ជំនួប​រវាង​លោក ចន ឃែរី និង​លោក កឹម​ សុខា: https://youtu.be/Me2OCaR6f3U
ការ​អញ្ជើញ​មក​ដល់​របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក:
https://youtu.be/JjVsJXo4iQA
ប្រមុខ​ការទូត​ស.រ.អា.​មក​កម្ពុជា​ពិភាក្សាកិច្ចការទ្វេភាគី​និង​បញ្ហាតំបន់:
https://youtu.be/swW-8S50tps

លោក ចន ឃែរី 
សង្កត់​ធ្ងន់​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​
ក្រោយ​ធ្វើ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នៅ​ភ្នំពេញ​
ដោយ អ៊ឹម រចនា
<http://km.rfi.fr/auteur/%E1%9E%A2%E1%9F%8A%E1%9E%B9%E1%9E%98-%E1%9E%9A%E1%9E%85%E1%9E%93%E1%9E%B6/>
27/01/201627/01/2016rfi

[image: media]
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃឺរ៉ី។@RFI/Siv Channa
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ភ្នំពេញ ​លោក ​ចន
​ឃែរី​ ប្រមុខ​ការ​ទូត​អាមេរិក​ បាន​លើក​យក​បញ្ហា​ជា​ច្រើន​
ទៅជ​ជែក​ជាមួយ​ប្រមុខ​ដឹកនាំ ​តំណាង​បក្ស​ប្រឆាំង​
និង​តំណាង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ ក្នុង​ចំណោម​នោះ
​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​
គឺ​ជា​ប្រធាន​បទ​សំ​ខាន់​ ដែល​ត្រូវ​បាន​ភាគី​អាមេរិក​
លើក​យក​ទៅ​ដាក់​លើ​តុ​ពិភាក្សា​។
ដំណើរ​ទស្សន​កិច្ច​របស់​លោក ​John Kerry ​រដ្ឋ​មន្ត្រី​ក្រសួង​កា​របរទេស​អាមេរិក​
បាន​បិទ​បញ្ចប់​ហើយ​នៅ​កម្ពុជា ​នៅថ្ងៃអ​ង្គារ​ទី​២៦​មករា​។
នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ក្រោយ​បិទ​បញ្ចប់​ទស្សនកិច្ច​ លោក ​ចន ឃែរី
​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ទំនាក់​ទំ​នងល្អ​រវាង​ប្រទេស​ទាំងពីរ​។ បើ​តាម​លោក
​ចន​ ឃែរី ​អាមេរិក​ នឹង​ជំរុញ​បន្ថែម​ឲ្យកម្ពុជា
​បន្ត​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ លើក​កម្ពស់​សិទ្ធិ​មនុស្ស​
ព្រម​ទាំង​ធានា​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​។
ទាក់ទង​នឹង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​។ ប្រមុខ​ការ​ទូតអា​​មេរិក​
បាន​សង្កត់​ធ្ងន់​ចំពោះ​រដ្ឋា​ភិបាល ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា
អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​អស់ ​អាច​ធ្វើ​ស​កម្មភាព​
បំពេញ​តួនាទី​របស់​ខ្លួន​បម្រើ​ប្រជា​ពលរដ្ឋ​ ដោយ​គ្មាន​ការ​ភ័យខ្លាច​
ការ​វាយ​ធ្វើ​បាប​ និង​ការ​ចាប់​ខ្លួន​ជាដើម​។ បើតាម​លោក ចន ឃែរី
​នេះ​គឺ​ជា​គោល​ការណ៍​គ្រឹះ​របស់​រដ្ឋាភិបាល​ ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​។
ខណៈ​ដែល​កម្ពុជា​ត្រូវ​រៀប​ចំការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​
និង​ឆ្នាំ​២០១៨​ខាង​មុខ​ ប្រមុខការ​ទូត​អាមេរិក​គូស​បញ្ជាក់​ថា
ការ​ជជែក​ដេញ​ដោល​គ្នា​ផ្នែក​នយោ​បាយ​ដោយ​សន្តិភាព​ មាន​ភាព​ចាំ​បាច់​ណាស់​។
និង​ថា អាមេរិក នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា​
សម្រាប់​ការ​បោះ​ឆ្នោត​ក្រោយ​ៗ​ទៀត​។
សូម​ជម្រា​ប​ជូនថា ​ការ​លើក​ឡើង​របស់​ប្រមុខ​កាទូត​អាមេរិក​ដូច្នេះ
​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​
ដោយ​មាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​។
និងប​ន្ទាប់​ពី​មាន​ការ​ដក​អភ័យ​ឯក​សិទ្ធិ​និង​បុព្វសិទ្ធិ​ជា​តំណាងរាស្ត្រ​របស់​លោក
​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​វាយ​ដំ​ដោយ​ហិង្សា​ទៅ​លើ​តំ
ណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​នៅ​ក្បែរ​របង​រដ្ឋសភា
​និង​ការ​ដក​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ របស់​លោក​ កឹម សុខា
​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​។
ទន្ទឹម​នឹង​ប្រធាន​បទ​ដ៏​រសើប​ទាំង​នេះ ​ប្រមុខ​ការ​ទូត​អាមេរិក​បាន​ឆ្
លៀត​ឱកាស​គូស​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។
ដោយ​ក្នុង​នោះ ​អាមេរិក​ គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​មួយ​របស់​កម្ពុជា​
ដែល​មាន​តម្លៃ​ជិត​ពីរ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៤​។
ប៉ុន្តែ​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្មណា​មួយ​ជាមួយ​កម្ពុជា​នា​ពេល​ខាង​មុខ
​វា​ត្រូវ​អាស្រ័យ​លើ​ដំណោះ​ស្រាយ​របស់​កម្ពុជា ​ចំពោះ​បញ្ហា​រសើប​ដែល​បាន​លើក​
ឡើង​ខាង​ដើម​ផង​៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to