*តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដើម​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ជា​ថ្មី​ក្រោយ​ស្ងាត់​មួយ​រយៈ*
ដោយ អេង គីមហុង
<http://km.rfi.fr/auteur/%E1%9E%A2%E1%9F%81%E1%9E%84-%E1%9E%82%E1%9E%B8%E1%9E%98%E1%9E%A0%E1%9E%BB%E1%9E%84/>01/12/201501/12/2015
rfi
[image: media]
ស្រះ​ទឹក​មួយ​កន្លែ​ង​ស្ថិត​ក្នុង​ខេត្តរតន​គិរី​ដែល​មិន​ទាន់​បាន​លុប@mao
monyvann
*កាល​ពី​ថ្ងៃ​ម្សិល​មិញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប​គឺ​លោក សុន
ឆ័យ និង​លោក ម៉ៅ មុន្នីវណ្ណ បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន កម្ពុជា វៀតណាម
សារជាថ្មី នៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។
នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​នេះ​លោក​ទាំង​ពីរ​បាន​ឃើញ​ដោយ​ផ្ទាល់​ថា*
* 
រណ្តៅ​ស្រះ​ទឹក​ចំនួន​៨​ដែល​វៀតណាម​ជីក​កន្លង​មក​នៅ​មិន​ទាន់​លុប​និង​ស្រះ​​មួយ​ចំនួន​ទៀត​ជីក​ពង្រីក​បន្ថែម។*

ក្រោយ​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​ប្រតិភូ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក
សុន ឆ័យ និង លោក ម៉ៅ មុន្នីវណ្ណ
ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​ព្រំដែនកម្ពុជា​វៀតណាម​ជា​ថ្មី​ទៅ​កាន់​តំបន់ ស
នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តំបន់ ស ដែល​វៀត​ណាម​បាន​ជីក​ស្រះ​ទឹក​៨​កន្លែង​ចូល​មក​ក្នុង​​ដី​ខ្មែរ។

តាមរយៈ​សំណេរ​អម​និង​វីដេអូ​ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​០១​ធ្នូ​នេះ
លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ថា
វៀតណាម​នៅ​មិន​ទាន់​លុប​ស្រះ​ចេញ​ពី​តំបន់​​ស​ទេ។
បើ​ទោះ​បីជា​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​ក្រុម​ការងារ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​លើក​មុន​ដែលតម្រូវ​ឲ្យ​វៀតណាម​លុប​ស្រះ​ចេញ​ក៏​ដោយ។
លោក ម៉ៅ មុន្នីវណ្ណ មើល​ឃើញ​ទៀត​ថា​
ស្រះ​ខ្លះ​ជីក​ពង្រីក​និង​ដី​ចម្កា​មួយ​ចំនួន​ត្រូវ​បាន​ទុក​ចោល
និង​មួយ​ចំនួន​ទៀត​ដាំ​ដំណាំពង្រីក​បន្ថែម។
តំណាង​រាស្ត្រ​រូប​នេះ​នឹង​សសេរ​លិខិត​ប្រាប់​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​អំពី​បញ្ហា​នេះ។

លោក ម៉ៅ មុន្នីវណ្ណ
ក៏​បាន​រិះគន់​ការ​ដោះ​ស្រាយ​បញ្ហា​រំលោភ​បូរណភាព​ទឹក​ដី​ខ្មែរ​របស់
រដ្ឋាភិបាល​កម្ពុជា​ជា​មួយ​ភាគី​វៀត​ណាម​កន្លង​មក​គ្មាន​មាន​ប្រសិទ្ធ​ភាព។
លោក​បានជំរុញ​ទៅ​រដ្ឋាភិបាល​ងាក​មក​ប្រើ​យន្តការ​អន្តរជាតិ​ដោយ​ប្រើ​ប្រាស់​មូលដ្ឋាន​សន្ធិ​សញ្ញាទី​ក្រុង​ប៉ារីស​ដើម្បី​ឲ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ​ដាក់​សំពាធ​លើ​ភាគី​វៀតណាម
និង ប្តឹង ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​បញ្ចប់​បញ្ហា​រំលោភ​ចូល​ទឹក​ដី​ខ្មែរ។

ទន្ទឹម​គ្នា​នេះ លោក ផៃ ស៊ីផាន
បាន​រិះ​គន់​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ដោយ​លោក​ចាត់​ទុក​ថា​មិន​យល់​ពី​ការងារ​របស់​រដ្ឋាភិបាល។
អ្នក​នាំ​ពាក្យ​រូបនេះ​បញ្ជាក់​ថា
ការ​លុប​ស្រះ​នេះ​មិន​មែន​ជា​កាតព្វកិច្ច​របស់​វៀតណាមដែល​ត្រូវ​លុប​ទេ​គឺ​កម្ពុជា​ជា​អ្នក​លុប​ព្រោះ​ស្ថិត​នៅ​លើ​ខ្មែរ។

សូមបញ្ជាក់​ថា ការ​ជីក​ស្រះ​ទឹក​នៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ
ស្រុកអូរយ៉ាដាវ​នេះ​ក្រសួង​កាបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​បី​លើក​រួច​មក​ហើយ​ទៅ​កាន់​ស្ថានទូត​វៀតណាម​ប្រចាំកម្ពុជា។
បន្ទាប់​មក​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​ចំនួន​ពីរលើក​នៅ​ក្រុងភ្នំពេញ​និង​ហាណូយ​ដើម្បី​រក​ដំណោះ​ស្រាយ។
ដំណោះ​ស្រាយ​រួម​គឺ​ភាគីវៀតណាម​យល់​ព្រម​លុប​ស្រះ​ទឹក​ប្រាំបី​កន្លែង​នេះ​នៅ​ក្នុង​ខេត្ត​រតនគិរី៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to