*លោក​ កឹម សុខា ​ថា​​បក្ស​ប្រជាជន​ចៀស​មិន​រួច​ពី​ការ​ចាញ់​ឆ្នោត​ឆ្នាំ​ ២០១៨ *

Fri, 30 June 2017 | មាស សុខជា |
<http://www.postkhmer.com/author/%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6/417>
ភ្នំពេញ​ ប៉ុស្តិ៍

[image:
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/4-KimSokha_12.jpg?itok=Ugt3OX0R]

លោក កឹម សុខា 
ពន្យល់​ប្រាប់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ស្ពឺ​ពី​ការ​ធ្លាក់​ចុះ​សំឡេង​របស់
CPP​។ រូបថត ហ្វេសប៊ុក



*កំពង់ស្ពឺៈ* លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​បាន​ព្យា
ករ​ថា​គណបក្ស​កាន់​អំណាច​ចៀស​មិន​រួច​ពី​ការ​ចាញ់​នៅ​ក្នុង​កា
រ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នោះ​ទេ ពីព្រោះ​សំឡេង​គាំទ្រ​របស់​
គណបក្ស​នេះ​បាន​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​ចាប់​តាំងពី​ឆ្នាំ​ ២០០២ រហូត​មក​។

នៅ​ក្នុង​ពិធី​អរគុណ​អ្នក​បោះឆ្នោត​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​លោក
កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឆ្លៀត​ឱកាស​នេះ​ទាញ​ចំណាប់​អារម្មណ៍
និង​ព្យាករ អំពី​ការ​ចាញ់​ និង​ឈ្នះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា
និង​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លោក កឹម សុខា
បាន​ចង្អុល​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្លាក់​ចុះ
ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​កើនឡើង​។

លោក កឹម សុខា បាន​ប្រាប់​អ្នក​គាំទ្រ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​
ដើរ​ឆ្ពោះ​ទៅ​រក​ការ​ចាញ់​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨
ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះឆ្នោ
ត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ដើម្បី​ដឹកនាំ​ប្រទេស
ខណៈ​សំឡេង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កើនឡើង​ជាង ៣ លាន​សំឡេង
ហើយ​មេឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើនឡើង​ពី ៤០ ក្នុង​ឆ្នាំ​
២០១២ ដល់ ៤៨៩ ​មេឃុំ ចៅសង្កាត់​ក្នុង​ឆ្នាំ​ ២០១៧
ហើយ​ពួកគេ​ក៏​កំពុង​រៀបចំ​ចូល​កាន់​តំណែង​មេឃុំ ចៅសង្កាត់ ក្នុង​ចំណោម​ឃុំ
សង្កាត់​ចំនួន ១៦-៤៦ ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ផង​ដែរ
ខណៈ​គណបក្ស​ប្រជាជន​កាន់កាប់​តំណែង​មេឃុំ សង្កាត់ ១១៥៦ នៅ​សល់​ពី​ការ​ចាញ់​។ «​
លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​ឆ្លុះ​បញ្ចាំង​ម្តង​ទៀត​ថា​
គណបក្ស​កាន់​អំណាច​កំពុង​ធ្លាក់​ចុះ​សំឡេង​គាំទ្រ​។
ប្រជាប្រិយភាព​របស់​គាត់​កំពុង​ធ្លាក់​ចុះ​។
ធ្លាក់​ចុះ​រាល់​អាណត្តិ​ចាប់​តាំងពី​អាណត្តិ​ឆ្នាំ​
២០០២- ២០០៧- ២០១២ និង​ឥឡូវ​នេះ​ឆ្នាំ​ ២០១៧ ជិត​ចប់​ហើយ​បងប្អូន​»​។
លោក​បន្ថែម​ថា​តាមរយៈ​លទ្ធផល​នេះ​បង្ហាញ​ថា​ប្រជាប្រិយភាព​របស់​
គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើនឡើង សំឡេង​គាំទ្រ​ហើយ​អាសនៈ​ឃុំ
សង្កាត់​បន្ត​កើនឡើង​ជាង ១០ ​ដង​។ លោក​ សុខា បាន​អះអាង​ថា​ឆ្នាំ​ ២០១២
សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជាង ៦១% ស្មើ​ជាង ៣
លាន​សំឡេង​ហើយ​ក្នុង​ឆ្នាំ ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី ៦១,៨%
ដល់​ ៥០,៨%​។ ក្នុង​ឆ្នាំ​២០១២ សំឡេង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ១
​លាន​ ៨ ​សែន​ស្មើ ៣០,៧% ហើយ​ឥឡូវ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ៤៣,៨%
ស្មើ​ជាង​ ៣ ​លាន​សំឡេង​ផង​ដែរ​។

លោក​ សុខា បាន​ថ្លែង​បន្ត​ថា​៖ «​បើ​ទោះបី​ជា​ [​គណបក្ស​ប្រជាជន​កម្ពុជា​]
ព្យាយាម​កែ​យ៉ាងណា​ក៏ដោយ​ ក៏​ [​គណបក្ស​ប្រជាជន​កម្ពុជា​]
​នឹង​ធ្លាក់​ចុះ​ជា​រៀងរហូត​ដល់​ក្រោម ៥០%»​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន
បាន​ចាត់​ទុក​ការ​លើកឡើង​របស់​លោក សុខា ថា​ជា​ការ​ប្រមូល​អ្នក​គាំទ្រ​
របស់​គាត់​សម្រាប់​ផលចំណេញ​នយោបាយ​ហើយ​លោក​រំពឹង​ថា​គណបក្ស​ប្
រជាជន​នៅ​តែ​កាន់កាប់​អាសនៈ​ក្នុង​រដ្ឋសភា​ច្រើន​ជាង​គណបក្ស​
សង្គ្រោះ​ជាតិ​ដោយ​ផ្អែក​ទៅ​លើ​សំឡេង​គាំទ្រ​ ៣ ​លាន ៥
​សែន​សំឡេង​របស់​គណបក្ស​ប្រជាជន​។ លោក សុខ ឥសាន ថ្លែង​ថា​៖ «​
នេះ​ចុះ​ឡើង​ដូច​ទូក​នៅ​កណ្តាល​សមុទ្រ​ប៉ះ​រលក​។ យើង​ធ្វើ​គណបក្ស
វា​គឺ​ស្រដៀង​នេះ​ដែរ​។ ការ​បញ្ចេញ​មតិ​យោបល់​របស់​ប្រជាពលរដ្ឋ
វា​មិន​ទៀង​ទេ​។ សូម​រង់​ចាំ​មើល​លទ្ធផល​ប្រកាស​រួចរាល់​សិន​»​។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិក​បាន​ថ្លែង​ថា​ផ្អែក​តាម​តួលេខ
សំឡេង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជា​បាន​កើនឡើង
ប៉ុន្តែ​លោក​ថា​គណបក្ស​ណា​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្
រោយ​វា​អាស្រ័យ​ទៅ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នីមួយៗ​។ ប៉ុន្តែ​លោក សំ
គន្ធាមី ហាក់បី​ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ថា​សំឡេង​ឆ្នោត​
របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្លាក់​ចុះ​។ លោក គន្ធាមី ថ្លែង​ថា​៖
«[​គណបក្ស​ប្រជាជន​]
មិន​ធ្លាក់​ចុះ​រាល់​អាណត្តិ​ទេ ពីព្រោះ​យើង​ឃើញ​ថា​សំឡេង​សរុប​នៅ​តែ​ជាង ៣
​លាន​។ សម្ទុះ​នៃ​ការ​គាំទ្រ​ផ្អែក​ទៅ​លើ​ [​កម្មវិធី​នយោបាយ​]​។
យើង​ត្រូវ​មើល​ទៅ​លើ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នីមួយៗ
ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះឆ្នោត​មើល​ទៅ​លើ​កម្មវិធី​នេះ​»៕ PS
--

Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/d/optout.

Reply via email to