលទៅស្រុកខ្មែរបានវិញ ទាល់តែសម
រង្ស៊ីក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិលូនដើរទាវារជើងបួនទៅទ្រពង(ក្ដ)អាហ៊ុន
សែន
ដោយយកអ្វីមួយជារបស់ជាតិខ្មែរ(ដូចជាសុខចិត្តកាត់ទឹកដីនៅតាមព្រំដែនខ្មែរ-យួនឧ្យទៅយួនដោយស្ងប់ស្ងាត់តាមការចង់បានរបស់អាហ៊ុន
សែន ជាសម្បទាន ឬ ជាថ្នូរនឹងឧ្យអាហ៊ុន សែនចេញក្រិត្យលើកលែងទោសឧ្យទើបសម
រង្ស៊ីចាកផុតពីទោសនេះហើយអាចត្រឡប់ចូលទៅប្រទេសខ្មែរវិញបាន​ ។ តែបើសម
រង្ស៊ីធ្វើដូច្នេះមែនដើម្បីជាប្រយោជន៏របស់បុគ្គលសម រង្ស៊ី ?
តើកូនខ្មែរសុខចិត្តយល់ព្រមឧ្យសម រង្ស៊ីដែរឬទេ​?បើមានដូច្នេះមែន ?
 ទង្វើនេះជាទង្វើក្បត់ជាតិ យើងជាខ្មែរមិនអាចអត់អោនឧ្យសម រង្ស៊ីបាន
ហើយយមិនអាចទទួលយកបានឡើយ​។ អ្នកគាំទ្រដោយផ្កាប់បានបញ្ចេញយោបល់ថាសម
រង្ស៊ីគ្មានប្រព្រិត្តអ្វីខុសសោះ​? ៖ គ ជ ប បានប្រកាស់សុពលភាពជាតំណាងរាស្រ្ត
នឹងអនុញ្ញាតឧ្យចូលស្បថពេញលក្ខណៈជាតំណាងរាស្ត្រដើម្បីឧ្យសម
រង្ស៊ីមានអភ័យឯកសិទ្ធជាតំណាងរាស្ត្រ ។
ទង្វើរបស់គណកម្មាធិការចោរប្លន់សន្លឹកឆ្នោតដែលមានអក្សរកាត់ថា៖គ ច ប
នេះ ជាទង្វើខុសនឹងច្បាប់មិនអាចប្រកាសឧ្យសម
រង្ស៊ីជាទណ្ឌិតជាប់គុកក្លាយខ្លួនទៅជាតំណាងរាស្ត្របានឡើយ​ ។ គ ច​ ប
ធ្វើនេះដើម្បីសូកសម
រង្ស៊ីឧ្យនាំសត្វជៀមទាំង៥៤ក្បាលដែលធ្វើក្បាលងីងើៗៗទៅប្រថាប់ត្រាឧ្យរដ្ខសភាក្តិតមាន់នឹងរាជរដ្ឋាភិបាលចោរឧ្យក្លាយទៅជាស្របច្បាប់នៅជំពោះមុខជាតិនឹងអន្តរជាតិ
ដូចដែលលោកកឹម សុខាភ្លាត់មាត់ថា៖ ក្រោយថ្ងៃ២២កក្កដាឆ្នាំ២០១៤
គណបក្សសង្រ្គោះជាតិបាទទួលប្រាក់ចំនួន២០.០០០.០០០*
*ដុល្លារពីអាហ៊ុន សែនហើយ(?) ចុះ២០.០០០.០០០ដុល្លារទៀតនៅឯណា ?
ម្តេចឡើយមិនឃើញលោកប្រធានគណបក្ស សម រង្ស៊ីយកមកប្រគល់ឧ្យគណបក្សសង្រ្គោះជាតិ ?
លោកកឹម សុខានិយាយរឿងនេះនៅចំពោះមុខអ្នស្រីឡាក់ សុភាព​ជាសាក្សី ។នេះសឧ្យឃើញថាសម
រង្ស៊ី ទោះបីដឹងខ្លួន ​ឬ​
​មិនដឹងខ្លួនក៏ដោយក៏នៅតែចាត់ទុកថាបានចូលដៃចូលជើងឃុបឃិតប្រព្ព្រិត្តអំពើខុសនឹងច្បាប់ជាមួយនឹងជាមួយអាហ៊ុន
សែន ដើម្បីតែប្រយោជន៏ផ្ទាល់ខ្លួនរបស់សម រង្ស៊ី ។*
*      រឿងមួយទៀតក៏ជារឿងពាក់ពាន់ជាមួយសម
រង្ស៊ីជាប្រធានគណបក្សសាង្រ្គោះជាតិយ៉ាងជ្រៅធ្វើឪ្យអ្នកតំណាងរាស្ត្រទាំង៧រូបជាប់ពិរុទ្ធទោសនៅក្នុងតុលាការ
មិនអាចដោះស្រាយបានឡើយបើមិនមានការធ្វើសម្បទានដូរដោះជាមួយអាហ៊ុន សែនទេ ។
ករណីនេះមានតំណើរការដូចករណិរបស់សម រង្ស៊ីនៅពេលនេះដែរ ។ អាហ៊ុន
សែនចង់ដកអភ័ួឯកសិទ្ធជាតំណាងរាស្ត្រនៅពេលណា អាហ៊ុន សែនអាចដកនៅពេលនោះ(?) អាហ៊ុន
សែនចង់លុបបេក្ខភាពជាតំណាងរាស្ត្រពីរដ្ឋសភាក្តិតមាន់នៅពេលណា វាអាចលុបនៅពេលនោះ ។
ព្រោះឯកភ័យជាតំណាងរាស្ត្រទាំង៧រូបនេះបានជាកម្មសិទ្ធរបស់ខ្លួននៅពេលក្រោយថ្ងៃ១៥ខែកក្កដាឆ្នាំ២០១៤
ដែលអ្នកតំណាងរាស្រ្តទាំងនោះមានទោសហើយត្រូវបានទៅសម្រាកនៅក្នុងគុកព្រៃសទៅហើយ​។
អ្នកទាំងនោះបានចេញមកនៅក្រៅឃុំដោយអំណាចបបូរមាត់របស់អាហ៊ុន សែន
មិនមែនដោយអំណាចសាលក្រមរបស់តុលាការចោរក្រុងភ្នំពេញទេ ដូច្នេះអាហ៊ុន
សែនចង់យកអ្នកទាំង៧រូបនេះឧ្យទៅសម្រកនៅក្នុងគុកព្រៃស បាននៅពេលនោះ​។
នេះជារឿងងអ៖សមត្ថភាពរបស់សម រង្ស៊ីជាប្រធានគណបក្សសង្រ្គោះជាតិឈ្មោះសម
រង្ស៊ីដែលមិនចេះច្បាប់ ។ ដោយសារអសមត្ថភាពនេះហើយ មានពេលមួយនោះសម រង្ស៊ីថា៖​
នឹងដើរស្វែងរកអភ័យឯកសិទ្ធជាតំណាងរាស្រ្តមកជូនលោកមាជ
សុវណ្ណារាដែលបានទៅដេកក្នុងគុកទៅហើយនោះ(sic) ។ នៅពេលថ្មីកន្លងទៅមុននេះលោកសម
រង្ស៊ីបានពោលពាក្យជាកូនក្មេងលេងជាល្បែងថាៈចាប់ពីថ្ងៃនេះតទៅសម
រង្ស៊ីលែងចាក់ក្រឡេកអាហ៊ុន សែនទៀតហើយ(?)(sicរង្ស៊ីផ្កាប់) ។
ពាក្យនេះជាពាក្យថ្នាក់ដឹកនាំគណបក្សនយោបាយ ឬ ជាពាក្យពួកួូមបាតផ្សារ​?​​
ពាក្យខ្មែរថា៖*
*សំដីសជាតិ ! ឯមាយាទសពូជ ! តើអ្នកគាំទ្រសម
រង្ស៊ីដោយផ្កាប់មុខនោះយល់យ៉ាងណាដែរ​??? ។*
*ដូច្នេះតាមការតាមសកម្មភាពរបស់សម រង្ស៊ី ខ្ញុំអាចសន្និដ្ឋានថា សម
 
រង្ស៊ីគ្មានសមត្ថភាពអាចដឹកនាំគណបក្សសង្រ្គោះជាតិឈានទៅរកជោគជ័យឈ្នះការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧
នឹង បោះឆ្នោតជាតិជាសកលនៅឆ្នាំ២០១៨ខាងមុខនេះឡើយ ។  TENU COMPTE DE SON
INTELLIGENCE, DE SA CONNAISSANCE GÉNÉRALE SAM RAINSY N`EST PAS PRESENTEMENT
À LA HAUTEUR D`ETRE LE CHEF DU PARTI SANGKROS CHEAT, NI À LA HAUTEUR D`UN
CHEF **D`UN GOUVERNEMENT DU CAMBODGE DANS L`AVENIR .*
*ដូច្នេះបើចង់បានជោគជ័យគ្នុងការបោះឆ្នោតខាងមុខនេះ(២០១៧-២០១៨)
គណបក្សសង្រ្គោះជាតិត្រូវតែហ៊ានវះកាត់សម្រេចដកសាម
រង្ស៊ីចេញពីគណបក្សសង្រ្គោះជាតិឧ្យបានទាន៉ពេលវេលាកុំបង្អែបង្អង់ឡើយ ។ សម
រង្ស៊ីគ្មានសមត្ថភាពដល់កម្រិតនេះហើយត្រូវតែដកចេញ ។ កំហុសទាំងអស់ដែលសម
រង្ស៊ីធ្វើខុស គឺជារឿងផ្ទាល់ខ្លួន មិនមែនធ្វើឧ្យខុសដើម្បី*
*ប្រយោជន៏សម្រាប់ប្រទេសខ្មែរ
នឹងប្រជាពលរដ្ឋខ្មែរឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
បើគណបក្សសង្រ្គោះជាតិខ្មែរទុកឧ្យសម
រង្ស៊ីនៅធ្វើជាប្រធានគណបក្សសង្រ្គោះជាតិតទៅមុខគ្មានទីបញ្ចប់
បានសេចក្តីថាគណបក្សសង្រ្គោះនៅតែសង្រ្គោះអាហ៊ុន
សែនឧ្យនៅតែធ្វើនាយករដ្ឋមន្ត្រីមេចោរត្រួតត្រាប្រទេសកម្ពូជាតទៅទៀតគ្មានទីបញ្ចប់ឡើយ​។
ឯលោកសម
រង្ស៊ីវិញត្រូវតែដឹងខ្លួនថាអាត្មាអញបានធ្វើកំហុខច្រើនណាស់ឧ្យខូចប្រយោជន៏ជាតិខ្មែរ
រាប់មិនអស់តាំងពីឆ្នាំ១៩៩៧រហូតមកដល់សព្វថ្ងៃនេះ គួរតែមានចិត្តក្លាហាន
សម្រេចចិត្តហ៊ានលាលែងពីប្រធានគណបក្សជាតិពីថ្ងៃនេះទៅ​ដើម្បីឧ្យរួចទុក្ខទោសកន្លងមក
ហើយទៅរស់នៅឯប្រទេសបារាំងឧ្យបានសុខដុមរមនាជាមួយគ្រួសារជាមួយប្រពន្ធកូននៅលើគំនរប្រាក់ដុល្លារដែលជម្រិតបានពីអាហ៊ុន
សែនតាំងពីក្រោយឆ្នាំ១៩៩៧រហូតមកដល់ថ្ងៃទី២២កក្កដាឆ្នាំ២០១៤កន្លងទៅនេះ​ ។*
*    ជាទីបញ្ចប់ខ្ញុំសូមអំពាវនាវដល់លោកសូ ណារូ បើមិនយល់ទាស់ទេ
បើអាចមានលទ្ធភាពធ្វើទៅបាន
សូមមេត្តាជួយផ្សាយសំណេររបស់ខ្ញុំនេះជូនដល់កូនខ្មែរនៅលើពិភពផែនដីយើងនេះ
ដើម្បីឧ្យកូនខ្មែរទាំងអស់នោះពិចារណាជួយរិះគន់ថាតើសំណេរដែលខ្ញុំបានសរសេរបញ្ចេញការទាំងអស់នេះ
តើវាមានការពិតឬទេ ៕!*
*សូមគោរពលោកសូ ណារូ ជាភាតរភាព !*
*សូមអរគុណទុកជាមុន !*
*ពីខ្ញុំៈ ខែម​ ខៀវ*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to