លោក​ សម រង្សី មិនបាច់ ថា “គ្រោងស្នើ” ទេ ។ តែ ត្រូវថា “ទាមទារ” អោយធ្វើច្បាប់... 
នោះតែម្តងទៅ ។ តែទោះយ៉ាងណា វាគ្រាន់តែ”ថា” ប៉ុណ្ណឹង វាគ្មានអ្វីអោយបានហួសពីនឹងឡើយ 
។ ម្យ៉ាងទៀត គ្មានខ្មែរនៅក្រៅប្រទេសណា គេសង្ឃឹមថា ច្បាបើនឹងអាចកើតមានឡើយ ​ ។ 
ខ្មែរ​នៅក្រៅប្រទេស ស្អប់រដ្ឋអំណាចនៅភ្នំពេញសព្វថ្ងៃដូច “អាចម្ម៍” ឥចឹង ។

ក្រាក់ម៉ូ

 

De : [email protected] [mailto:[email protected]] 
De la part de Chit Samlot
Envoyé : mercredi 3 février 2016 12:37
À : [email protected]
Objet : [SAMRAINSYPARTY-For] លោក សម រង្ស៊ី 
គ្រោងស្នើរដ្ឋសភាធ្វើច្បាប់ឲ្យពលរដ្ឋខ្មែរនៅបរទេសអាចបោះឆ្នោតបាន

 

លោក សម រង្ស៊ី 
គ្រោង​ស្នើ​រដ្ឋសភា​ធ្វើ​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​អាច​បោះ​ឆ្នោត​បាន

ដោយ ទីន ហ្សាការីយ៉ា
2016-02-03 RFA

 



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី 
ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ 
កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។RFA/Brach Chev

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស 
បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​កាណាដា (Canada) ថា 
គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ផ្ញើ​ទៅ​សភា 
ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​រស់នៅ​ឯ​នាយ​សមុទ្រ 
មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដូច​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច 
បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ 
ថា​គ្រាន់​តែ​ជា​ការ​ឃោសនា​នយោបាយ​បែប​ប្រជាភិថុតិ​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ 
ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ 
មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ដែរ។ លោក សម រង្ស៊ី 
ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ 
ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​រក្សា​វប្បធម៌​សន្ទនា គណបក្ស​សង្គ្រោះ​ជាតិ 
នឹង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជជែក​គ្នា 
ដើម្បី​ធ្វើ​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី 
អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នៅ​អាណត្តិ​ទី​៦ ខាង​មុខ៖ «»។

ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ជា​ថ្មី​ទៀត​នៅ​ពេល​នេះ 
គឺ​នៅ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ 
ធ្លាប់​បរាជ័យ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ 
នៅ​ខណៈ​គណបក្ស​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត 
បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា 
ឆ្នាំ​២០១៤ នោះ។

ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ 
ទាមទារ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ 
ដូចជា​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ជាដើម 
ក៏ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន 
បាន​ចាត់​ទុក​ការ​រំឭក​ឡើង​វិញ​របស់ លោក សម រង្ស៊ី 
ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នេះ 
ជា​ឧបាយកល​ឃោសនា​របស់ លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន អះអាង​ថា ជា​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា 
ក៏​ចង់​ឲ្យ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ 
មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ តែ​មិន​មែន​ពេល​នេះ​ទេ ពីព្រោះ​ថា 
ការ​បង្កើត​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​នោះ
 គឺ​មាន​នីតិវិធី​ស្មុគស្មាញ​ច្រើន៖ «»។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះ​ឆ្នោត បាន​ពន្យល់​ថា 
ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ 
មាន​សិទ្ធិ​បោះ​ឆ្នោត​បាន មិន​មែន​ជា​ការ​លំបាក​នោះ​ទេ 
ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា 
តើ​គណបក្ស​កាន់​អំណាច​មាន​ឆន្ទៈ​ពិត​ប្រាកដ​ចង់​ធ្វើ​ច្បាប់​នេះ​ដែរ​ឬ​អត់?

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី 
និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វែ្រល (COMFREL) លោក គល់ បញ្ញា 
បាន​លើក​ជា​ឧទាហរណ៍​នៅ​ប្រទេស​ភូមា 
ដែល​ជា​ប្រទេស​ទើប​កាន់​របប​ប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​នោះ 
គឺ​បាន​រៀបចំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស 
មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «»។

កាល​ពី​ចុង​ខែ​មករា ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឬទ្ធី 
បាន​ដាក់​លិខិត​ទៅ​ប្រធាន​សហភាព​អឺរ៉ុប (EU) និង​ប្រធាន​អង្គការ​ចៃកា (JICA) 
ស្នើសុំ​សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា 
មេត្តា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត 
រៀបចំ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ 
និង​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ អិម.អូ.យូ 
(MOU) ជាមួយ ក្នុង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ទាំង​នោះ រួម​មាន ប្រទេស​ថៃ 
ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ការ​ស្នើសុំ​នេះ ដោយសារ លោក ហ៊ាង ឬទ្ធី 
យល់​ឃើញ​ថា សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ជប៉ុន 
គឺ​ជា​អ្នក​ចូលរួម​ផ្នែក​បញ្ចូល​ទិន្នន័យ 
និង​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា 
សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត លើក​ឡើង​ថា 
ការ​មិន​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន 
គឺ​ដោយសារ​តែ​គណបក្ស​ជាប់​ឆ្នោត 
មិន​សូវ​គិត​អំពី​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ថា 
គណបក្ស​នយោបាយ​គិត​តែ​ពី​ការ​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ៕

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to