យើងជាជនជាតិខ្មែរ សូមគាំទ្រយ៉ាងម៉ើងម៉ាត់ នូវការអោយដំឡៃដល់រដ្ឋបាលក្រុងភ្នំពេញ 
ដែលជារដ្ឋបាលចោរ ហើយដែលប្រជាពលរដ្ឋ​ខ្មែរបានស្គាល់ឫកមាយាទជាយូរមកហើយ ។ ដូច្នេះ 
ស្ថានការណ៍នៅស្រុកនេះ គេរាល់គ្នាចាំតែដល់ថ្ងៃអាវសាន្តនៃរបបចង្រៃនេះតែប៉ុណ្ណោះ ៕

 

De : [email protected] [mailto:[email protected]] 
De la part de CHIT
Envoyé : mercredi 10 août 2016 22:20
À : [email protected]
Objet : [SAMRAINSYPARTY-For] 
ស្ថានទូតអូស្ត្រាលីបញ្ជាក់ជំហរគាំទ្រសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់លោក ហុង លីម

 

ស្ថានទូត​អូស្ត្រាលី​បញ្ជាក់​ជំហរ​គាំទ្រ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​លោក
 ហុង លីម

ដោយ មួង ណារ៉ែត
2016-08-10 RFA



តំណាងរាស្ត្រ​ខ្មែរ-អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម 
ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី តាម​អ៊ីនធឺណិត (Internet) កាល​ពី​ថ្ងៃ​ទី​៣ 
ខែ​សីហា ឆ្នាំ​២០១៦។Photo: RFA

ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា 
បញ្ជាក់​ជំហរ​គាំទ្រ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​របស់​តំណាង​រាស្ត្រ​​ខ្មែរ-អូស្ត្រាលី
 លោក ហុង លីម 
និង​ចាត់​ទុក​សិទ្ធិ​នេះ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

ការ​បញ្ជាក់​ជំហរ​នេះ ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១០ 
ខែ​សីហា ដោយ​សង្កត់​ធ្ងន់​ថា៖ «ប្រទេស​អូស្ត្រាលី មាន​ប្រពៃណី​ដ៏​ផូរផង់ 
និង​រឹងមាំ​មួយ​ក្នុង​ការ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ជា​សាធារណៈ។ 
សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ 
ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ភ្ជាប់​លោក ហុង លីម ទៅ​នឹង​រដ្ឋាភិបាល​អូស្ត្រាលី 
ឬ​ស្ថានទូត​អូស្ត្រាលី សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​គូស​បញ្ជាក់​ថា៖ «មតិ​របស់​លោក 
ហុង លីម មិន​តំណាង​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ឬ​ស្ថានទូត​អូស្ត្រាលី។ លោក ហុង លីម 
មិន​មែន​ជា​សមាជិក​របស់​រដ្ឋាភិបាល​សហព័ន្ធ ឬ​សភា​សហព័ន្ធ​អូស្ត្រាលី»។

តំណាង​រាស្ត្រ​​ខ្មែរ-អូស្ត្រាលី លោក ហុង លីម 
បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី 
កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ថា «របប​កម្ពុជា សព្វថ្ងៃ​មាន​លក្ខណៈ​តិរច្ឆាន»។

ក្រោយ​ការ​ថ្លែង​បែប​នេះ ទាំង​មន្ត្រី​តំណាង​រដ្ឋាភិបាល​កម្ពុជា ទាំង​រដ្ឋសភា 
និង​ព្រឹទ្ធសភា​កម្ពុជា ដែល​តំណាង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រិះគន់​លោក ហុង 
លីម យ៉ាង​ខ្លាំង និង​ទាមទារ​ឲ្យ​លោក ហុង លីម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។

ស្រប​ពេល​ប្រទេស​អូស្ត្រាលី គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​លោក ហុង លីម 
ក្រសួង​ការ​បរទេស​កម្ពុជា បាន​ដាក់​លោក ហុង លីម ក្នុង​បញ្ជី​ខ្មៅ 
និង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ស្រុក​ខ្មែរ​បាន​ឡើយ។ ក្រសួង​ការ​បរទេស​កម្ពុជា 
ចាត់​ទុក​លោក ហុង លីម ជា​ជន​មិន​ត្រូវ​ស្វាគមន៍៕

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to