*«នយោបាយមរណៈនៅកម្ពុជា - Cambodia´s Deadly Politics»*
*Watch here: **https://www.youtube.com/watch?v=fSRz_rhH8LA&feature=share*
<https://www.youtube.com/watch?v=fSRz_rhH8LA&feature=share>
*Download* <http://www.downvids.net/>:
*http://www.downvids.net/downloads/e02b757c7838b281c2f47daeda61865f/
<http://www.downvids.net/downloads/e02b757c7838b281c2f47daeda61865f/>*

ប្រភព៖ Al Jazeera <https://www.youtube.com/channel/UCNye-wNBqNL5ZzHSJj3l8Bg>
 - Published on Jan 12, 2017

They've endured genocide, war and grinding poverty, and now the people of
Cambodia appear to be battling another enemy, with a crackdown on
opposition voices.



*មាន​ការ​រាយការណ៍​ថា ​មន្ត្រី​​ជួប​ឃាតករ​ មុន​ពេល​សម្លាប់​ កែម ​ឡី*
Mon, 16 January 2017
ម៉ិច ដារ៉ា
<http://www.postkhmer.com/author/%E1%9E%98%E1%9F%89%E1%9E%B7%E1%9E%85-%E1%9E%8A%E1%9E%B6%E1%9E%9A%E1%9F%89%E1%9E%B6/75868>
ភ្នំពេញ​ ប៉ុស្តិ៍

[image:
http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/9-KemLey.jpg?itok=PU6uoiEh]
លោក កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា ឆ្នាំ​
២០១៦។ ផា លីណា
<http://www.postkhmer.com/author/%E1%9E%95%E1%9E%B6-%E1%9E%9B%E1%9E%B8%E1%9E%8E%E1%9E%B6/337>

*ភ្នំពេញៈ* អឿត អាង អតីត​ទាហាន​​ និង​ធ្លាប់​បួស​ជា​​សង្ឃ​ដែល​​​
ត្រូវ​បាន​ចោទប្រកាន់​​​​ពី​បទ​ធ្វើ​ឃាត​​​អ្នក​វិភាគ​នយោបាយ​​ លោក កែម ឡី
បាន​​ជួប​ជាមួយ​មន្រ្តី​​​ខណ្ឌ​​
និង​មន្រ្តី​យោធា​ប្រហែល​មួយ​សប្តាហ៍​ពី​មុន​​ពេល​ឃាតកម្ម​។
នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Al Jazeera។
នៅក្នុង​របាយការណ៍​វីដេអូ​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សារព័ត៌មាន Al
Jazeera បាន​និយាយ​ថា​ខ្លួន​បាន​និយាយ​ទៅ​កាន់​ប្រភព​ជាច្រើន​នៅក្នុង​ខេ
ត្ត​​សៀមរាប​ដែល​ជា​ទីកន្លែង​កំណើត​របស់ អឿត អាង
​ដែល​បាន​និយាយ​ថា​ជនសង្ស័យ​ត្រូវ​បាន​ហៅ​​ឲ្យ​ទៅ​ជួប​ជាមួយ​​មន្រ្តី​ «ស្រុក​​
និង​មន្រ្តី​យោធា​ជាន់ខ្ពស់​» ​ប្រហែល​មួយ​សប្តាហ៍​ពី​មុន​ពេល​លោក កែម ឡី
ត្រូវ​បាន​​បាញ់​សម្លាប់​​នៅ​ក្នុង​ការ៉ាស់សំាង​​កាល់តិច​បូកគោ
​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា។ ​
របាយការណ៍​នេះ​ដែល​និយាយ​ថា​ ប្រភព​​នានា​បាន​បដិសេធ​មិន​​បង្
ហាញ​ខ្លួន​នៅ​ក្នុង​កាមេរ៉ា​បាន​រាយការណ៍​ថា​៖ «​​បន្ទាប់ពី​​ការ​ជួប​​នោះ​
[អឿត អាង]​ ត្រូវ​បាន​ដាក់​ចូល​ក្នុង​ឡាន​​​ និង​ដឹក​​ចេញ​ពី​តំបន់​នោះ​​»។
បើ​ទោះបី​ជា​មាន​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ ៦ ​ខែ​ដែល​បាន​បិទ​ការ​ស៊ើបអង្កេត
​កាលពី​ខែ​ធ្នូ​មក​នោះ​ក្តី​នគរបាល​បរាជ័យ​មិន​អាច​ផ្តល់​នូវ​
ការ​បំភ្លឺ​ណា​មួយ​​​អំពី​ស្ថានភាព​ជុំវិញ​ករណី​ឃាតកម្ម​នេះ​រួម​ទាំង​របៀប​ដែល​
អឿត​ អាង ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​​ឃុំ​​នគរ​ភៀស ស្រុក​អង្គរជុំ
ខេត្ត​សៀមរាប​​មក​រាជធានី​ភ្នំពេញ​។
សារព័ត៌មាន Al Jazeera បាន​និយាយ​​​ជាមួយ​អ្នក​បើក​តាក់
ស៊ី​ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ចុងក្រោយ​ដែល​​បាន​ឃើញ​ អឿត​ អាង
​​នៅ​ក្នុង​ខេត្ត​សៀមរាប​។
បុរស​ម្នាក់​នេះ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​​ថា​ឈ្មោះ
ឌឹក ឌៀន បាន​ថ្លែង​ថា​គាត់​បាន​ដឹក​ជនសង្ស័យ​​​ទៅ​បេនឡាន​នៅ​ជាយ​ក្រុង​
សៀមរាប​ពី​កន្លែង​ដែល​គាត់​​បាន​​ចុះ​​ពី​​​​ឡាន​ឡិចស៊ីស​។
​អ្នក​បើក​តាក់ស៊ី​ម្នាក់​នេះ​​ថ្លែង​​ថា​៖ ​«​​គាត់​ស្ថិត​​ក្នុង​ស្ថានភាព
​ប្រញាប់​ប្រញាល់​គាត់​ថែម​ទាំង​មិន​បាន​​​ឲ្យ​ថ្លៃ​តាក់ស៊ី​​​របស់​ខ្ញុំ​ផង​»។
អឿត អាង ត្រូវ​បាន​ចាប់​ខ្លួន​ប្រហែល ១,៥ គីឡូម៉ែត្រ​ពី​កន្លែង​ឃាតកម្ម​។
​នគរបាល​ភ្លាមៗ​​នោះ​បាន​​បញ្ចេញ​នូវ​វីដេអូ​សារភាព​របស់​​ឃាតក
រ​ដែល​ក្នុង​នោះ​ឃាតករ​​បាន​អះអាង​ថា​ខ្លួន​បាន​​សម្លាប់​លោក កែម ឡី​
ដោយសារ​​តែ​ជំពាក់​ប្រាក់ ៣០០០ ​ដុល្លារ​​។
ការ​សារភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​មាន​​ការ​សង្ស័យ​​​ពី​មជ្ឈដ្ឋាន​ជាច្រើន​​។
អ្នក​ដែល​នៅ​ជិតស្និទ្ធ​​នឹង​លោក កែម ឡី ​និង​​​ឃាតករ​​បាន​និយាយ​ថា​ពួក
គេ​មិន​ដែល​បាន​ជួបគ្នា​ពី​មុន​​មក​ទេ​ហើយ​មជ្ឈដ្ឋាន​ជាច្រើន​បាន​អះអាង​ថា អឿត
អាង 
ជា​មនុស្ស​​​ក្រីក្រ​មាន​លុយ​តិចតួច​ហើយ​មជ្ឈដ្ឋាន​ជាច្រើន​ជឿ​ថា​​ករណី​ឃាតកម្ម​របស់​លោក
កែម ឡី ជា​​​ករណី​ឃាតកម្ម​នយោបាយ​។
នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​​អធិការ​នគរបាល​ស្រុក​អង្គរជុំ លោក ម៉ាន់ សុខាត់
បាន​បដិសេធ​ថា​មិន​មាន​ការ​ជួប​ណា​មួយ​​​រវាង​ អឿត អាង និង​មន្រ្តី​យោធា​
ឬ​មន្រ្តី​រដ្ឋាភិបាល​នោះ​ទេ​។
លោក សុខាត់ បាន​ថ្លែង​ថា​ក្នុង​នាម​ជា​លោក សង្ឃ អឿត អាង
​កាលពី​មុន​ធ្លាប់​ធ្វើ​ដំណើរ​​ទៅ​រាជធានី​​ភ្នំពេញ​​​ដើម្បី​យក​បច្ច័យ​​ជួសជុល​វត្ត​​
​ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​តើ​នរណា​ជា​អ្នក​​ឧបត្ថម្ភ​បច័្ចយ​នោះ​ទេ​។
លោក​ សុខាត់ បាន​ថ្លែង​បន្ត​​ទៀត​ថា​៖ «​យើង​គ្រាន់​តែ​ដឹង​ថា​គាត់​បា
ន​ទៅ​​រាជធានី​ភ្នំពេញ​ហើយ​បាន​ក្លាយ​ជា​ឃាតករ​»៕ PS

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to