Bojour,
C’est juste pour votre info. Krakmo Sourn Serey Ratha ថ្ងៃទី ១២ ឧសភា ២០១៦, សេដ្ឋកិច្ចរបស់ប្រទេសខ្មែរ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺជា «សេដ្ឋកិច្ចអំណាចសេរី» មិនមែនជា «សេដ្ឋកិច្ចទីផ្សាសេរី» ទេ ! ។ សេដ្ឋកិច្ចអំណាចសេរី គឺគេយកអំណាច បក្ខពួកគ្រួសារ ជាធំ មិនមែនយកច្បាប់ជាធំទេ ។ អ្នកណាមានអំណាច គឺធ្វើអ្វីក៏បានតាមអំពើរដោយសេរី គ្មានខ្លាចញញើតច្បាប់ឡើយ ។ ទោះជាចង់ជីក គាស់កាយ រំលើងភ្នំ បូមដីចាក់លុបបឹង និងចុះកិច្ចសន្យាលក់អស់ខ្ទេចអស់ខ្ទី ក៏មិនមានទោសដែរ ។ ក្រៅពីប្រើអំណាចមកត្រួតបញ្ជាពីលើច្បាប់ នៅមានប្រើឥទ្ធិពលគ្រួសារមកត្រួត កាន់កាប់ក្រសួង មន្ទី និងស្ថាប័នរដ្ឋតាមអំពើចិត្ត ។ ដីធ្លីស្រុកខ្មែរ ជាង ៩០% ជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមមនុស្សប្រហែល ១០០០ គ្រួសារប៉ុណ្ណោះ ហើយបុរី វីឡា ផ្សារ ផ្ទះល្វែង ដែលសាងសង់ ៩០% គឺជាកម្មសិទ្ធិរបស់ក្រុមគ្រួសាររបស់ពួកមន្ត្រីពុករលួយដែលមានអំណាច និងពួកឈ្មួញទុច្ចរឹតដដែលៗ ដែលក្រុមដង្កូវសង្គមប៉ុណ្ណោះ ។ សេដ្ឋកិច្ចអំណាចសេរី មើលទៅល្អភ្នែក គឺបានត្រឹមតែល្អមើលប៉ុណ្ណោះ តែមិនអាចជួយយឹតយោងជីវភាពរបស់ពលរដ្ឋខ្មែរឲ្យរីកចម្រលនបានទេ ។ ពលរដ្ឋខ្មែរ អ្នកធ្វើស្រែចម្ការ ប្រមូលផលមក គ្មានទីផ្សាសម្រាប់លក់ ធ្វើស្រែ ធ្វលចម្ការយូរៗទៅ លក់ដីស្រែ ដីចម្ការយកទៅសងបំណុលធានាគាមិនរួចខ្លួន ។ ចំណែកធានាគា និងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងអង្គការឥណ្ឌទានមួយចំនួន ដើរតួរនាទីជាចោរចាប់ជំរឹតស្របច្បាប់ដោយសេរី ។ គឺជំរឹតសេរី យកផ្ទះសំបែង ដីធ្លី ស្រែចម្ការ របស់ពលរដ្ឋខ្មែរ ដោយគ្មានច្បាប់ការពារការក្ស័យធន់ ។ នេះជាសេដ្ឋកិច្ចអំណាចសេរី នៅក្នុងប្រទេសខ្មែរ ដែលគេធ្វើដើម្បីដេញអ្នកក្រឲ្យរត់ចោលស្រុក ឲ្យចំណាកស្រុក និងឲ្យស្លាប់ ដើម្បីលុបបំបាត់អ្នកក្រ ! ៕ -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.
Sourn Serey Ratha.pdf
Description: Adobe PDF document

