*លោក កឹម សុខា ផ្ញើ​សារ​នយោបាយ **​“**តស៊ូ​ដើម្បី​សេរីភាព​**” *
*​ខណៈ​កំពុង​សម្ងំ​នៅ​ក្នុង​ទី​ស្នាក់​ការ​បក្ស*
ដោយ វ៉ា សំណព្វ
<http://km.rfi.fr/auteur/%E1%9E%9C%E1%9F%89%E1%9E%B6-%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%96%E1%9F%92%E1%9E%9C/>18/06/201618/06/2016
RFI

[image: media]

លោកកឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ជួប​អ្នក​គាំទ្រ
​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​កាល​ពី​ថ្ងៃទី ​១៨ ​មិថុនា​ ឆ្នាំ​២០១៦។​@RFI

*លោក កឹម សុខា
ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ទីស្នាក់​ការ​​គណបក្ស​សង្គ្រោះ​ជាតិ
បាន​បញ្ជូន​សារ​នយោបាយ​ថ្មី​នៅថ្ងៃនេះ​ទៅកាន់​យុវជន​របស់​លោក​​ថា **“បោះឆ្នោត
ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី សេរីភាព។** ការបញ្ជូនសារ​ថ្មី​នេះ
គឺធ្វើឡើង​ក្នុង​ពេល​លោក​បាន​ជួប​ជាមួយនឹង​ក្រុមយុវជន​ជាង៧០០នាក់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​នេះ។*
*“បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី សេរីភាព"។*
នេះ​គឺជា​សារ​នយោបាយ​ថ្មី របស់លោក កឹម​សុខា
ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ លោក កឹម សុខា
ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ​រាជធានី​ភ្នំពេញ
តាំងពី​ថ្ងៃទី២៦ឧសភា​មក បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ
បាន​ប៉ុនប៉ង​ចាប់ខ្លួន​លោក នៅក្នុង​សំណុំរឿង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ
ស្រីមុំ។ គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី១៨មិថុនា​នេះ លោក កឹម សុខា
បាន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ
សរុប​ចំនួន២៤ថ្ងៃ​ហើយ ដោយ​មិន​បានចេញ​ទៅណា​នោះទេ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ចាប់តាំងពី​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក កឹម សុខា
មក គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូលផ្តុំ​អ្នកគាំទ្រ​ខ្លួន
នៅមុខ​ទីស្នាក់ការ​គណបក្ស​ជា​បន្តបន្ទាប់
ដើម្បី​ឃ្លាំមើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​ចំពោះ​លោក​កឹម
សុខា។ ហើយ​នៅ​ថ្ងៃ​សៅ​រិ៍​នេះ​ទៀតសោត លោក កឹម សុខា
ក៏បាន​ជួប​ជាមួយ​តំណាង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជា៧០០នាក់
មកពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត និង​ខេត្តតាកែវ។
លោក កឹម សុខា បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​ថា
នៅក្នុងពេល​ជួប​សំណេះសំណាល​នៅថ្ងៃនេះ
លោក​បាន​ជូន​នូវ​ពាក្យស្លោក​ជា​សារ​នយោបាយ​ថ្មី​មួយ​ទៅកាន់​តំណាង​ចលនា​យុវជន​របស់លោក​ថា
“បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សេរីភាព។ សារ​នយោបាយ​ថ្មី​នេះ
ទំនងជា​លោក កឹម សុខា ចង់​ផ្តាំ​ទៅកាន់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ថា
បើទោះបីជា​ពេលនេះ
លោក​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់៤ម៉ែត្រ៤ជ្រុង​ក៏ពិតមែន
តែ​នេះ​គឺជា​អ្វីដែល​លោក​កំពុងតែ តស៊ូ​ដើម្បី​សេរីភាព។

          បើតាម​ការគ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ
នឹង​បន្ត​ជួបជុំ​ជាមួយ​តំណាង​យុវជន​គាំ​ទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​ខេត្ត​ចំនួន៤ទៀត
នៅ​ថ្ងៃទី១៩ មិថុនា គឺ​យុវជន​មកពី​ខេត្ត​កំពង់ចាម កណ្តាល ព្រៃវែង
និង​ខេត្ត​ត្បូងឃ្មុំ។
ការប្រមូលផ្តុំ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​នៅពេលនេះ
គឺ​ដើម្បី​គាំទ្រ​ជំហរ​របស់លោក កឹម សុខា
និង​ជាការ​ដាក់​​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មានការ​ចរចារ
និង​ការគោរព​អភ័យឯកសិទ្ធិ​សភា​​ក្រុម​​អ្នកតំណាងរាស្ត្រ។
ក្រៅពី​គម្រោង​ជួបជុំ​យុវជន​នៅឯ​ទីស្នាក់ការ​ហើយ គណបក្ស​ប្រឆាំង​នេះ
ក៏​គ្រោង​នឹងធ្វើ​ពិធី​សាសនា​ដ៏​ធំ​មួយ​នៅមុខ​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដោយ​មាន​ការចូលរួម​ពី​អ្នកគាំទ្រ​ជាង២ពាន់​នាក់
ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សន្តិភាព
ពិសេស​​គឺ​សុំ​ឲ្យ​វត្ថុ​សាក​សិទ្ធិ​ទាំងឡាយ
ជួយ​បន្ធូរ​បន្ថយកំដៅ​នយោបាយ​នៅ​កម្ពុជា។ ក្រៅពី​នេះ គណបក្សប្រឆាំង
ក៏​គ្រោង​នឹងធ្វើ​ពិធី​តាមបែប​សាសនា​មួយទៀត
នៅក្នុង​ខេត្តពោធិ៍សាត់​នៅ​​​ពេល​ខាងមុខនេះ។
នេះ​បើតាម​ការ​ចេញមក​ប្រកាស​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​​​​ជាតិ
នៅ​ព្រឹក​ម៉ិ​ញ​នេះ៕


Best Regards,

*Khmer Forum*
*A place for sharing community events and public news.*

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to camdisc+unsubscr...@googlegroups.com.
For more options, visit https://groups.google.com/d/optout.

Reply via email to