* ជម្រាបមកលោកជុន ចាន់បុត្រ វិធីករនៃវិទ្យុអាស៊ីសេរី !* *ខ្ញុំកោតសរសើរលោកជុន ចាន់បុត្រ ដោយស្មោះចំពោះការធ្វើអត្ថាធិប្បាយដោយវោហាសព្វពិរោះអន្លុងអន្លោចធ្វើឧ្យវារីនេត្រារបស់ខ្ញុំហូរចេញមកដោយមិនដឹងខ្លួន ទៅលើអត្ថន័យតាំងពីបូរមបូរាណាចារ្យខ្មែរយើងបានចងក្រង ឬ បានចម្លងពីក្បួនច្បាប់ពីសាសនាវេទ(VEDA) ឬ ពីព្រម្មញ្ញសាសនា(BHRAMANISME) នូវពាក្យសិរីបីប្រការ៖បើតាមសេចក្ដីពន្យល់ដ៏ក្បោះក្បាយជាពាក្យសំដីដ៏មានថ្វីមាត់របស់លោកវិធីករជុន ចាន់បុត្រ នឹងរបស់ស្ត្រីវិធីករនៃវិទ្យុCMN ។ល។នឹង។ល។ មនុស្សនៅលើភពផែនដីយើងនេះជាពិសេសកូនខ្មែរ៖ បើចង់បានសិរីសួស្តីពេញមួយជិវិត កូនខ្មែរទាំងប្រុសទាំងស្ត្រីគួរគប្បីប្រតិបត្តិតាមងាយបំផុតធូរបំហែលនឹងផោមសេះដោយមិនឧ្យមានខាតបង់ទ្រព្យសម្បត្តិ ឬ ខាតបង់ពេលវេលា* *តាមរឿងនិទានជាគតិបណ្ឌិតដ៏ល្អនេះដែលអ្នកប្រាជ្ញខ្មែរបានចងក្រងទុកមកឧ្យដល់កូនខ្មែរជំនាន់ក្រោយគ្រប់ៗគ្នាប្រតិបត្តិតាម៖* *១ - ពេលព្រិកៈ ត្រូវយកទិកមកលាបលាងមុខ៖ បានសេចក្ដីយ៉ាងដូចម្ដេច?* *២ - ពេលថ្ងៃត្រង់ៈត្រូវយកទិកមកលាបលាងទ្រូង៖បានសេចក្ដីយ៉ាងដូចម្ដេច?* *៣ - ពេលល្ងាចៈ ត្រូវយកទិកមកលាបលាងជើង៖បានសេចក្ដីយ៉ាងដូចម្ដេច?* *ឪ!ពូជសាសន៏ខេមរៈជាតិរបស់ខ្ញុំអើយ!!! ខ្មែរក៏ល្ងង់អ្វីដល់ថ្នាក់នេះ? ខ្មែរទាំងនគរ? មិនដែលមានខ្មែរណាសូម្បីតែមួយម្នាក់ក៏មិនមានកាងឿងឆ្ងល់ចង់ដឹងសួររកហេតុនឹងផលថាហេតុអ្វីគ្រាន់តែយកទិកមកលាងមុខនៅពេលព្រិក?, លាងដើមទ្រូងនៅពេលថ្ងៃត្រង់? នឹងយកទិកមកលាងចុងជើងនៅពេលល្ងាច? បានសិរីសួស្ដីជាស្វ័យប្រវត្តន៏យ៉ាងដូច្នេះទៅវិញ? ប្រៀបបានទៅនឹងធ្វើនំអត់ម្សៅទៅវិញ? តើវាបាននំមកទទួលទាន ឬ អត់ ? ប្រហែលកូនខ្មែរទូទៅ? គ្មានខួរក្បាលសម្រាប់យកមកត្រិះរិះពិចារណារកការពិតទេមើលទៅ? កុំឧ្យឭពួកអាភូតភរមកនិយាយប្រាប់ៈ គឺជឿរទាំងងងិតងងល់ទាំងអស់ ? នេះជាផ្នត់គំនិតរបស់ជាតិសាសន៏ខ្មែររបស់ខ្ញុំ? សូមកូនខ្មែរទាំងឡាយបោះបង់គំនិតជឿរដោយគ្មានការរកការពិត ឬ ការមិនពិតមិនឃើញនេះតទៅទៀតឧ្យសោះទៅ? ។* *សូមវិទ្យុផ្សាយសម្លេងជាខេមរៈភាសាទាំងអស់ ជាពិសេសវិទ្យុCMN នឹងវិទ្យុអាស៊ីសេរី (កាលពីប៉ុន្មានឆ្នាំមុនខ្ញុំបានចោទសួរទៅលោកវិធីករជុន ចាន់បុត្រម្ដងរួចមកហើយ ៖អ្វីទៅដែលហៅថាៈ សិរីបីប្រការ? ប៉ុន្តែលោកជុន ចាន់បុត្រមិនបានធ្វើអត្ថាធិប្បាយពន្យល់មកខ្ញុំវិញទេរហូតមកដល់ពេលនេះ ?។ ឯគម្ដែងមហាបណ្ឌិតឯកមិនមានពីរនាមហៅថាប្រថេរាឬពូថៅដៃនាមគម្ដែងហុក សាវណ្ណ**ក៏មិនបានឆ្លើយនឹងសំនួរខាងលើនេះដែររហូតមកដលពេលនេះ ។* *ហេតុនេះដើម្បីជូនចំណេះដឹងពិតដល់កូនខ្មែរនូវអ្វីដែលហៅថាៈ សិរីបីប្រការ ៈ ពេលព្រិកត្រូវយកទិកមកលាងមុខ? ពេលថ្ងៃត្រង់ត្រូវយកទិកមកលាងដើមទ្រូង? នឹងពេលល្ងាចត្រូវយកទិកមលាងចុងជើង? មានន័យយ៉ាងណានោះ សូមលោកស្រីវិធីការិនីនឹងលោកជាវិធីករនៃវិទ្យុCMN នឹងវិទ្យុអាស៊ីសេរីស្វែងស្រាវជ្រាវតាមឯកសាររបស់សាសនាវេទ(VEDA) នឹងព្រហ្មញ្ញសាសនា(BHRAMANISME)ឧ្យបានច្បាស់លាស់ត្រឹមត្រូវជាមុនសិន សិមយកមកផ្សាយជូនជាទីសន្ដាប់ជូនដល់កូនខ្មែរ ។ បើវិទ្យុCMN នឹង វិទ្យុអាស៊ីសេរីមិនអាចរកចម្លើយមិនបានទេ ? សួមសួរទៅលោកអ៊ីម បូរិនឧ្យផ្ដល់ចម្លើយនេះជាមុនសិន? កុំនៅតែនិយាយថាៈ បើចង់បានសិរីសួស្តី? ត្រូវតែយកទិកមកលាងមុខនៅពេលព្រិក! ត្រូវតែយកទិកមកលាងដើមទ្រូងនៅពេលថ្ងៃត្រង់! ត្រូវតែយកទិកមកលាងចុងជើងនៅពេលល្ងាច! នោះមិនបានសិរីសួស្តីឡើយ ប្រៀបបានទៅនឹងសត្វស្វាបានដូងមួយផ្លែតែមិនដឹងធ្វើយ៉ាងដូចម្ដេចឧ្យបានដឹងថានៅក្នុងផ្លែដូងនោះមានអ្វីខ្លះ ??? ។នេះគេអាចចាត់ទុកកូនខ្មែរថាខ្មែរជាពូជល្ងង់ហៅសែនមហាល្ងង់ប្រៀបបានទៅនឹងសត្វពានរនេះយ៉ាងពិតប្រាកដមិនចេះរិះគិតអ្វីឡើយ?។* *បើបានចម្លើួយពីលោកអ៊ីម បូរិនបានត្រឹមត្រូវហើយ សិមយកពត៌មានច្បាស់លាស់នោះទៅផ្សាយជូនជនរួមជាតិខ្មែរបានជ្រាបផង ។ បើលោកអ៊ីម បូរិនមិនអាចពន្យល់បានទេ? បើលោកអ្នកចង់ដឹងការពិតៈ អ្វីទៅត្រូវយកទិកមកលាងមុខនៅពេលព្រិក? អ្វីទៅត្រូវយកទិកមកលាងដើមទ្រូងនៅពេលថ្ងៃត្រង់? អ្វីទៅត្រូវយកទិកមកលាងចុងជើងនៅពេលល្ងាច? បើលោកអ្នកអាចអនុញ្ញាតឧ្យខ្ញុំពន្យល់អំពីការពិតបាន? លោកអ្នកអាចសរសេរជាE-Mailទៅខ្ញុំ? ខ្ញុំនឹងពន្យល់រឿងនេះជូនឧ្យលោកអ្នកយល់បាន ហើយលោកអ្នកអាចយកពត៌មានប្រាកដនិយមនោះទៅចែកជូនដល់កូនខ្មែរឧ្យបានជ្រាបនូវខ្លឹមសារ៖* *ត្រូវយកទិកមកលាងមុខនៅពេលព្រិក !* *ត្រូវយកទិកមកលាងដើមទ្រូងនៅពេលថ្ងៃត្រង់ !* *ត្រូវយកទិកមកលាងចុងជើងនៅពេលល្ងាច !*
*"ទើបមានសិរីសួស្ដីពេញមួយជីវិតទៅតាមទ្រិស្ដីព្រហ្មញ្ញសាសនា"* *បើទង្វើទាំងបីខាងលើនេះធ្វើឧ្យមានសិរីសួស្តីដល់កូនខ្មែរមែន ? សូមវិទ្យុCMN នឹង លោកជុន ចាន់បុត្រជួយផ្សាយឧ្យខ្មែរងូតទិកទាំងខ្លួនប្រាណឧ្យបាន៖ នៅពេលព្រិកងូតទិកម្ដង !* * នៅពេលថ្ងៃត្រង់ងូតទិកម្ដង !* * នៅពេលល្ងាចងូតទិកម្ដង !* *ដើម្បីជម្រះកាយឧ្យបានស្អាតផងមុននឹងចូលនិន្ទ្រានៅពេលរាត្រីកាល ហើយប្រហែលជានឹងបានសិរីសួស្ដីលើសពីលុបមុខ* *នៅពេលព្រិក?, លាងដើមទ្រូងនៅពេលថ្ងៃត្រង់? នឹងលាងជើងនៅពេលថ្ងៃល្ងាចទៅទៀត? សូមលោកជុន ចាន់បុត្រសាកល្បងពន្យល់កូនខ្មែរតាមរបៀបនេះម្ដងមើល ! ក្រែងបានសិរីសួស្ដីល្អបន្ថែមទៅទៀត ??? ៕* *សូមគោរពជាភាតរភាព !* *ពីខ្ញុំៈខែម ខៀវ* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

