ឃើញទេ ?  ប្រជាពលរដ្ឋបានអោយយោបល់ ក្រោយពីរដ្ឋអំណាច ហ.ស. បាន” អោយកៅអី” 
តែ៥៥នៅរដ្ឋសភា ទៅបក្ស​ប្រឆាំង ! តែ មេបក្សនេះ ក្បាលរឹង ចចេស លួចចចារពេលយប់ ម៉ោង១១ 
តែ២នាក់ (ហើយគេកំណត់ថាជាកិច្ចព្រមព្រាងដ៍សំខាន់!)... ។ ហើយឥឡូវនេះ ឃើញទេ? ។ ... 
ជាមេបក្សនយោបាយ ដ៍ចោលម្សៀត ផុតលេខ!!! ។ ក្រាក់ម៉ូ ។

 

De : [email protected] [mailto:[email protected]] De la part de 
Newhope Cambodia
Envoyé : mercredi 29 juin 2016 02:52
À : Cambodia Discussion (CAMDISC) - www.cambodia.org <[email protected]>
Objet : សភា​គ្រោង​ចាត់​វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​​ប្រឆាំង

 

សភា​គ្រោង​ចាត់​វិធានការ​លើ​តំណាងរាស្ត្រ​គណបក្ស​​ប្រឆាំង 

28 មិថុនា 2016 

 <http://khmer.voanews.com/author/24736.html> ហ៊ុល រស្មី VOA khmer

<hr size=3 width="100%" align=center> 

  
<https://groups.google.com/group/samrainsyparty/attach/2f4f47c113315/image003.jpg?part=0.3&authuser=0>
 

រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល 
​អនុប្រធាន​រដ្ឋសភា​ជាតិ ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ 
ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ 
កាលពីថ្ងៃ​ច័ន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បាន​សរសេរ​ថា​ 
អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មិន​មក​បំពេញ​ការងារ​ 
ប៉ុន្តែ​នៅ​តែមក​បើក​ប្រាក់​បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​យ៉ាង​ពេញ​លេញ។

ភ្នំពេញ —  

រដ្ឋ​សភា​ខ្មែរ​បាន​ប្រកាស​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​សេដ្ឋកិច្ច​ 
ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ និង​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ 
ធ្វើ​ការ​សិក្សា​ពិចារណា​លើ​ករណី​អវត្តមាន​របស់​តំណាង​រាស្ត្រ 
​ដែល​ពុំ​បាន​ចូល​មក​បំពេញ​ការងារ​ និង​ភារកិច្ច​របស់​ខ្លួន​ជា​យូរ​ថ្ងៃ​ 
ដែល​ល្មើស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា។​

នេះ​បើ​យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​
 និង​យោង​តាម​អ្នក​នាំពាក្យ​តំណាងរាស្ត្រ​គណបក្ស​គ្រប់គ្រង​ប្រទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បាន​សរសេរ​ថា​ 
អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មិន​មក​បំពេញ​ការងារ​ 
ប៉ុន្តែ​នៅ​តែមក​បើក​ប្រាក់​បៀវត្សរ៍​ និង​ប្រាក់​បំណាច់​ផ្សេងៗ​យ៉ាង​ពេញ​លេញ​ 
​ក្នុង​នោះរួម​ទាំង​ការ​ប្រើ​ប្រាស់​មធ្យោបាយ​របស់​រដ្ឋ​សព្វ​យ៉ាង​ទៀត​ផង។​ 
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​បន្ត​ថា​ 
ការណ៍​នេះបាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​កម្ពុជា​ទូទាំង​ប្រទេស​
 ពី​សំណាក់​ប្រជា​ពលរដ្ឋ​ តំណាងរាស្ត្រ​ រាជ​រដ្ឋាភិបាល​ 
និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ។​

  
<https://groups.google.com/group/samrainsyparty/attach/2f4f47c113315/image004.jpg?part=0.4&authuser=0>
 

រូបឯកសារ៖ លោក ​ឈាង វុន​ អ្នក​តំណាងរាស្រ្ត 
​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន 
​បន្ទាប់​ពី​កិច្ច​ប្រជុំពេញអង្គ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៩ 
​ខែ​មិថុនា ​ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

លោក​ ឈាង វុន ​អ្នក​តំណាងរាស្រ្ត​គណបក្សប្រជាជន​កម្ពុជា​ 
បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋសភា​ថា​ 
​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​មិន​មក​ធ្វើ​ការ​ក្នុង​សភា 
​និង​បាន​យក​សម្បត្តិ​របស់​រដ្ឋ​ 
ដូចជា​រថយន្ត​ទៅ​បម្រើ​សកម្មភាព​នយោបាយ​របស់​ខ្លួន។

«ទ្រព្យ​សម្បត្តិ​រដ្ឋ​ បម្រើ​រដ្ឋ។ 
ឡាន​ហ្នឹង​គេ​ទុក​ឲ្យ​ប្រធាន​គណៈកម្មការ​ចុះ​ទៅ​មូលដ្ឋាន​ 
ទៅ​ធ្វើ​ការ​ងារ​សម្រាប់​រដ្ឋ​សភា​ ក្នុង​នាម​ខ្លួន​ជា​ប្រធាន​គណៈកម្មការ​ 
មិន​អនុញ្ញាត​ឲ្យ​យក​ឡាន​ទៅ​ហែ​ញ្ញតិ្ត​ទេ»។​

កាល​ពី​ចុង​ខែ​ឧសភា 
ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ហែ​ញ្ញតិ្ត​យក​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ
 តាម​រថយន្ត​ប្រមាណ​២០គ្រឿង 
ដើម្បី​សើ្ន​សុំ​ព្រះរាជ​អន្តរាគមន៍​ចំពោះ​ការ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​ដោយ​រដ្ឋ​អំណាច​កម្ពុជា។
 រថយន្ត​មួយ​ចំនួន​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ពាក់​ស្លាក​លេខ​រដ្ឋសភា។​

លោក​ សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ 
VOA ​ថា លោក​ ឈាង វុន 
​ពុំមាន​អំណះ​អំណាង​គ្រប់​គ្រាន់​ចំពោះ​ការ​ថ្លែង​របស់​លោក​ទាក់​ទិន​នឹង​អវត្តមាន​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​រដ្ឋ​សភា​ទេ។​

លោក​បន្ថែម​ថា​ 
ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ជូន​ដំណឹង​ដល់​ប្រធាន​រដ្ឋ​សភា​អំពី​ការ​មិន​ចូល​ប្រជុំរបស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​
 ជាង​មួយ​ខែមុន​មក​ហើយ​ 
ដោយសារ​តែ​ការ​បំពារ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ 
តែ​ពុំទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

  
<https://groups.google.com/group/samrainsyparty/attach/2f4f47c113315/image005.jpg?part=0.5&authuser=0>
 

រូបឯកសារ៖ លោក ​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​ 
និយាយ​ទៅកាន់​ព្រះសង្ឍ​និង​អ្នក​ចូលរូម 
ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៤​ ខែមិថុនា​ 
ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

«ដូច្នេះ​យើង​មិន​ទាន់​ឃើញ​ចម្លើយ​ពី​គាត់​ថា​ តើ​ហេតុផល​របស់​យើង​ហ្នឹង​ 
វា​សម​ហេតុផលយ៉ាង​ណា​នៅ​ឡើយ​ ហើយ​កិច្ចការ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​នយោបាយ។​ 
គ្មាន​មូលដ្ឋាន​ច្បាប់​ណា​ដែល​នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ ឬ​ក៏​ត្រូវ​ដក​រថយន្ត 
​ដូច​ដែល​គាត់​និយាយ​នោះ​ទេ​ បាទ»។

លោក​ សុន ឆ័យ ​បញ្ជាក់​ថា​ 
អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​នឹង​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ស្អែក​នេះ​ផង​ដែរ។

យោង​តាម​ជំពូក​ទី​១៤​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ 
មាន​ប្រការ​មួយ​ចំនួន​បាន​និយាយ​ពីការ​ខាន​មក​ប្រជុំរបស់​អ្នក​តំណាងរាស្ត្រ។​ 
ប្រការ​៧០បាន​ចែង​ថា​ តំណាង​រាស្ត្រ​ណា​ឈប់​ខាន​មក​ប្រជុំ​លើស​ពី​បី​ថ្ងៃ​ 
ដោយ​គ្មាន​ការ​អនុញ្ញាត​ ​ត្រូវ​កាត់​ប្រាក់​បំណាច់​រដ្ឋសភា 
ចំពោះ​ថ្ងៃ​ដែល​អវត្តមាន​នោះ។​ ប្រការ​៧១​បាន​ចែង​ថា​ 
​អ្នក​តំណាង​រាស្ត្រ​រូបណាបាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ឈប់​ 
ហើយ​ឈប់​លើស​ចំនួន​ថ្ងៃ​អនុញ្ញាត​នោះ​ 
​ត្រូវ​កាត់​ប្រាក់​បំណាច់​ចំពោះ​ថ្ងៃ​ដែល​ឈប់​លើស​ពី​ការ​អនុញ្ញាត។​ 
​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​ពុំ​មាន​ប្រការ​ណាមួយ​និយាយ​ជាក់​លាក់​ពីការ​កាត់​ប្រាក់​បៀវត្សរ៍​របស់​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ។​

បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ចតាម​ឃាត់​ខ្លួន​លោក​កឹម
 សុខា​ ដែល​កំពុង​ជាប់​សង្ស័យ​ថា 
​មាន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​កាល​ពី​ចុង​ខែ​ឧសភា​នោះ​មក​ 
ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា។
 តុលាការ​បាន​ចេញ​ដីការ​កោះហៅ​លោក​ កឹម សុខា​ 
ប្រធាន​សី្តទី​គណបក្សជំទាស់​ជា​បន្តបន្ទាប់​ 
បង្គាប់​ឲ្យ​លោក​ចូល​មក​បំភ្លឺ​បណ្តឹង​បរិហារ​កេរ្តិ៍​ 
និង​ការ​ប្រព្រឹត្ត​អំពើ​សញ្ចរ​កម្ម​ ​ 
ខណៈ​ដែល​លោក​នៅ​មាន​អភិយ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​នៅ​ឡើយ​នោះ។​

ក្រៅ​ពី​ក្រុម​មន្ត្រី​គណបក្សជំទាស់​មួយ​ចំនួន​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ 
មាន​អ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​មកពីគណបក្សប្រឆាំង​ពីររូប​គឺ​លោក 
អ៊ុំ​ សំអាន​ និង​លោក​ ហុង​ សុខហួរ 
​កំពុងស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ទាំង​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ។​
 ​ 
អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញសម្រេច​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ 
បន្ទាប់​ពី​ពួក​គេ​បានបកស្រាយ​អំពី​បញ្ហា​ផែនទី​ 
និង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​រដ្ឋាភិបាល​យល់​ថា​ 
អាច​បង្ក​ចលាចល​ក្នុង​សង្គម​ និង​អរិភាព​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

អ្នក​តំណាង​រាស្ត្រ​ម្នាក់ៗ​ត្រូវ​គេ​ដឹង​ថា​ ទទួល​បាន​ប្រាក់​បៀវត្សរ៍​ 
​ប្រមាណ​ជាង​២០០០​ដុលា្លរ​ក្នុង​មួយ​ខែ។ 
ចំនួន​នេះ​គឺរាប់​បញ្ចូល​ទាំង​ប្រាក់​បំណាច់​ និង​ការ​ចុះ​បេសកកម្ម។​ 
សភា​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ននេះមានអ្នក​តំណាង​រាស្ត្រ​ចំនួន​១២៣​រូប​ 
មក​ពីគណបក្សប្រជាជន​កម្ពុជា​ និង​គណបក្សសង្គ្រោះ​ជាតិ៕

 

Opposition Salaries May be Cut

Khmer Times/Taing Vida Tuesday, 28 June 2016 4 views 

 

  
<https://groups.google.com/group/samrainsyparty/attach/2f4f47c113315/image002.jpg?part=0.2&authuser=0>
 

Opposition members may lose their salaries and face other penalties because of 
their boycott of the National Assembly. KT/ Mai Vireak

 

The salaries of all 53 elected members of the opposition Cambodia National 
Rescue Party (CNRP) may be cut because of their boycott of the National 
Assembly.
 

Other action may also be taken against all 53 opposition members, who have been 
boycotting the National Assembly (NA) since last month in support of their 
acting president Kem Sokha, the parliament’s Permanent Committee said yesterday.
 

According to a Cambodian People’s Party (CPP)-led Permanent Committee statement 
released yesterday, the NA’s second commission on Economics, Finance, Banking 
and Auditing led by Secretariat General Cheam Yeab will study possible 
disciplinary action against the CNRP members.
 

The statement adds that by protesting and holding the boycott, the opposition 
had violated NA regulations. Mr. Yeab’s findings will be published, made 
public, and submitted to the Permanent Committee.
 

Chheang Vun, a member of the ruling party and NA spokesman, said in a press 
conference yesterday that the investigation will be based on articles in the 
constitution, NA regulations and the Statute of Lawmakers. If the opposition 
members are found guilty of any violations, Mr. Vun added, they will be legally 
disciplined.
 

“There are many types of disciplinary action such as stopping them from 
participating in plenary sessions for a period of time or cutting off salaries 
and other benefits,” he said.
 

“The opposition heads of each commission received new cars recently for 
transportation. The question is whether they can use them for delivering 
petitions or for their party? The cars are provided to us for public work.
 

“The main problem is that they boycotted the NA without prior notice.” 
Opposition spokesman Yim Sovann declined to comment on the Permanent Committee 
investigation, while Son Chhay, a member of the opposition and deputy head of 
the Commission on Economics, Finance, Banking and Auditing, could not be 
reached for comment yesterday.
 

Members of the CNRP announced on May 27 that they could not work in the 
National Assembly while parliamentary immunity was being abused. The 
announcement was made after the attempted arrest of acting party president Mr. 
Sokha, who is accused of ignoring successive court summonses in connection with 
an alleged sex scandal.
 

During a press conference at CNRP headquarters yesterday, party spokesman Yem 
Ponhearith said that while the CPP had yet to respond to a request for a 
renewed, bi-partisan dialogue, the political situation had improved slightly 
since last month.
 

The CNRP will hold a special meeting after senior officials return from a trip 
to the Philippines this week, where they will meet with self-exiled party 
president Sam Rainsy.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org <http://www.cambodia.org> " 
group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org <http://www.cambodia.org> " 
group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to