ត្រឹមតែលុយ២៨០លាន ចិនច្បាស់ជាស៊ីញញេដៃពីរអោយខ្ចី ពីព្រោះថាខ្មែរជាប្រទេសមិត្តចាស់របស់ចិន មែនទេនទៅខ្មែរយើងជាប្រទេសជិតស្នឹតជាងគេបង្អស់ជាមយួយចិន គិតទៅ ធ្វើមិត្តតាំងពីចិននៅក្ររហាម រហូតដល់ខ្លាយជាមហាយក្ខផ្នែកសេដ្ឋកិច្ច នេះក័ដោយសាតែគុណបុណ្យរបស់សម្ដេចតាមួយផ្នែកដែរ! បងធំ
On 10/26/08, KhmerNews <[EMAIL PROTECTED]> wrote: > > > ចិនយល់ព្រមផ្ដល់ប្រាក់កម្ចីដល់កម្ពុជា ចំនួន២៨០លានដុល្លារ > > > ដោយ ជា មករា VOA News > > > 2008-10-26 > > ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង > បានមានប្រសាសន៍ > នៅថ្ងៃ២៦ តុលានេះ ថា > ប្រទេសចិនបានយល់ព្រមផ្ដល់ប្រាក់កម្ចីដល់ប្រទេសកម្ពុជាចំនួន > ២៨០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ > ក្នុងប្រទេស។ > > លោក ហោ ណាំហុង បានមានប្រសាសន៍ថា > ការសន្យាផ្ដល់ប្រាក់កម្ចីនេះបានធ្វើឡើងក្នុង > ខណៈដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន > បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក វិន > ជាប៉ាវ នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី២៤ តុលា។ > > លោក ហោ ណាំហុង បានមានប្រសាសន៍ថា > ប្រទេសចិនបានយល់ព្រមផ្ដល់ប្រាក់កម្ចីឥណទានចំនួន > ២០០លានដុល្លារ > ចំពោះការស្នើសុំរបស់ភាគីខ្មែរដែលបានសុំ២៣០លានដុល្លារ ដើម្បី > ធ្វើការសាងសង់ទំនប់ធារាសាស្ត្រទឹកហត់ក្នុងខេត្តបាត់ដំបង > ប្រព័ន្ធការពារទឹកលិចនៅ > កំពង់ត្រាច ខេត្តកំពត បណ្ដាញអគ្គិសនីនៅទីក្រុងភ្នំពេញ > ព្រមទាំងផ្លូវមួយចំនួនទៀត រួមមាន > ផ្លូវជាតិលេខ៦២ ដែលមានប្រវែង១២៩គីឡូម៉ែត្រពីស្រុកត្បែងមានជ័យ > ទៅប្រាសាទព្រះវិហារ។ > > លោកបានបន្តថា > ប្រទេសចិនច្បាស់ជានឹងយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន៨០លានដុល្លារ > ផ្សេងទៀតដែលភាគីខ្មែរបានស្នើសុំដើម្បីកសាងផ្លូវពីអូរពងមាន់ > ខេត្តស្ទឹងត្រែង ទៅ > កាន់ស្រុកបានលុង ខេត្តរតនគិរី ប៉ុន្តែថា > ប្រទេសចិនកំពុងសិក្សាលើបញ្ហាបច្ចេកទេសចំពោះ > ប្រាក់កម្ចីនោះ។ > > លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ /«អ៊ីចឹងទៅម្ដងនេះ > ក៏បានដូចជាដំណើរ > ទស្សនកិច្ចឬក៏បេសកកម្មរបស់សម្ដេចតេជោទៅបរទេស ម្ដងៗ > ទៅកន្លែងណាក៏ដោយ គឺ > តែងតែនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិយើងលើគ្រប់វិស័យ ទាំងអស់»/។ > > លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានមានប្រសាសន៍ផងដែរថា > ប្រទេសចិននឹងធ្វើការ > សិក្សាជុំវិញគម្រោងសាងសង់ផ្លូវដែកពីទីក្រុង ភ្នំពេញទៅព្រំដែនវៀតណាម > ត្រង់ខេត្តឡុងនិញ។ > > លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ /«ប្រហែលជាមិនមានប្រទេសណា ក្រៅពី > ប្រទេសចិនទេ > ដែលអាចជួយឬក៏ចូលរួមចំណែកកសាងផ្លូវដែកនេះទៀត > នេះជាជោគជ័យមួយទៀតក្នុង > ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសយើង ទាំងផ្លូវដែក និងផ្លូវ Highway > ទាំងអី > ទាំងអស់»/។ > > គួរជម្រាបថា > ប្រទេសចិនគឺជាប្រទេសម្ចាស់ជំនួយនិងជាប្រទេសវិនិយោគធំជាងគេ > បង្អស់សម្រាប់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៥មក > ប្រទេសចិនបានផ្ដល់ជំនួយដល់ប្រទេស > កម្ពុជាជាទឹកប្រាក់ប្រមាណ៦០០ > លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ > > បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានឲ្យដឹងថា > ក្នុងរយៈពេល៨ខែ > ដើមឆ្នាំ២០០៨នេះ > ទឹកប្រាក់វិនិយោគពីប្រទេសចិននៅកម្ពុជាមានចំនួនប្រមាណ១០០០ > លាន ដុល្លារសហរដ្ឋអាមេរិក។ > > ក្រៅពីវិនិយោគលើវិស័យវាយនភ័ណ្ឌ > ប្រទេសចិនក៏បានវិនិយោគលើវិស័យវារីអគ្គិសនីនិងដី > សម្បទានសេដ្ឋកិច្ច ផងដែរ៕ > > > > --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

