ឃើញទេ  គ្មាននរណាគេស្តាប់យោបល់បក្សសង្គ្រោះចោរនោះឡើយ! ។ ចោលម្សៀត 
អីក៍ចោលម្សៀតម្លេះ ! ។ ឡឺៗៗៗ គេយកជនជាតិយួន​មកបោះឆ្នោតនៅមុខព្រងើយ  តើធ្វើអីគេ ។ 
នឹងហើយ ដំរេះជីះក៍ឯង ។

De : [email protected] [mailto:[email protected]] 
De la part de CHIT
Envoyé : mardi 31 janvier 2017 07:32
À : [email protected]
Objet : [SAMRAINSYPARTY-For] ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់ឈ្មោះជនជាតិ វៀតណាម 
ក្នុងបញ្ជីបោះឆ្នោត

 

ក្រុមប្រឹក្សា​ធម្មនុញ្ញ​តម្កល់​​ឈ្មោះ​ជនជាតិ​ វៀតណាម​​ ក្នុង​បញ្ជី​បោះឆ្នោត 

Tue, 31 January 2017 

 
<http://www.postkhmer.com/author/%E1%9E%A1%E1%9E%B6%E1%9E%99-%E1%9E%9F%E1%9E%B6%E1%9E%98%E1%9E%B6%E1%9E%93/75867>
 ឡាយ សាមាន 

ភ្នំពេញ​ ប៉ុស្តិ៍ 

 

 
<http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/3-Election_0.jpg?itok=KX2FMz-2>
 

ប្រជាពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ទន្លេបាសាក់​កាលពី​ដើម​ខែ​នេះ​។
  
<http://www.postkhmer.com/author/%E1%9E%95%E1%9E%B6-%E1%9E%9B%E1%9E%B8%E1%9E%8E%E1%9E%B6/337>
 ផា លីណា

 

ភ្នំពេញៈ 
នៅ​ទីបំផុត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ដូច​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ 
គជប 
ក្នុង​ការ​រក្សា​ឈ្មោះ​ជនជាតិ​វៀតណាម​​ដែល​និយាយ​ខ្មែរ​មិន​ច្បាស់​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដោយ​សំអាង​ថា​ពួកគេ​មាន​ឯកសារ​គ្រប់គ្រាន់
 
បន្ទាប់ពី​ស្ថាប័ន​កំពូល​មួយ​នេះ​ចាប់ផ្តើម​បើក​សវនាកា​ដោះស្រាយ​បណ្តឹង​ជា​លើក​ដំបូង​កាលពី​ម្សិលមិញ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក អ៊ុត ឈន 
បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ស្ថាប័ន​កំពូល​មួយ​នេះ​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន
 ៦២ បណ្តឹង​ចាប់ពី​ថ្ងៃ​ទី ២២ ដល់ ថ្ងៃ​ទី ៣០ 
មករា​នេះ​ហើយ​គ្រោង​បញ្ចប់​សវនាការ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ។ 

យ៉ាង​នេះ​ក្តី​ លោក​ថា ​ថ្ងៃ​ដំបូង 
​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​​ដោះស្រាយ​បាន​ពីរ​បណ្តឹង​ហើយ​សម្រេច​រក្សា​ឈ្មោះ 
៦២ នាក់​ដូច​ការ​សម្រេច​របស់ គជប។ 

លោក​បញ្ជាក់​ថា៖ 
«យើង​បាន​រក្សា​តាម​ហ្នឹង​ព្រោះ​ឈ្មោះ​ដែល​គេ​ឱ្យ​មក​គឺ​មាន​ឯកសារ​មូលដ្ឋាន​តាម​កុំព្យូទ័រ​ទាក់ទង​នឹង​លទ្ធផល​ដែល​គេ​បាន​ចុះ​បញ្ជី»។
 

លោក​ឱ្យ​ដឹង​ដែរ​ថា​ 
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពុំ​មាន​តួនាទី​ពិនិត្យ​លើ​ភាព​ស្របច្បាប់​នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​​នោះ​ទេ។
 

លោក​​ថា៖ 
«ក្នុង​ច្បាប់​យើង​មិន​មាន​ភារកិច្ច​ពិនិត្យ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ទេ​សមត្ថកិច្ច​ផ្សេង​អ្នក​ធ្វើ​រឿង​នេះ​យើង​គ្រាន់​តែ​ពិនិត្យ​មើល​ថា
 
តើ​គេ​ចុះ​ឈ្មោះ​កន្លង​មក​ស្រប​តាម​ច្បាប់​ស្តី​ការ​ចុះ​ឈ្មោះ​ដែរ​ឬ​អត់​ហើយ​យើង​បាន​ពិនិត្យ​ឯកសារ
 
និង​នៅ​តាម​មូលដ្ឋាន​ឃើញ​ថា​អ្នក​ដែល​ទៅ​ចុះ​ឈ្មោះ​សុទ្ធ​តែ​មាន​អត្តសញ្ញាណប័ណ្ណ»។ 
លោក​បន្ត​ថា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ដល់​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ​រក​ឈ្មោះ​ដែល​រង​ការ​ប្តឹង​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ។
 

លោក អ៊ុត ឈន បន្ត​ថា​ក្នុង​ដំណាក់កាល​នេះ​គឺ គជប 
ដើរ​តួ​ជា​ភាគី​ចុង​ចម្លើយ​ដើម្បី​ការពារ​សេចក្តី​សម្រេចរ​បស់​ខ្លួន​ក្នុង​ការ​រក្សា​ឈ្មោះ​ដែល​រង​ការ​ចោទ​ទាំង​នោះ
 ខណៈ​ភាគី​ដើមបណ្តឹង​មាន​តែ​មេធាវី​ចូល​មក​ការពារ​ក្តី។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី 
ម៉េង សុភារី 
បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​មិន​អាច​ទទួល​យក​បាន​នូវ​ការ​សម្រេច​របស់
 គជប ក្នុង​ការ​រក្សា​ឈ្មោះ​ដែល​រង​ការ​ចោទ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​​នោះ​​បាន​ទេ។ 
«​យើង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​សុំ​ឱ្យ​គាត់​លុប​ចោល​ឈ្មោះ​ទាំង​នោះ​ដោយសារ​​ពិនិត្យ​មើល​​លក្ខណៈ​សញ្ជាតិ​​ទៅ​គឺ​ជន​ទាំង​នោះ​មិន​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​តាម​នីតិវិធី​ច្បាប់​ទេ»។
 

បើ​តាម​លោកស្រី សុភារី 
មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ថែម​ទៀត
 បន្ទាប់ពី​ទទួល​សេចក្តី​សម្រេច​ពី​ គជប។ ទោះបី​មាន​សង្ឃឹម​តិច​ក៏ដោយ​។

តាម​គោលការណ៍​ច្បាប់​ដើម​បណ្តឹង​មាន​រយៈពេល ៥ 
ថ្ងៃ​ដើម្បី​​ប្តឹង​បន្ត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បន្ទាប់ពី​ទទួល​ដំណឹង​ពី គជប 
ខណៈ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​ពេល ១០ ថ្ងៃ​ដើម្បី​ដោះស្រាយ​ 
បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជប ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៦ មករា 
បាន​ឱ្យ​ដឹង​ថា​ចាប់​តាំងពី​ថ្ងៃ​ទី ១១ រហូត​ដល់​ថ្ងៃ ២៣ មករា​ឆ្នាំ ២០១៧ 
នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​ គជប 
បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ១៧៣ 
បណ្តឹង​ទាក់ទង​នឹង​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​សរុប​ចំនួន ២៤៧៩ 
នាក់​។ 

សេចក្តី​ប្រកាស​បន្ត​ថា​ក្នុង​ចំណោម ១៧៣ បណ្តឹង​មាន​ ១៦៥ 
បណ្តឹង​ជា​បណ្តឹង​សុំ​ជំទាស់​​ឱ្យ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចេញ​ពី​បញ្ជី​បោះឆ្នោត​ចំនួន
 ២៤៤១ នាក់ និង​មាន ៧ ​បណ្តឹង​ជា​បណ្តឹង​តវ៉ា​សុំ​រក្សា​ឈ្មោះ ៣៨ 
នាក់​ព្រម​ទាំង​បណ្តឹង​សុំ​ឱ្យ​ផ្តន្ទាទោស ១ បណ្តឹង។ 

បើ​តាម​សេចក្តី​ប្រកាស​ក្នុង​ចំណោម​បណ្តឹង​ទាំងអស់ គជប បាន​ធ្វើការ​ដោះស្រាយ​បាន 
១៧២ បណ្តឹង​រួចរាល់​ហើយ​លើកលែង​តែ ១ បណ្តឹង​សុំ​ផ្តន្ទាទោស​ដែល គជប 
ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​សេចក្តី​។ 
បណ្តឹង​​ទាំង​នោះ​ត្រូវ​បាន​តំណាង​​គណបក្ស​សង្គ្រោះ​ជាតិ​​មកពី ១០០ 
​​ឃុំ​សង្កាត់​នៅ​ ១៧ រាជធានី ខេត្ត​បាន​ដាក់​ពាក្យ​ប្តឹង​៕

 

-- 
-- 
The articles and commentaries on this forum reflect only the personal 
opinion(s) of the poster(s) and not that of any organization or group with 
which the moderator(s) is (are) affiliated. A forwarded message or event may be 
posted for informational/ educational purposes. Unless specifically stated, no 
endorsement of the posted opinions/events should be implied.
 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY-FORUM".
To post to this group, send email to [email protected] 
<mailto:[email protected]> 
To unsubscribe from this group, send email to 
[email protected] 
<mailto:[email protected]> 
For more options, visit this group at 
http://groups.google.com/group/samrainsyparty?hl=en
--- 
You received this message because you are subscribed to the Google Groups "SAM 
RAINSY PARTY - FORUM" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected] 
<mailto:[email protected]> .
For more options, visit https://groups.google.com/d/optout.

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to