*បន្តិចទៀតពួកអាយ៉ងនឹងកាត់ទោសខ្មែរណាដែលនិយាយអាយួនៗតាំងពី៧មករា៧៩មករួមទាំង
ន-ស៊ីហនុ ផងដែលហៅយួនថាជាក្រពើអំពី​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង*
*សកម្មជន **CNRP **ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​
ក្រោយ​ពី​តុលាការ​កោះ​ឲ្យ​ចូល​បំភ្លឺ *
Mon, 20 February 2017
ឡាយ សាមាន
<http://www.postkhmer.com/author/%E1%9E%A1%E1%9E%B6%E1%9E%99-%E1%9E%9F%E1%9E%B6%E1%9E%98%E1%9E%B6%E1%9E%93/75867>
ភ្នំពេញ​
​ប៉ុស្តិ៍​
[image:
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/5-CNRP_6.jpg?itok=QcKIfEaZ]
អូន វណ្ណសាក់ 
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​តុលាការ​ឲ្យ​ចូល​បំភ្លឺ។
រូបថត ហ្វេសប៊ុក

*ភ្នំពេញ:* សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​បាន​គេច​ខ្លួន​ចេញ​ពី​ប្
រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន​
បន្ទាប់​មាន​ដីកា​កោះ​ហៅ​ឲ្យ​ចូល​មក​តុលាការ​រាជធានី​ភ្នំពេញ
ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​អំពី​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​កាលពី​ឆ្នាំ
២០១៣ និង​បាន​រិះគន់​រដ្ឋាភិបាល​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ដែល​មាន​ឈ្មោះ
«I love Cambodia Hot News II» ហើយ​គណបក្ស​ប្រឆាំង
និង​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ជា​ការ​បំភិត​បំភ័យ​ក្នុង​ការ​
សម្តែង​មតិ​នៅ​ពេល​ជិត​បោះឆ្នោត។
លោក អូន វណ្ណសាក់ អាយុ ២៥ ឆ្នាំ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជា
តិ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៦
ខែ​កុម្ភៈ​ក្រោយ​ពី​តុលាការ​បាន​បញ្ជូន​ដីកា​ឲ្យ​ម្ដាយ​របស់​លោក​កាលពី​ថ្ងៃ​ទី
៣១ ខែ​មករា​ឆ្នាំ ២០១៧។
លោក អូន វណ្ណសាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​ការ​
កោះ​ហៅ​នេះ​បំណង​គឺ​ដើម្បី​ដាក់​គំនាប​រូប​លោក​មិន​ឱ្យ​បញ្ចេញ​មតិ
និង​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង ហើយ​ការ​គេច​ខ្លួន​របស់​លោក​ដោ
យសារ​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។
លោក វណ្ណសាក់ ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ការ​កោះ​ហៅ​
នេះ​គឺ​ដោយសារ​មួយ​រយ:​នេះ​ខ្ញុំ​ផុស​រឿង​ជាច្រើន​ដែល​រិះគន់​លើ​រដ្ឋាភិបាល
ដូចជា​រឿង​ព្រំដែន រឿង​យួន​អន្តោប្រវេសន៍​ខុស​ច្បាប់
និង​ជាពិសេស​រឿង​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី
ហើយ​ណា​មួយ​ខ្ញុំ​ជា​ម្ចាស់​ផេក I Love Cambodia Hot NEWS II
ដែល​ជា​ផេក​រិះគន់​រដ្ឋាភិបាល
និង​គាំទ្រ CNRP
អ៊ីចឹង​ដីកា​នេះ​ច្បាស់ណាស់​ថា​គេ​ចង់​បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្ញុំ
ហើយ​បើ​ខ្ញុំ​ចូល​ទៅ​គេ​នឹង​ចាប់​ឃុំ​ខ្លួន​ខ្ញុំ»។
លោក​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គ្មាន​សង្ឃឹម​លើ​ប្រព័ន្
ធ​តុលាការ​រាជរដ្ឋាភិបាល​កំពុង​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​ខ្ញុំ»។
យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា​នឹង​បន្ត​រិះគន់​លើ​ចំណុច​អវិជ្
ជមាន​របស់​រដ្ឋាភិបាល​ពី​ក្រៅ​ប្រទេស​ហើយ​នឹង​ត្រឡប់​មក​កម្ពុ
ជា​វិញ​នៅ​ពេល​ណា​មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ។
ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី ១០ មករា ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួ
រ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក យ៉ិន សារឿន បាន​បង្គាប់​ឱ្យ​ឈ្មោះ អូន
វណ្ណសាក់ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទទា សង្កាត់
ក្របីរៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប
ឱ្យ​ចូល​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជាន់​ទី
៥ នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០១៧ វេលា​ម៉ោង ៨
ព្រឹក​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​
ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែ​សីហា ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦
តាម​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។
ក្នុង​ដីកា​បញ្ជាក់​ថា​បាន​ឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​សំណុំ​រឿង​ឱ្យ​ស៊ើបសួរ​ចុះ​ថ្ងៃ​ទី
៦ កញ្ញា ឆ្នាំ ២០១៦ របស់​អយ្យការ​អម​សាលា​ដំបូង​រា
ជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ឈ្មោះ អូន វណ្ណសាក់។
លោក វណ្ណសាក់ ថ្លែង​ថា៖​ «ហេតុ​អី​គេ​មិន​ប្តឹង​ខ្ញុំ​តាំងពី ២០១៣
នោះ​មក? ហេតុអី​ទើប​គេ​មក​ប្តឹង​ពេល​នេះ
ហើយ​ខ្ញុំ​ពិតជា​មិន​បាន​ធ្វើអី​ដូច​គេ​ចោទ​នោះ​ទេ? ហើយ​ក៏​មិន​ដឹង​ថា​រដ្ឋាភិបាល
ឬ​ក៏​អ្នក​ណា​ជា​ដើម​បណ្តឹង​ដែរ?»។
លោក អូន វណ្ណសាក់ បាន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​តាំង​ពី​ឆ្នាំ ២០១៣ មក
និង​បាន​ចូលរួម​ការ​ឃោសនា​បក្ស​ពេល​បោះឆ្នោត​បាតុកម្ម​ទាមទារ​
បោះឆ្នោត​ឡើង​វិញ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នឹង​ធ្លាប់​ចូលរួម​វេ
ទិកា​គណបក្ស​នៅ​ភ្នំពេញ​នឹង​តាម​ខេត្ត​នានា។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​លោក យឹម សុវណ្ណ
ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ចំណាត់ការ​របស់​តុលាការ​នា​ពេល​នេះ
​កំពុង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់តែ​អាប់អួ។
លោក សុវណ្ណ ថ្លែង​ថា៖ «ប៉ះពាល់​គោលការណ៍​ប្រជាធិបតេយ្យ
ប៉ះពាល់​ដល់​ការ​បោះឆ្នោត​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​អ៊ីចឹង​ហើ
យ​ទាំង​អស់​គ្នា​មិន​មាន​អារម្មណ៍​ជ្រះ​ស្រឡះ​ក្នុង​ការ​ចូលរួម​បោះឆ្នោត។
យើង​យល់​ឃើញ​ថា​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ប្រទេស​ជាតិ​នៅ​ពេ
ល​ណា​ដែល​មាន​ការ​គំរាមកំហែង»។
លោក​ថ្លែង​ថា​រដ្ឋាភិបាល​គួរ​យក​មតិ​រិះគន់​របស់​ប្រជាពលរដ្
ឋ​មក​ពិចារណា​ធ្វើការ​កែលម្អ​ជា​ជាង​គំរាម​កំហែង និង​បំបាក់​ស្មារតី​អ្នក​បញ្ចេ
ញ​មតិ​ព្រោះ​កម្ពុជា​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។
លោក សុវណ្ណ ថ្លែង​ថា៖ «ជា​ការពិត​គាត់​បារម្ភ​ពី​ការ​ទិតៀន
ប៉ុន្តែ​យើង​គួរ​គិត​មើល​ថា​ តើ​ទង្វើ​របស់​គណបក្ស​កាន់​អំណា
ច​សព្វ​ថ្ងៃ​បាន​ធ្វើអ្វី​ល្អ​ហើយ​ឬ​នៅ និង​អ្វី​មិន​ទាន់​ល្អ?
កាល​ណា​មិន​ទាន់​ល្អ​កែ​តម្រូវ​តាម​ការ​ចង់​បាន​របស់​ប្រជារាស្ត្រ​ទៅ
វា​នឹង​មិន​ទទួល​ការ​ទិតៀន​ទៀត​ទេ បើ​សិន​ជា​ល្អ​ហើយ​ មិន​កែ​តម្រូវ
ហើយ​មក​គាប​សង្កត់​រិះគន់​អ្នក​បញ្ចេញ​មតិ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ
អ្នក​ចូលរួម​កិច្ចការ​ជាតិ​មាន​ការ​ភ័យខ្លាច»។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន
ថ្លែង​ថា​រដ្ឋាភិបាល​មិន​បាន​គាប​សង្កត់​ជន​ណា​ទេ​កាលណា​បុគ្
គល​នោះ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដែល​នឹង​អាច​ត្រូវ​ទទួល​ខុ
ស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
លោក ឥសាន ថ្លែង​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​ល្មើស​ច្បា
ប់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ វា​អត់​មាន​អី​សង្ស័យ
ហើយ​អ្នក​អត់​ប្រព្រឹត្ត​ល្មើស​ច្បាប់​ទៅ​ទទួល​ខុស​ត្រូវ​ជំនួស​គេ​ម៉េច​កើត។
ក្នុង​នាម​គណបក្ស​ឈ្នះ​ឆ្នោត​មាន​ភារកិច្ច​យក​កម្មវិធី​នយោបាយ​
របស់​បក្ស​ឈ្នះ​ឆ្នោត​ដែល​បាន​ឆ្លងកាត់​ការ​ពិចារណា​របស់​ប្
រជាពលរដ្ឋ​រួច​ហើយ​អ៊ីចឹង​គាត់​មិន​អាច​បង្ខំ​ឱ្យ​គណបក្ស​ប្រជា
ជន​ដែល​ឈ្នះ​ឆ្នោត​យក​កម្មវិធី​នយោបាយ
ឬ​គំនិត​របស់​គាត់​ដែល​ចាញ់​ឆ្នោត​មក​អនុវត្ត​បាន​ទេ
វា​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»។
នាយក​ប្រតិបត្តិ ខុមហ្វ្រែល ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​លោក
គល់ បញ្ញា 
សម្តែង​ការ​ព្រួយ​បារម្ភ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ខិត​ជិត​មក​ដល់
ខណៈ​ដែល​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​បន្
តបន្ទាប់។
លោក​ថ្លែង​ថា៖ «យើង​ឃើញ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ច្រើន​ដើម្បី​ចោទ​សួរ​
ឬ​ដាក់​ទោស​ទៅ​លើ​អ្នក​បញ្ចេញ​មតិ​ដែល​ធ្វើ​ឱ្យ​អ្នក​បញ្ចេញ​
មតិ​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​ការ​ប្រើប្រាស់​តុលាការ
តាមពិត​អ្នក​បញ្ចេញ​មិន​គួរ​ដាក់​ទោស​ដាក់​ពន្ធនាគារ»។
លោក​ថ្លែង​ថា​រដ្ឋាភិបាល​គួរ​បង្ក​បរិយាកាស​ល្អៗ​ដើម្បី​ឱ្យ​
ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន
និង​ស្រប​តាម​គោលការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​ទទួល​យក។
លោក​ថា៖ «ជិត​បោះឆ្នោត​ចឹង​គឺ​ត្រូវ​ការ​បញ្ចេញ​មតិ​ទៅវិញ​ទៅមក​ហើយ​យើ
ង​មាន​ការ​រឹតត្បិត​ខ្លាំង​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​
មតិ​ខាង​នយោបាយ​គឺជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ហើយ​សហគមន៍​អន្តរជាតិ​គេ​ចង់​ឃើ
ញ​យើង​អនុវត្ត​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ប៉ារីស»។
កាលពី​ចុង​ឆ្នាំ ២០១៦ ជំនួយការ​របស់​លោក សម រង្ស៊ី
ពីរ​រូប​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ដោយ​កំបាំង​មុខ
ដោយ​ដាក់​ពន្ធនាគារ ៥ ឆ្នាំ​ពាក់ព័ន្ធ​រឿង​ផុស​នៅ​លើ​
ហ្វេសប៊ុក​ដោយ​ចោទ​បី​បទល្មើស​គឺ​បទ​សម​គំនិត​ក្លែង​ឯកសារ​សាធារណៈ
ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភា
ព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។
ថ្មីៗ​នេះ​ចៅសង្កាត់​រង​ពីរ​នាក់​នៅ​ក្នុង​កូតា​គណបក្ស​ប្រឆាំ
ង​ត្រូវ​បាន​ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​សាលា​ដំបូង​រាជធានី
និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​នឹង​បទចោទ​ប្រកាន់​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា
និង​ក្លែង​លិខិត​សាធារណៈ​ស្រប​ពេល​ដែល​អ្នក​វិភាគ
និង​តាមដាន​ព្រឹត្តិការណ៍​សង្គម​លោក
គឹម សុខ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដែរ​ពី​បទ​ញុះញង់
និង​បរិហារកេរ្តិ៍​បក្ស​កាន់​អំណាច​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។
សង្គម​ស៊ីវិល​ដែល​តាមដាន​ការ​បោះឆ្នោត​បាន​ចាត់​ទុក​ថា​ការ​ឃាត់
​ខ្លួន​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិយាកាស​មិន​ល្អ​មុន​ការ​បោះ
ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to