*តុលាការគ្រោងបើកសវនាការលើភស្តុតាងពីហិង្សាពាក់ព័ន្ធនឹងអង្គរក្សលោកហ៊ុន ម៉ាណែត* 14 មករា 2017 ម៉ែន គឹមសេងVOA Khmer
[image: រូបឯកសារ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបញ្ជាក់ពីភាពជោគជ័យនៃទស្សនកិច្ចរបស់លោកនៅឯសហរដ្ឋអាមេរិក និងប្រទេសកាណាដា បើទោះជាមានបាតុកម្មប្រឆាំងរូបលោក និងមានព័ត៌មានអំពីពាក្យបណ្តឹងប្រឆាំងនឹងលោកយ៉ាងណាក្តី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ លោក ហ៊ុន ម៉ាណែត លើកឡើងថា មានការផ្សព្វផ្សាយព័ត៌មានបំភ្លៃជាច្រើនជុំវិញទស្សនកិច្ចរបស់លោក ដូចជាលោកត្រូវសមត្ថកិច្ចអាមេរិកឃាត់ខ្លួនជាដើម (ហ៊ាន សុជាតា/VOA)] រូបឯកសារ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃ កងយោធពលខេមរភូមិន្ទបញ្ជាក់ពីភាពជោគជ័យនៃទស្សនកិច្ចរបស់លោកនៅឯសហរដ្ឋអាមេរិក និងប្រទេសកាណាដា បើទោះជាមានបាតុកម្មប្រឆាំងរូបលោក និងមានព័ត៌មានអំពីពាក្យបណ្តឹងប្រឆាំងនឹងលោកយ៉ាងណាក្តី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ លោក ហ៊ុន ម៉ាណែត លើកឡើងថា មានការផ្សព្វផ្សាយព័ត៌មានបំភ្លៃជាច្រើនជុំវិញទស្សនកិច្ចរបស់លោក ដូចជាលោកត្រូវសមត្ថកិច្ចអាមេរិកឃាត់ខ្លួនជាដើម (ហ៊ាន សុជាតា/VOA) ចៅក្រម Jacqueline Chooljian នៃតុលាការតំបន់កណ្តាលនៃរដ្ឋកាលីហ្វញ៉ា បានចេញបញ្ជាកាលពីថ្ងៃពុធ ឱ្យភាគីដើមបណ្តឹង និងប៉ូលិសក្រុងឡុងប៊ិច រៀបចំញត្តិជំទាស់រហូតដល់ដំណាច់ខែកុម្ភៈ បន្ទាប់ពីសវនាការបញ្ចប់។ វ៉ាស៊ីនតោន — តុលាការនៃរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកបានកំណត់យកថ្ងៃទី៣១ ខែមករា ដើម្បីបើកសវនាការលើការទាមទាររបស់ភាគីលោកមាជ សុវណ្ណារ៉ា និងភរិយា ឱ្យអង្គភាពប៉ូលិសប្រចាំទីក្រុងឡុងប៊ិច ប្រគល់វីដេអូថតដោយកាមេរ៉ា សុវត្ថិភាពស្តីពីហេតុការណ៍ហិង្សានៅភោជនីយដ្ឋានឡាលូន ក្នុងពេលលោកហ៊ុន ម៉ាណែត ចូលរួមពិធីជប់លៀងនៅទីនោះ។ វីដេអូនេះនឹងបន្ថែមភស្តុតាងដាក់បន្ទុកដល់បណ្តឹងប្រឆាំងនឹងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមឯកសារតុលាការដែល វីអូអេទទួលបាននៅថ្ងៃសុក្រនេះ។ ចៅក្រម Jacqueline Chooljian នៃតុលាការតំបន់កណ្តាលនៃរដ្ឋកាលីហ្វញ៉ា បានចេញបញ្ជាកាលពីថ្ងៃពុធ ឱ្យភាគីដើមបណ្តឹង និងប៉ូលិសក្រុងឡុងប៊ិច រៀបចំញត្តិជំទាស់រហូតដល់ដំណាច់ខែកុម្ភៈ បន្ទាប់ពីសវនាការបញ្ចប់។ [image: រូបឯកសារ៖ លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសត្រូវប៉ូលិសនាំចូលបន្ទប់នៅក្នុងសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)] រូបឯកសារ៖ លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសត្រូវប៉ូលិសនាំចូលបន្ទប់នៅក្នុងសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA) មានអំពើហិង្សាមួយបានកើតមានឡើង កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅមាត់ទ្វារនៃភោជនីយដ្ឋានឡាលូន ក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាក្នុងពេលដែលលោក Paul Hayes ព្យាយាមប្រគល់ដីការឱ្យលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក្នុងពេលដែលលោកចូលរួមពិធីជប់លៀងឆ្នាំថ្មីជាមួយនឹងក្រុមអ្នកគាំទ្រ។ លោក Paul Hayes ត្រូវបានជនល្មើសដែលគេសង្ស័យថា ជាអង្គរក្សលោកហ៊ុន ម៉ាណែត វាយឱ្យរបួសជាទម្ងន់។ ភាគីដើមបណ្តឹងត្រូវការឯកសារនេះដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា តុលាការមានសិទ្ធិកាត់ទោសលោកហ៊ុន ម៉ាណែត។ នេះបើតាមញត្តិរបស់មេធាវីលោកម៉ាជ សុវណ្ណារ៉ា បានដាក់ទៅតុលាការ ដែលវីអូអេទទួលបានពីគេហទំព័ររបស់តុលាការ។ ញត្តិនោះក៏បានទាមទារឱ្យអាជ្ញាធរប៉ូលិសបង្ហាញព័ត៌មាន ពាក់ព័ន្ធនឹងសោហ៊ុយចំណាយលើថ្លៃការពារសន្តិសុខ ក្នុងពេលដែលលោកហ៊ុន ម៉ាណែត មកធ្វើទស្សនកិច្ចនៅទីក្រុងឡុងប៊ិចផងដែរ។ នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតចៅក្រម George H. Wu នឹងបើកសវនាការនៅថ្ងៃទី៦ ខែកុម្ភៈ ដើម្បីសម្រេចបញ្ចូលឈ្មោះលោកញ៉យ ចំរើន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលរួម ក្នុងនាមជាដើមបណ្តឹងជាមួយនឹងលោកមាជសុវណ្ណារ៉ា និងលោកស្រីជេមី ម៉ាជ ប្រឆាំងនឹងលោកហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមឯកសារតុលាការដែលវីអូអេទទួលបាន និងការបញ្ជាក់ពីលោកស្រីជេមី មាជ៕ -- Best Regards, *Khmer Forum* *A place for sharing community events and public news.* -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to camdisc@googlegroups.com To unsubscribe from this group, send email to camdisc-unsubscr...@googlegroups.com For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to camdisc+unsubscr...@googlegroups.com. For more options, visit https://groups.google.com/d/optout.