*គណបក្សប្រជាជន៖ អាមេរិកបានអនុញ្ញាតឱ្យមានបាតុកម្មប្រឆាំងលោកហ៊ុន សែន* ដោយ ស៊ុន មេសា <http://km.rfi.fr/auteur/%E1%9E%9F%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%98%E1%9F%81%E1%9E%9F%E1%9E%B6/> 09/02/201609/02/2016rfi
[image: media] លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃកិច្ចប្រជុំសភា អំពីការអនុម័តសេចក្ដីព្រាងច្បាប់៣ នាពេលកន្លងមកRFI/ Siv Channa *អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបានចេញសេចក្តីប្រកាសព័ត៌មានថា ពលរដ្ឋខ្មែរនៅអាមេរិកកាំងនឹងនៅតែធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពេលដែលលោកនឹងធ្វើដំណើរបំពេញទស្សនៈកិច្ចនៅអាមេរិកនៅពាក់កណ្តាលខែកុម្ភៈនេះ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថាបាតុកម្មប្រឆាំងនឹងមេបក្សខ្លួនគឺត្រូវបានរដ្ឋាភិបាលអាមេរិកអនុញ្ញាតឱ្យធ្វើហើយ។* លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាន ឱ្យដឹងថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍បានអនុញ្ញាតិឱ្យខ្មែរនៅអា មេរិកកាំងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយ។ ជាបាតុកម្មដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ពេលលោកចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បាតុកម្មគឺជាសិទ្ធរបស់ប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរអាមេរិកគឺជាអ្នកទទួលខុសត្រូវសម្រាប់ សុវត្ថិភាពនៃភ្ញៀវដែលមកបំពេញទស្សនៈកិច្ចនៅប្រទេសខ្លួន។ លោកសុខ ឥសាន បានសង្កត់ធ្ងន់ថា គណបក្សកាន់អំណាចនៅរងចាំមើលថា គណបក្សប្រឆាំងមានចូលរួមសកម្មភាព ឬនៅពីក្រោយនៃបាតុកម្មនេះដែរឬទេ។ បើតាមអ្នកនាំពាក្យរូបនេះ អ្នកគាំទ្រគណបក្សប្រជាជននឹ ងធ្វើបាតុកម្មនៅភ្នំពេញវិញ ប្រសិនបើគណបក្សប្រឆាំងមានជាប់ពាក់ព័ន្ធ។ សូមបញ្ជាក់ថា ក្នុងសេចក្តីប្រកាសព័ត៌មាន ប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំង លោក ទូច វិបុល បានបញ្ជាក់ថា បាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទទី១៥ កុម្ភៈនោះ គឺជាបាតុកម្មដោយសន្តិវិធីដើម្បីប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក ហ៊ុន សែន ដែលស្ថិតនៅក្នុងចិត្តប្រធានសម្ព័ន្ធខ្មែរ-អាមេរិកាំងថា ជាជនផ្តាច់ការ។ បាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីនៅអាមេរិកនេះ គឺផ្តើមនៅម៉ោង៩ព្រឹក និងបញ្ចប់ទៅវិញនៅម៉ោង៥ល្ងាច។ គួររំលឹកថា គិតរួមទាំងបាតុកម្មនៅថ្ងៃទី១៥ កុម្ភៈសប្តាហ៍ក្រោយនេះ លោកហ៊ុន សែនត្រូវបានពលរដ្ឋខ្មែរនៅអាមេរិកកាំងធ្វើបាតុកម្មប្រឆាំងចំនួន២លើកហើយ ក្នុងរយៈពេលកន្លះឆ្នាំ។ កាលពីលើកទី១ គឺនៅខែ កញ្ញា ២០១៥ និងលើកទី២ នៅថ្ងៃទី១៥កុម្ភៈនេះទៀត។ ទាក់ទងនឹងបាតុកម្មនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីជូនដំណឹងមិន ឱ្យសកម្មជនរបស់ចូលរួមធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅអាមេរិកនោះទេ។ គួររំលឹកថា លោនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានប្រកាសហើយថា បើមានបាតុកម្មប្រឆាំងលោកនៅសហរដ្ឋអាមេរិកនោះ ក៏នឹងមានបាតុកម្មប្រឆាំងមេដឹកនាំគណបក្សប្រឆាំងនៅស្រុកខ្មែរនោះដែរ។ សូមបញ្ជាក់ថាបើទោះបីជាមានគម្រោងបាតុកម្មប្រឆាំងនៅអាមេរិកក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតែរក្សាដំណើរទស្សនៈ កិច្ចចូលរួមប្រជុំនៅសហរដ្ឋអាមេរិក រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ានដដែល។ បើទោះបីជាគណបក្សសង្គ្រោះជាតិស្នើមិនឱ្យមានបាតុកម្ មប្រឆាំងលោកនាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែពេលនេះអាមេរិកបាន អនុញ្ញាតិឱ្យធ្វើបាតុកម្មហើយ ហើយពលរដ្ឋខ្មែរនៅអាមេរិកក៏ តាំងចិត្តយ៉ាងមាំថានឹងធ្វើបាតុកម្មដែរ៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

