ចិនយល់ព្រមផ្ដល់ប្រាក់កម្ចីដល់កម្ពុជា ចំនួន២៨០លានដុល្លារ
ដោយ ជា មករា VOA News
2008-10-26
ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង
បានមានប្រសាសន៍
នៅថ្ងៃ២៦ តុលានេះ ថា
ប្រទេសចិនបានយល់ព្រមផ្ដល់ប្រាក់កម្ចីដល់ប្រទេសកម្ពុជាចំនួន
២៨០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ក្នុងប្រទេស។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា
ការសន្យាផ្ដល់ប្រាក់កម្ចីនេះបានធ្វើឡើងក្នុង
ខណៈដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិន
លោក វិន
ជាប៉ាវ នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី២៤ តុលា។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា
ប្រទេសចិនបានយល់ព្រមផ្ដល់ប្រាក់កម្ចីឥណទានចំនួន
២០០លានដុល្លារ ចំពោះការស្នើសុំរបស់ភាគីខ្មែរដែលបានសុំ២៣០លានដុល្លារ
ដើម្បី
ធ្វើការសាងសង់ទំនប់ធារាសាស្ត្រទឹកហត់ក្នុងខេត្តបាត់ដំបង
ប្រព័ន្ធការពារទឹកលិចនៅ
កំពង់ត្រាច ខេត្តកំពត បណ្ដាញអគ្គិសនីនៅទីក្រុងភ្នំពេញ
ព្រមទាំងផ្លូវមួយចំនួនទៀត រួមមាន
ផ្លូវជាតិលេខ៦២ ដែលមានប្រវែង១២៩គីឡូម៉ែត្រពីស្រុកត្បែងមានជ័យ
ទៅប្រាសាទព្រះវិហារ។
លោកបានបន្តថា
ប្រទេសចិនច្បាស់ជានឹងយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន៨០លានដុល្លារ
ផ្សេងទៀតដែលភាគីខ្មែរបានស្នើសុំដើម្បីកសាងផ្លូវពីអូរពងមាន់
ខេត្តស្ទឹងត្រែង ទៅ
កាន់ស្រុកបានលុង ខេត្តរតនគិរី ប៉ុន្តែថា
ប្រទេសចិនកំពុងសិក្សាលើបញ្ហាបច្ចេកទេសចំពោះ
ប្រាក់កម្ចីនោះ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ /«អ៊ីចឹងទៅម្ដងនេះ ក៏បានដូចជាដំណើរ
ទស្សនកិច្ចឬក៏បេសកកម្មរបស់សម្ដេចតេជោទៅបរទេស ម្ដងៗ ទៅកន្លែងណាក៏ដោយ
គឺ
តែងតែនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិយើងលើគ្រប់វិស័យ ទាំងអស់»/។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានមានប្រសាសន៍ផងដែរថា
ប្រទេសចិននឹងធ្វើការ
សិក្សាជុំវិញគម្រោងសាងសង់ផ្លូវដែកពីទីក្រុង ភ្នំពេញទៅព្រំដែនវៀតណាម
ត្រង់ខេត្តឡុងនិញ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ /«ប្រហែលជាមិនមានប្រទេសណា ក្រៅពី
ប្រទេសចិនទេ
ដែលអាចជួយឬក៏ចូលរួមចំណែកកសាងផ្លូវដែកនេះទៀត
នេះជាជោគជ័យមួយទៀតក្នុង
ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសយើង ទាំងផ្លូវដែក និងផ្លូវ Highway
ទាំងអី
ទាំងអស់»/។
គួរជម្រាបថា
ប្រទេសចិនគឺជាប្រទេសម្ចាស់ជំនួយនិងជាប្រទេសវិនិយោគធំជាងគេ
បង្អស់សម្រាប់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៥មក
ប្រទេសចិនបានផ្ដល់ជំនួយដល់ប្រទេស
កម្ពុជាជាទឹកប្រាក់ប្រមាណ៦០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានឲ្យដឹងថា
ក្នុងរយៈពេល៨ខែ
ដើមឆ្នាំ២០០៨នេះ
ទឹកប្រាក់វិនិយោគពីប្រទេសចិននៅកម្ពុជាមានចំនួនប្រមាណ១០០០
លាន ដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីវិនិយោគលើវិស័យវាយនភ័ណ្ឌ
ប្រទេសចិនក៏បានវិនិយោគលើវិស័យវារីអគ្គិសនីនិងដី
សម្បទានសេដ្ឋកិច្ច ផងដែរ៕
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---